ដូចធុំក្លិនចូលឆ្នាំខ្មែរបណ្តើរៗហើយ! សាលាជាច្រើន កំណត់​ថ្ងៃធ្វើសង្ក្រាន្តរួចស្រេច រួមទាំង សាលា RULE និង សាលាតិចណូផងដែរ

  • 2024-02-26 09:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាំងតែ ១ខែកន្លះទៀតតែប៉ុណ្ណោះ នឹងចូលដល់ពិធីបុណ្យចូលឆ្នាំខ្មែរ ២០២៤ហើយ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ទើរតែគ្រប់ទីកន្លែងបាន​រៀបចំ​ពិធីសង្ក្រាន្តប្រចាំតំបន់រៀងៗខ្លួន ដើម្បីត្រៀមអបអរ​ពិធីបុណ្យប្រពៃណីជាតិមួយនេះ ជាពិសេស​ សង្ក្រាន្ត​នៅតាមសាលារៀន។

ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ព្រោះនៅតាមសាកលវិទ្យាល័យ និង​វិទ្យាល័យ​ជាច្រើនហើយ ដែលបាន​ប្រកាស​ពីកម្មវិធីសង្ក្រាន្ត​របស់ខ្លួន​។ ក្នុងនោះ​ក៏មាន​សាលាល្បីៗ២កន្លែងដែលបាន​ប្រកាស​រៀបចំ​សង្ក្រាន្ត គឺ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

តាមការបង្ហោះនៅលើផេកហ្វេសប៊ុក «សមាគមនិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច» ឱ្យដឹងថា សង្ក្រាន្ត​ដែល​សាលានេះនឹងរៀបចំ​ធ្វើ មានឈ្មោះថា «កម្មវិធី RULE សង្ក្រាន្ត» នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ​២០២៤ ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ ៨:៣០នាទីយប់។

ចំណែក​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាវិញ បាន​ដាក់ឈ្មោះថា «សង្ក្រាន្តតិចណូឆ្នាំ២០២៤» ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ និង ៧ ខែមេសា ឆ្នាំ​២០២៤។ នេះបើតាមការបង្ហោះនៅលើផេកហ្វេសប៊ុក «Student Association of ITC»៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម