Cambodia Tech Catalyst លើកតម្កើងស្ត្រីសហគ្រិនក្នុងវិស័យបច្ចេកវិទ្យា និងការវិនិយោគ

  • 2024-03-11 04:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេទិកា Cambodia Tech Catalyst ធ្វើឡើងនៅកោះពេជ្រ គ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលពិភាក្សាជាច្រើន ដែលនឹងមានការធ្វើបទបង្ហាញដោយសហគ្រិនស្ត្រី អ្នកស្ថាបនិក និងសហគ្រិនថ្មីដ៏សកម្មមួយចំនួនរបស់កម្ពុជា ដើម្បីអបអរការរួមចំណែកដ៏សំខាន់របស់ពួកគាត់លើការវិនិយោគ និងការធ្វើធុរៈកិច្ចថ្មី។

យើងទទួលបានអ្នកចុះឈ្មោះចូលរួមចំនួន ២០០ នាក់ នៅវគ្គថ្ងៃ អង្គារ នេះ (១២ មីនា ២០២៤) នៅកោះពេជ្រ។ វេទិកាស្ថិតក្រោមប្រធានបទ “Kingdom of Possibilities” នឹងមានជាមួយនូវវគ្គបណ្តុះបណ្តាលគួរឱ្យចាប់អារម្មណ៍ចំនួនពីរ ក្នុងគោលបំណងលើកកម្ពស់សក្ដានុពលរបស់ប្រទេសក្នុងវិស័យឌីជីថល ភាពជាសហគ្រិន និងការផ្លាស់ប្តូរបច្ចេកវិទ្យា៖ របៀបធ្វើមាត្រដ្ឋាន និងរបៀបវិនិយោគដោយជោគជ័យនៅកម្ពុជា។

វេទិកានេះបានសហការរៀបចំដោយ OCIC, Koh Pich រួមជាមួយនឹង Impact Hub, Khmer Enterprise ដែលមានការធ្វើបទបង្ហាញដោយបុគ្គលមានទេពកោសល្យពីររូបមកពី Google Cloud Asia Pacific មកពីប្រទេសសិង្ហបុរី៖ កញ្ញា Esna Ong អ្នកគ្រប់គ្រងផ្នែកចាប់ផ្តើមធុរៈកិច្ចជោគជ័យ និងកញ្ញា Kathleen Chiu អ្នកជំនាញបចេ្ចកវិទ្យាអតិថិជន ជាវាគ្មិនសំខាន់លើប្រធានបទ Generative A.I. និងការវិភាគទិន្នន័យ(Data Analytics) ក្នុងអំឡុងពេលបីថ្ងៃនៃកម្មវិធី ដែលបង្ហាញពីសារៈសំខាន់នៃការចូលរួមកាន់តែច្រើន កិច្ចសហការ និងការរួមបញ្ចូលនៅក្នុងប្រព័ន្ធអេកូឡូស៊ី និងឌីជីថលដែលកំពុងរីកចម្រើន និងវិវឌ្ឍន៍នៅកម្ពុជា។

ដោយមានប្រធានបទដូចជា “របៀបនៃការធ្វើមាត្រដ្ឋាននៅកម្ពុជា” និង “ការវិនិយោគដោយជោគជ័យនៅកម្ពុជា” វគ្គនេះមានបើកបង្ហាញពីក្រុមសហគ្រិនស្ត្រីជោគជ័យមកពីវិស័យសាធារណៈ និងឯកជន ដូចជា Ms. Molika Meas (iCare Benefits), Ms. Lida Loem (SHE Investments), Ms. Lisa Chao (Khmer Enterprise) និង Ms. Kounila Keo (Mekhala Radiant Communications) និង Ms. Melanie Mossard (Impact Hub)។ ពួកគាត់នឹងចែករំលែកនៃដំណើរការងារដែលជួបការប្រឈម និងទទួលបានជោគជ័យ ក្នុងវិស័យប្រកួតប្រជែង រួមជាមួយនឹងមានការផ្លាស់ប្តូរមតិជាមួយទស្សនិកជន ក្នុងឱកាសផ្តល់មតិលើរបៀបដែលអាចលើកកម្ពស់ ការបណ្តាក់ទុន អាជីវកម្មនៅកម្ពុជាទៅកម្រិតបន្ទាប់។

កញ្ញា Kry Sorachna ជានិស្សិតឆ្នាំទី ៣ នៃសាកលវិទ្យាល័យ ខេមតិច (CamTech University) ដែលបានរួមចំណែកលើការរៀបចំនូវវេទិកានេះ បានចែករំលែកភាពរីករាយរបស់កញ្ញាថា៖ “ក្នុងនាមជានិស្សិតបច្ចេកវិទ្យាដែលមានសេចក្តីប្រាថ្នាចង់ធ្វើជាសហគ្រិន ខ្ញុំទន្ទឹងរង់ចាំព្រឹត្តិការណ៍នេះ ហើយរំពឹងថានឹងទទួលបាននូវចំណេះដឹង ការស្វែងយល់បន្ថែម និងបទពិសោធន៍ចែករំលែកពីអ្នកជំនាញ ជាពិសេសពីស្ថាបនិកស្ត្រី ដែលជាប្រភពនៃការបំផុសគំនិត ដែលខ្ញុំអាចសិក្សាសម្រាប់កិច្ចខិតខំប្រឹងប្រែងនាពេលអនាគតរបស់ខ្ញុំ និងសម្រាប់ប្រទេសកម្ពុជា"។

បន្ថែមពីនោះ ក្នុងវេទិកានេះក៏មានការបញ្ជាក់ចូលរួមពីក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកមានដូចជា MeetDoctors, Nham24, PillTech, Bongloy, Joonak, Tenbox, Bronx, Kess Innovation, Unbox Marketing Agency, Yugo, Polymer, Sala Tech, Bondoul, Solutions BI, Bi Kay, Cam58 និង Smile Shop ក៏ដូចជាដៃគូប្រព័ន្ធផ្សព្វផ្សាយផ្សេងៗពី Kiripost, Cambodia Investment Review, Sabay News, Cambodge Mag, 58cam.com, Humans of Cambodia, Mekong Focus to The Better Cambodia,និង Baksey Media (Business Cambodia)

លោក Tea Thierry អនុប្រធានក្រុមហ៊ុន** OCIC** បានលើកឡើងថា "វាពិតជាចាំបាច់ក្នុងការរួមចំណែកលើការអភិវឌ្ឍបន្ថែមទៀតនូវការបង្កើតថ្មី ដើម្បីកសាងជើងឯក(Champions)និងជាគំរូដែលអាចរីកចម្រើនទាំងក្នុងតំបន់ និងក្រៅតំបន់។ មិនថាតាមរយៈក្រុមហ៊ុន Venture Capital, Angel Investments, Private Equity, Acceleration ឬតាមរយៈការណែនាំនោះទេ ប្រទេសកម្ពុជានៅតែមានផ្លូវដ៏វែងឆ្ងាយក្នុងការរីកចម្រើនទៅមុខ ដែលនេះគឺជាឱកាស គួរ ឱ្យ ចាប់ អារម្មណ៍ផងដែរ"

ជាមួយគ្នានេះដែរ នឹងមានអ្នកវិនិយោគមួយចំនួន និងស្ថាប័ននានាក៏ត្រូវបានបញ្ជាក់ថានឹងចូលរួមផងដែរ រួមទាំងគណៈប្រតិភូអតីតនិស្សិតសាកលវិទ្យាល័យ Harvard ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងសប្តាហ៍នេះ។

វេទិកា Cambodia Tech Catalyst បានឧបត្ថម្ភដោយ ISI Group, Heineken, Canadia Bank, Anant Law Firm, Bill24 និង Khmer Enterprise មានសកម្មភាពជាបន្តបន្ទាប់ដែលរួមមានវគ្គ bootcamp ដែលមាននិស្សិតប្រហែល 500 នាក់ មកពីសាកលវិទ្យាល័យ (CamTech University) និងវិទ្យាល័យ (CIS ភ្នំពេញ) និងមានឱកាសជួបជាជាមួយក្រុមជំនាញរបស់ Google Cloud។ វេទិកានេះក៏រំពឹងថានឹងប្រមូលផ្តុំអ្នកធ្វើសេចក្តីសម្រេចចិត្តជាង ១០០ នាក់មកពីទូទាំងប្រទេសតាមរយៈវគ្គ CTO Connect ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលថ្មី Connexion នៅកោះពេជ្រ ដែលជាមជ្ឈមណ្ឌលធ្វើពាណិជ្ជកម្មចម្រុះបែបច្នៃប្រឌិត ដែលបម្រើដល់អ្នកចាប់ផ្តើមអាជីវកម្មក្នុងស្រុកផ្សេងៗ ក៏ដូចជាហាង F&B និងច្រើនទៀត។

ដើម្បីទទួលបានកន្លែងចូលរួមសម្រាប់វគ្គទាំងនេះ សូមចូលទៅកាន់៖ https://rsvp.withgoogle.com/events/cambodia-tech-catalyst-2024។ កន្លែងមានចំនួនកំណត់។

ទំនាក់ទំនងសម្រាប់សារព័ត៌មាន៖

ក្រុមហ៊ុន OCIC អគារ Canadia Tower, ផ្លូវអង្គឌួង (លេខ 315) ភ្នំពេញ ប្រទេសកម្ពុជា។

លោក Jeriko Enriquez – +855 10 713 816 – jeriko.enriquez@ocic.com.kh

កញ្ញា Ambrine Kateb – +855 96 233 7462 – kateb.ambrine@ocic.com.kh