ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ ចាប់ផ្តើម​លេចរូបរាងបណ្តើរៗហើយ! តោះមកមើលរូបផ្ទឹមគ្នាជាមួយនឹង​រូបគំរូ

  • 2024-03-12 08:12:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់​អាកាសយានដ្ឋានអន្តរជាតិ​តេជោ សម្រេចបានប្រមាណ ៦៦,១% និងបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់ចំនួន ៩៦១ លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១៥០០ លានដុល្លារអាមេរិក។ នេះបើតាមការថ្លែងរបស់​ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងពេល​អមដំណើរ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី​កម្ពុជា ចុះ​ត្រួតពិនិត្យ វឌ្ឍនភាព នៃគម្រោង​អភិវឌ្ឍសាងសង់​អាកាសយានដ្ឋានអន្តរជាតិតេជោ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២៤។

អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់​ថ្នាក់4F បែងចែកជា ៣ដំណាក់កាល។ ដំណាក់កាលទី១ គ្រោងនឹងបើកដំណើរការ នៅឆមាសទីមួយ ឆ្នាំ២០២៥ ខាងមុខនេះដែល​អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី២ អាចទទួលបានអ្នកដំណើរ ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ អាចទទួលបានអ្នកដំណើររហូតដល់៥០លាននាក់ក្នុងមួយឆ្នាំ។

ខាងក្រោមនេះ គឺជាទិដ្ឋភាពអាកាសយានដ្ឋានអន្តរជាតិតេជោដែលកំពុងសាងសង់ និងបានលេចចេញរូបរាងបណ្តើរៗហើយ ប្រៀបផ្ទឹមជាមួយនឹងរូបគំរូ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី