គ្រូ​តេក្វាន់ដូ​ ITF៖​ វគ្គ​បណ្ដុះបណ្ដាល​កាយសម្បទា​គឺ​ផ្ដល់​សារប្រយោជន៍​ ២យ៉ាង​ដល់​គ្រូៗ​ និង​សិស្ស​

  • 2024-02-12 03:16:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជម្រើស​ជាតិ​តេក្វាន់ដូ​ ITF​ ថា​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​កាយសម្បទា​ដែល​ទើប​បញ្ចប់​ទៅ​នេះ​ជា​សមិទ្ធិផល​ថ្មី​សម្រាប់​សហព័ន្ធ​ក្នុង​ឆ្នាំ​២០២៤​ ហើយ​វា​ពិត​ជា​មាន​សារសំខាន់​ចំពោះ​គ្រូ​ៗ​បង្វឹក​ និង​កីឡាករ​ដែល​បាន​ចូលរួម​វគ្គ​នេះ។​

ឯកឧត្ដម​ ប៊ួន ហ៊ីង​សុធីយ៉ា​ (កណ្ដាល)

លោក​ ប៉ាល់​ ជីវ័ន​ គ្រូ​ជម្រើស​ជាតិ​តេក្វាន់ដូ​ ITF​ បាន​លើក​ឡើង​ក្នុង​ថ្ងៃ​បិទ​វគ្គ​បណ្ដុះបណ្ដាល​ថា​ វគ្គ​នេះ​គឺ​ពិត​ជា​មាន​សារសំខាន់​ចំពោះ​សិក្ខាកាម​ចូលរួម​មិន​ថា​គ្រូ​ ឬ​សិស្ស​ៗ​នោះ​ឡើយ។​ **ទី១​ សម្រាប់​គ្រូៗ​ គឺ​ចេះ​ធ្វើ​ផែនការ​ហ្វឹកហាត់​ហើយ​មួយ​ទៀត​នោះ​ចេះ​ដាក់​នូវ​លំហាត់​ទៅ​ឲ្យ​សិស្សៗ​ហាត់។​ ទី២​ កីឡាករ​គឺ​ដឹង​ពី​របៀប​ហ្វឹកហាត់​រាងកាយ​តាម​បែប​លក្ខណៈ​ស្តង់ដារ។​ បន្ថែម​ពី​នេះ​ទៀត​គឺ​ដឹង​បរិបទ​រាងកាយ នៃ​ការ​ហ្វឹកហាត់​កាយសម្បទា​ របួស​សន្លាក់ដៃ​ សន្លាក់​ជើង​ និង​របៀប​ព្យាបាល​ផង​ដែរ។​**

គ្រូ​ឧបទេស​

ឯកឧត្ដម​ ប៊ួន ហ៊ីង​សុធីយ៉ា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ កីឡា​ប្រសិន​បើ​កាយសម្បទា​មិន​រឹងមាំ​ កាយសម្បទា​ខ្សោយ​នោះ​សមត្ថភាព​ក្នុង​កីឡា​ក៏​មិន​សូវ​ជា​ល្អ​ ឬ​ខ្លាំង​ពូកែ​នោះ​ដែរ។​ ដោយ​ឡែក​ប្រសិន​បើ​កីឡាករ​ កីឡា​ការិនី​មាន​កាយសម្បទា​ល្អ​ហើយ​នោះ​ទម្រង់​នៃ​ការ​ហ្វឹកហាត់​ ឬ​លេង​កីឡា​នោះ​និង​ល្អ​ប្រសើរ​តាម​ហ្នឹង​ដូច​គ្នា។​ មួយ​វិញ​ទៀត​កាលណា​កាយសម្បទា​រឹងមាំ​អត្រា​របួស​ក្នុង​ការ​ហ្វឹកហាត់​ ឬ​ប្រកួត​ក៏​កាត់បន្ថយ​នោះ​ដែរ​ ដូច្នេះ​ហើយ​វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺ​ល្អ​ណាស់​សម្រាប់​សិក្ខាកាម។​ បន្ទាប់​ពី​បញ្ចប់​វគ្គ​នេះ​ទៅ​សូម​សិក្ខាកាម​ចូលរួម​បន្ត​ហ្វឹកហាត់​តាម​អ្វី​ដែល​គ្រូ​ជំនាញ​បាន​បង្ហាត់​បង្រៀន​កន្លង​ទៅ។​

ទិដ្ឋភាពបិទវគ្គ

បញ្ជាក់​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​កាយសម្បទា​ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​តេក្វាន់ដូ​ ITF​ នេះ​បាន​ធ្វើ​ឡើង​រយៈពេល ៦ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី៤​ ដល់​ ៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ សិក្ខាកាម​ចូលរួម​សរុប​ ២០នាក់​ក្នុង​នោះ​ស្រី២នាក់។​ គ្រូ​ឧបទេស​មាន​២​រូប​ជា​ជនជាតិ​បរទេស​ជំនាញ​ផ្នែក​កាយសម្បទា​សាច់ដុំ​នេះ​តែ​ម្ដង៕​

ទិដ្ឋភាពបិទវគ្គ

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម