តារា ថុង នៅ​ពី​ក្រោយ​ការ​អញ្ជើញ​សិល្បករ​ខ្មែរ​ឲ្យ​ទៅសម្ដែងនៅបារាំងក្នុងកម្មវិធី Festival រាល់​ឆ្នាំ

  • 2024-01-23 09:20:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ដល់​យុវជន​ខ្មែរ-បារាំង ដែល​បាន​ផ្ដួចផ្ដើម​កម្មវិធី​វប្បធម៌​ខ្មែរ​ជាច្រើន ដើម្បី​ឲ្យ​កូនខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ដឹង និង​ស្គាល់​ពី​អ្វី​ជា​ខ្លួន​ឯង​នោះ យើង​សូម​ណែនាំ​បុរស​ម្នាក់​ឈ្មោះ តារា ថុង ដែល​ជា​បុគ្គល​សំខាន់​ជួយ​ផ្សព្វផ្សាយ​រឿង​ល្អ​ៗ​ពី​ប្រទេស​កម្ពុជា ឲ្យ​បរទេស​ស្គាល់ និង​កោតស្ញប់ស្ញែង។

សកម្មភាព​រៀបចំ​កន្លងទៅ

តារា ថុង ឬ សប្បាយ តារា ​គឺជា​ស្ថាបនិក​សហគមន៍​"សាមគ្គី​កូន​ខ្មែរ​” នៅ​ប៉ារីស​ប្រទេស​បារាំង។ លោក​ក៏​ជា​កូនខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ដែល​មិន​ស្គាល់​អ្វី​ដែល​ជា​ភាព​អស្ចារ្យ​នៃ​កម្ពុជា​ដែល​ពី​មុន ព្រោះ​លោក​តែងតែ​ឮ​គេ​និយាយ​មិន​ល្អ​ពី​ទឹកដី​កំណើត ដោយសារ​បញ្ហា​សង្គ្រាម និង​បញ្ហា​អ្នក​ក្រ ហើយ​មិន​ដែល​លើក​ពី​រឿង​ល្អ​ៗ​ទៅ​ផ្សព្វផ្សាយ​ឲ្យ​ជាតិសាសន៍​ដទៃ​ដឹង​ឡើយ ទើប​លោក​ប្ដេជ្ញា​ថា ធ្វើយ៉ាង​ណា​ដើម្បី​ឲ្យ​គេ​ស្គាល់​កម្ពុជា​ក្នុង​ផ្លូវ​ល្អ ហើយ​ព្យាយាម​ឲ្យ​បរទេស​ស្គាល់ និង​ដឹង​ពី​ភាព​អស្ចារ្យ​នៃ​ដែនដី​សុវណ្ណភូមិ​មួយ​នេះ​។

សកម្មភាព​រៀបចំ​កន្លងទៅ

ស្ថិត​ក្នុង​កាលៈទេសៈ​ជា​ស្ថាបនិក "សាមគ្គី​កូន​ខ្មែរ​” និង​ត្រូវ​ធ្វើការ​ផង​នោះ លោក​ពិតជា​ជួប​បញ្ហា​លំបាក​ជាច្រើន ព្រោះ​គ្មាន​ពេល​វេលា​គ្រប់គ្រាន់។ ត្រូវ​ធ្វើការ​ខ្លួន​ឯង​ផង ហើយ​សហគមន៍​ផង គ្មាន​ចំណូល​ទេ បើ​ធ្វើ​ទាំង ២ ហើយ​គ្មាន​ពេល​គ្រប់គ្រាន់ និង​ផល​លំបាក​ផ្សេង​ៗ ដោយ​ចិត្ត​ចង់​ធ្វើឲ្យ​សហគមន៍​ដំណើរការ តែ​ក៏​ត្រូវ​រក​ថវិកា​ដែរ ព្រោះ​សហគមន៍​គ្មាន​ចំណូល​ឡើយ ហើយ​ប្រាក់​ឧបត្ថម្ភ​ក៏​មិន​សូវ​មាន​ច្រើន​ទៀត។ បែប​នោះ​ហើយ​ទើប​លោក​ត្រូវ​ ក៏​បង្កើត​ជំនួញ​១ ដោយមាន​ក្រុមហ៊ុន​SABAY EVAAN MARKET & SERVICES។

