បើអ្នកគិតថា ឡានអាមេរិក ឬឡានអឺរ៉ុប បំពាក់ប្រព័ន្ធជំនួយអ្នកបើកបរល្អជាងគេនោះ គឺខុសហើយ! ការពិតគឺ Lexus ឯណេះវិញទេ
- 2024-03-14 03:59:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើអ្នកគិតថា ឡានអាមេរិក ឬឡានអឺរ៉ុប បំពាក់ប្រព័ន្ធជំនួយអ្នកបើកបរល្អជាងគេនោះ គឺខុសហើយ! ការពិតគឺ Lexus ឯណេះវិញទេ
ចន្លោះមិនឃើញ
កន្លងមកមនុស្សភាគច្រើនបានយល់ឃើញថា រថយន្តអាមេរិក ឬរថយន្តអឺរ៉ុប បំពាក់បច្ចេកវិទ្យាទំនើបល្អជាងគេ។ ប៉ុន្តែពេលនេះ អ្វីៗមិនដូចមុនទេ ដោយរថយន្តជប៉ុន Lexus បានជាប់ជារថយន្តដែលបំពាក់បច្ចេកវិទ្យាជំនួយអ្នកបើកបរល្អជាងគេបំផុត។ នេះបើយោងតាមវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេអាមេរិក (IIHS)។
IIHS បានធ្វើតេស្តប្រព័ន្ធផ្សេងៗគ្នាចំនួន១៤ ពីប្រេនរថយន្តប្រណីត Lexus, Ford, Genesis, BMW, Mercedes, Nissan, Volvo និង Tesla ថាតើប្រព័ន្ធជំនួយអ្នកបើកបរ ដំណើរការបានល្អប្រសើរយ៉ាងណាខ្លះ ក្នុងអំឡុងពេលបើកបរ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ក្នុងចំណោម ១៤ប្រព័ន្ធនេះ គឺមាន ១១ប្រព័ន្ធហើយ ដែលចាត់ថ្នាក់ក្នុងកម្រិតអន់ ដោយក្រុមការងារ IIHS ក្នុងនោះរួមមានទាំងប្រព័ន្ធ Autopilot របស់ Tesla និងប្រព័ន្ធ Level 3 Drive Pilot របស់ Mercedes ផងដែរ។
IIHS បានរកឃើញថា មានតែប្រព័ន្ធមួយប៉ុណ្ណោះ ដែលទទួលបានការវាយតម្លៃល្អគ្រប់គ្រាន់ពេញលេញអាចទទួលយកបាន គឺជារថយន្ត Lexus LS។ ចំណែកប្រព័ន្ធ២ទៀត ដែលស្ថិតនៅកម្រិតបន្ទាប់ គឺ Super Cruise របស់រថយន្ត GMC Sierra និងប្រព័ន្ធ Pro-Pilot Assist with Navi-Link ដែលបំពាក់លើរថយន្តអគ្គិសនី Ariya។
ប្រព័ន្ធជំនួយបើកបរ និងប្រព័ន្ធសុវត្ថិភាពនេះរួមមានដូចជា ប្រព័ន្ធហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ, ប្រព័ន្ធព្រមានពេលរថយន្តរេចេញពីគន្លង, ប្រព័ន្ធរក្សារថយន្តឱ្យនៅចំគន្លងកណ្តាល និង Blind-spot ជាដើម៕