ល្បី​ថា​ Mbappe នឹង​ចូល​រួម​ជា​មួយ​ Real នៅ​រដូវកាល​ខាង​មុខ​ បើ​មាន​៣លក្ខខ័ណ្ឌ​៣​ធំៗ​នេះ​

  • 2024-02-07 13:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ ខ្សែប្រយុទ្ធ​ Kylian Mbappe នឹង​ចាកចេញ​ពី​ក្លឹប​ Paris Saint Germain ផ្លាស់​ទៅ​កាន់​ក្លឹប​ Real Madrid ក្នុង​រដូវកាល​ក្ដៅ​ខាង​មុខ​នេះ​ប៉ុន្តែ​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​៣​ធំៗ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail នៅ​ក្នុង​ថ្ងៃ​នេះ​។

លក្ខខ័ណ្ឌ​ទី​១គឺ​ថា​ Real ត្រូវ​តែ​ឲ្យ​ប្រាក់​ពលកម្ម​ក្នុង​១ឆ្នាំ​ ៤៣លាន​ផោន​ ដែល​ប្រាក់​ពលកម្ម​នឹង​ខ្ពស់​គុណ​នឹង​២ជា​មួយ​នឹង​កីឡាករ​លំដាប់​ៗ​របស់​ក្លឹប​នេះ​មួយ​ចំនួន​ដូច​ជា​ Vinicius Jr និង​ Bellingham ។

ចំណុច​ទី​២ ក្លឹប​អធិរាជ​ស​នេះ​ត្រូវ​ឲ្យ​តម្លៃ​ខ្លួន​គេ​ប្រមាណ​ ១០៥លាន​ផោន​ក្នុង​ការ​នាំ​យក​ពី​ PSG នេះ​។

ចំណុច​ទី​៣ដែល​ Mbappe ចង់​បាន​នោះ​គឺ​ ឲ្យ​តម្លៃ​ទិញ​សិទ្ធិ​រូប​ភាព​របស់​គេ​ក្នុង​ការ​បែង​ចែក​ ៦០/៤០ មាន​ន័យ​ថា​ Mbappe ទទួល​បាន​ ៦០% ខណៈ​ក្លឹប​បាន​ ៤០% ពី​កម្រៃ​រូប​ភាព​របស់​គេ​។

បើ​តាម​ប្រភព​ដដែល​នេះ​ Real មាន​លទ្ធផល​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​ឲ្យ​៣ចំណុច​ខាង​លើ​នេះ​៕

ប្រភព៖ Dailymail   អត្ថបទ៖ សេរី មង្គល