Pep ប្រាប់​ពី​មូលហេតុ​ De Bryune អវត្តមាន​ប្រកួត​ឲ្យ​ Man City ក្នុង​ថ្ងៃ​នេះ​

  • 2024-02-21 12:12:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​មូលហេតុ​ដែល​ ខ្សែបម្រើ​ Kevin De Bruyne នៅ​តែ​អវត្តមាន​ពី​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នេះ​ ព្រោះ​តែ​គេ​នៅ​មាន​បញ្ហា​ត្រង់​របួស​សាច់ដុំ​ជើង​តិច​តួច​។

Pep បាន​និយាយ​ថា​៖" De Bruyne មាន​បញ្ហា​បន្តិចបន្តួច​ត្រង់​របួស​សាច់ដុំ​ជើង​របស់​គេ​ ដែល​ទើប​តែ​នឹង​ជា​នេះ​។ និយាយ​ទៅ​ឥឡូវ​នេះ​គេ​អត់​អី​នោះ​ទេ​ គឺ​ជា​ធម្មតា​ហើយ​ "។

លោក​បន្ត​ថា​៖" គ្រាន់​តែ​ថា​ខ្ញុំ​មិន​ផ្សង​គ្រោះ​ថ្នាក់​ជា​មួយ​គេ​ គេ​អត់​អី​ទេ​។ គេ​ប្រាប់​គ្រូពេទ្យ​ថា​ គេ​មិន​ទាន់​ស្រួល​១០០%នោះ​ទេ​ អញ្ចឹង​ហើយ​បាន​ជា​យើង​មិន​ចង់​ផ្សង​គ្រោះថ្នាក់​ដាក់​គេ​ចូល​លេង​ "។

នៅ​ក្នុង​ប្រកួត​ថ្ងៃ​នេះ​ Man City បាន​យក​ឈ្នះ​ Brentford ដោយ​លទ្ធ​ផល​ ១-០ ស៊ុត​ចូល​បញ្ចូល​ដោយ​ Haaland ៕

ប្រភព៖ The Standard   ប្រែ​សម្រួល៖ ហ៊ីម រស្មី