សកម្មភាព​រៀបចំ​កន្លងទៅ

ក្រៅ​ពី​រៀបចំ​បង្កើត​សហគមន៍ និង​ក្រុមហ៊ុន​ហើយ​នោះ តារា ក៏​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ឲ្យ​មាន​កម្មវិធី Culture ដែរ សម្រាប់​ឲ្យ​គេ​ស្គាល់​វប្បធម៌​ខ្មែរ​យើង។ សម្រាប់​ព្រឹត្តិការ festival លោក​ធ្វើ​វា​ឡើង​ជា​រៀងរាល់​ឆ្នាំ។ មាន festival រៀបចំ​នៅ​វត្ត​ខ្មែរ​ក្នុង​ទីក្រុង​ប៉ារីស​ឈ្មោះ​វត្ត VINCENNES ព្រឹត្តិការ​នោះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​មិន​ថា​ខ្មែរ អាស៊ី ឬ​អឺរ៉ុប​ទេ។ ឆ្នាំ ២០២២ លោក​បាន​អញ្ជើញ​តារា​ចម្រៀង វុទ្ធា និង Ruthko ទៅ​ប្រគំ​តន្ត្រី​នៅ​ប៉ារីស ដើម្បី​ឲ្យ​បរទេស​បាន​ដឹង និង​ស្គាល់​ពី​សិល្បៈ ចម្រៀង​ខ្មែរ។ កាលណោះ​មិន​ត្រឹម​តែ​ខ្មែរ​ឡើយ បរទេស​ដែល​ចូលរួមក៏​បាន​រាំ​លេង​កម្សាន្ត​សប្បាយ​ជាមួយ​ចង្វាក់​រាំវង់ ក្បាច់​សារ៉ាវ៉ាន់ ចូក​កំពឹស និង​កន្ទ្រឹម​ជាដើម។ មិន​តែ​ប៉ុណ្ណោះ​ជនជាតិ​គេ ក៏​ទទួល​ស្គាល់​ពី​ចម្រៀង​បែប Hip-Hop ដែល​ច្រៀង​ដោយ​កូនខ្មែរ​ដែរ រហូត​គេ hype តាម​ចង្វាក់​ភ្លេង​ថែម​ទៀត​ផង។

សកម្មភាព​រៀបចំ​កន្លងទៅ

ឆ្នាំ ២០២២ នោះ​ដែរ អ្នកនាង ទេព បូព្រឹក្ស ក៏បាន​ទៅ​ដើរ​លេង​នៅ​ប្រទេស​បារាំង ហើយ​ម្ចាស់​បទ "វីរនារី" ក៏​បាន​ឆៀង​ចូល​ទៅ​កម្សាន្ត​ក្នុង​កម្មវិធី Sabay Festival 2022 និង​ឡើង​បកស្រាយ​ចម្រៀង​ជូន​ដល់​បងប្អូន​ខ្មែរ​នៅ​ទីនោះ។ នៅ​ពេល​ខាង​មុខ លោក​ក៏​មាន​គម្រោង​អញ្ជើញ​តារា​ខ្មែរ​ទៅ​សម្ដែង​នៅ​បារាំង​ម្ដង​ទៀត ដើម្បី​​ឲ្យ​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ទីនោះ និង​ជាតិ​សាសន៍​ដទៃ​បាន​ស្គាល់ និង​ចូល​រួម​រីករាយ​​ជាមួយ​យើង​បន្ត​ទៀត៕

សកម្មភាព​រៀបចំ​កន្លងទៅ

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​