ព្រឹត្តិការណ៍ TEDx Phnom Penh វិលមកវិញក្នុងឆ្នាំ ២០២៤ ជាមួយវាគ្មិនឆ្នើមៗ ក្រោមប្រធានបទ «អនាគតដ៏ចីរភាព»

  • 2024-03-13 02:43:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីបានខកខានរៀបចំអស់ជាង ១០ឆ្នាំ ព្រឹត្តិការណ៍ TEDx Phnom Penh បានវិលត្រឡប់មកវិញហើយ! កម្មវិធីនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី 31 ខែ មីនា ឆ្នាំ 2024 ចាប់ពីម៉ោង 9 ព្រឹក រហូតដល់ ម៉ោង 5 ល្ងាច ដែលមានទីតាំងនៅរោងភាពយន្ត Major Cineplex ផ្សារទំនើប Aeon Mall Sen Sok City។

ក្រោមប្រធានបទ: អនាគតដ៏ចីរភាព "SUSTAINABLE FUTURE" ហើយនាពេលដ៏ឆាប់រហ័សខាងមុខនេះ កម្មវិធី TEDxPhnom Penh 2024 បាននាំយកអ្វីដែលថ្មី ជាមួយបទពិសោធន៍នៃការចូលរួមល្អៗ ដើម្បីទទួលយកធ្វើជាចំណេះដឹង ព្រមទាំងអ្វីដែលកាន់តែពិសេសជាងមុនទៅទៀតគឺ មានការចូលរួមពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិដែលមកពីវិស័យផ្សេងៗគ្នា ថែមទាំងសុទ្ធសឹងតែមានសមត្ថភាព និងបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ពីមុនមក ក៏ដូចជានាំយកនូវដំណោះស្រាយដ៏ល្អ សម្រាប់ដោះស្រាយនូវបញ្ហាមួយចំនួនដែលសហគមន៍កំពុងតែជួបប្រទះ។

វាគ្មិននៅក្នុងឆ្នាំ 2024 នេះ រួមមាន ព្រះតេជគុណ គូ សុភាព ឯកឧត្តមបណ្ឌិត តាន់ មុន្នីវណ្ណ, អ្នកឧកញ៉ា គួច ម៉េងលី, សាស្តាចារ្យ បណ្ឌិត សម្បូរណ៌ មង្គលសម្បត្តិ, Jimmy Meng, សេង ហ្កេកលី, ស៊ិន កុសល, ឃួន ច័ន្ទទេវី, សួង សុភក្រ័, រ៉ា ប៊ី, Avi Yaron, Barak Ekshtein, Eliva Alaluf និងវាគ្មិនជាច្រើនរូបទៀត៕