ល្បី​ថា​ Mbappe នឹង​ចាកចេញ​ពី​ PSG នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​នេះ​

  • 2024-02-16 11:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Kylian Mbappe នឹង​ចាកចេញ​ពី​ក្លឹប​ Paris Saint Germain នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ The Athletic នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ Mbappe បាន​ប្រាប់​ PSG ថា​គេ​នឹង​ចាកចេញ​ ដោយ​មិន​បន្ត​នៅ​កុងត្រា​ថែម​១ឆ្នាំ​នោះ​ទៀត​ឡើយ​ដោយ​សុខ​ចិត្ត​ធ្វើ​ Free Agent នៅ​ខែ​កក្កដា​​ខាង​មុខ​។

អនាគត​គេ​ទៅ​ជា​យ៉ាង​ណា​ក្រោយ​ចាកចេញ​ពី​ PSG គឺ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ដោយ​គ្រាន់​តែ​ Real Madrid ជា​ក្លឹប​មួយ​ដែល​នឹង​ហ៊ាន​ចរចា​នាំ​យក​កីឡាករ​នេះ​។

Mbappe ប៊ិះ​ទៅ​លេង​ឲ្យ​ Real កាល​ពី​ឆ្នាំ​២០២២​ម្ដង​ហើយ​ប៉ុន្តែ​សម្រេច​ចិត្ត​បន្ត​កុងត្រា​នឹង​ PSG វិញ​។

ប្រសិន​ជា​គេ​ផ្លាស់​ទៅ​ Real នៅ​ក្នុង​រដូវកាល​ខាង​មុខ​នេះ​ គេ​នឹង​ទទួល​បាន​តម្លៃ​ខ្លួន​ និង​ប្រាក់​ពលកម្ម​តិច​ជាង​គេ​ចុះ​កុងត្រា​បន្ត​លេង​ឲ្យ​ PSG ៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល