ល្អប្រពៃណាស់! ថ្ងៃនេះ កម្ពុជា ប្រារព្ធ​ទិវាជាតិអំណាន ដើម្បី​បណ្តុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌អាន និងការតែងនិពន្ធ​

  • 2024-03-11 04:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃនេះ កម្ពុជាបានប្រារព្ធ​ទិវាជាតិអំណានលើកទី៩ ដោយបាន​កំណត់យកថ្ងៃទី១១ ខែមីនា ដើម្បីប្រារព្ធទិវានេះ ជារៀងរាល់ឆ្នាំ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការប្រារព្ធទិវាជាតិអំណាន ១១មីនា បានឱ្យដឹងថា ក្រសួង​បាន​ណែនាំឱ្យ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ជំរុញ​សិស្ស និស្សិត គ្រូបង្រៀន សាស្រ្តាចារ្យ បុគ្គលិក ឱ្យអានសៀវភៅ សារព័ត៌មាន ឬឯកសារផ្សេងៗក្នុងថ្នាក់ បរិវេណសាលារៀន និងក្នុងបណ្ណាល័យ នៅចន្លោះ​ម៉ោង ៨ ដល់ម៉ោង ៩ព្រឹកថ្ងៃទី១១ ខែមីនា ជារៀងរាល់ឆ្នាំ ឬរៀបចំ​ប្រារព្ធទិវាជាតិ​អំណាន​ នៅតាម​អង្គភាព​រៀងៗខ្លួន​តាមលទ្ធភាព។

ការប្រារព្ធទិវា​នេះ ក្នុងគោលបំណង​បណ្តុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌អាន លើកកម្ពស់​សមត្ថភាព​អាន និងការតែងនិពន្ធ​សំដៅរួមចំណែក​ការពារ និងពង្រឹង​វប្បធម៌ អរិយធម៌ខ្មែរ៕

អត្ថបទ៖ សំភី