សៀក សក្ដិ​រុណា អត់​ទាន់​ចង់​មាន​ស្នេហ៍​ទេ...ដឹង​នៅ!

  • 2014-11-26 22:35:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​មាន​ចចាមអារ៉ាម​ថា មាន​ទំនាក់​ទំនង​ជាមួយ​មន្ត្រី​គយ ពេល​នេះ​តារា​សម្ដែង​ខ្មៅ​ស្រអែម សៀក សក្ដិ​រុណា ចេញ​មុខ​ដោយ​ផ្ទាល់​ថា នាង​អត់​ទាន់​ចង់​មាន​ស្នេហ៍​ទេ។

 

“ខ្ញុំ​មិន​ដឹង​ថា ព័ត៌មាន​ចេញ​ពី​ណា​មក​ទេ ថា​ខ្ញុំ​មាន​ចំណង​ស្នេហ៍​ជាមួយ​អ្នក​នេះ អ្នក​នោះ តែ​ការ​ពិត​ខ្ញុំ​អត់​អី​ដូច​គេ​និយាយ​ទេ​បង ហើយ​ក៏​អត់​ទាន់​ចង់​មាន​ស្នេហ៍​អី​ដែរ"។

 

មាន​មូលហេតុ​មួយ​ចំនួន​ដែល​តារា​សម្ដែង​វ័យ​១៨​ឆ្នាំ​រូប​នេះ អះអាង​ថា នាង​មិន​ចង់​យក​ខ្លួន​ទៅ​ពាក់​ព័ន្ធ​នឹង​រឿង​រ៉ាវ​ស្នេហា​ក្នុង​ពេល​នេះ ក្នុង​នោះ​ទី​១​នាង​វ័យ​ក្មេង​អនាគត​វែង​ឆ្ងាយ ទី​២​នាង​ទើប​តែ​ប្រឡូក​សិល្បៈ​ហើយ​ទីផ្សារ​កំពុង​ស្ទុះ​ឡើង​ទៀត មិន​ចង់​យក​ខ្លួន​បៀត​នាំ​ឲ្យ​ទីផ្សារ​រួម​តូច​វិញ​នោះ​ទេ។

 

“បើ​អ្នក​ផ្សេង​ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​អត់​ចង់​មាន​ស្នេហ៍​អី​ក្នុង​ពេល​នេះ ខ្ញុំ​ទើប​តែ​ប្រឡូក​សិល្បៈ​មិន​បាន​ប៉ុន្មាន​ផង ហើយ​នៅ​ក្មេង​ទៀត បង​មិន​មែន​មិន​ដឹង​ឯណា...អ្នក​សិល្បៈ​តែ​មាន​គូ គឺ​ទីផ្សារ​ធ្លាក់​ចុះ​ហើយ។ អីចឹង​ខ្ញុំ​អត់​ត្រូវ​ការ​ទេ អ្វី​ដែល​ខ្ញុំ​ត្រូវ​គិត គឺ​សាង​កេរ្តិ៍​ឈ្មោះ​ប៉ុណ្ណោះ ទាន់​ឱកាស​នៅ​មាន!”។

 

តួឯក​ស្រី​ក្នុង​រឿង "មាស​សុទ្ធ" រូប​នេះ បន្ត​ថា រឿង​សំខាន់​មួយ​ទៀត​ដែល​នាង​ត្រូវ​ធ្វើ​ដែរ​នោះ គឺ​នាង​ត្រូវ​រក​ប្រាក់​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​សិន ព្រោះ​ចាយ​លុយ​ពួក​គាត់​យូរ​ហើយ ខណៈ​បច្ចុប្បន្ន នាង​គឺ​ជា​អ្នក​រាប់​រង​គ្រួសារ​ដែល​មាន​ប្អូន និង​ឪពុក​ម្ដាយ មួយ​ចំណែក​ធំ។

 

 

ជាមួយ​នឹង​ការ​ប្រកាស​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​រឿង​រ៉ាវ​ស្នេហា​នេះ សៀក សក្ដិ​រុណា មិន​ទាន់​ច្បាស់​ថា ពេល​ណា​នាង​នឹង​គិត​ពី​ជីវិត​គូ​នោះ​ទេ។ "អត់​ទាន់​ដឹង​ទេ...និយាយ​ពេល​នេះ​ដូច​លឿន​ពេក​ទេ​ដឹង...តែ...អាច​៤-៥​ឆ្នាំ​អី​ទៀត​ទេ​ដឹង(សើច)!”។

 

 អត្ថបទ៖ សៀក សក្ដិ​រុណា ល្បី​មាន​ស្នេហា​ជាមួយ​មន្ត្រី​គយ

សៀក សក្ដិ​រុណា ទើប​តែ​ចូល​សិល្បៈ​នា​ដើម​ឆ្នាំ ២០១៤​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​តាំង​ពី​ចាប់​ផ្ដើម ការងារ​សិល្បៈ​របស់​នាង​មាន​សន្ទុះ​រហូត។ ក្នុង​រយៈ​ពេល​ខ្លី​នេះ នាង​បាន​សម្ដែង​ជា​តួឯក​ស្រី​ក្នុង​ខ្សែ​ភាពយន្ត​ប្រមាណ​ជា ៤-៥​រឿង​រួច​មក​ហើយ ភាគ​ច្រើន​ជា​តួឯក រួម​ជា​មួយ​ស្ប៉ត​ពាណិជ្ជកម្ម និង​ខារ៉ាអូខេ​ជា​ច្រើន​ទៀត។

 

 អត្ថបទ៖ ចូល​សិល្បៈ​មុន​ក្រោយ​គ្នា​មែន ប៉ុន្តែ​មើល​ម៉ូដ​ខោអាវ​បាន​ដឹង!

មិន​ត្រឹម​ប៉ុណ្ណឹង សក្ដិ​រុណា នៅ​ប្រាប់​ទៀត​ថា ប្រមាណ​២​ខែ​មុន នាង​បាន​ទម្លាក់​ការងារ​ចោល​អស់​ជា​ច្រើន​ទៀត។ "ខ្ញុំ​ឈឺ​បង វិះ​តែ​ហ្នឹង​វះកាត់​ទៀត​ឯណោះ តែ​សំណាង​ល្អ​ចេះ​ដាក់​ថ្នាំ​ត្រូវ ហើយ​ក្នុង​អំឡុង​ពេល​ហ្នឹង មាន​៦​រឿង​ទាក់​ទង​មក តែ​ខ្ញុំ​ទទួល​អត់​កើត!"៕

 

 

 

អត្ថបទ​ផ្សេង​ទៀត​ពី​ស្នេហាតារា​ជាតិ មាន​នៅ​ទី​នេះ!!!

អត្ថបទ៖ ទារិកា

អត្ថបទថ្មី