វាយពាក្យ​ «សៀមរាប» ក្នុង TikTok មិនចេញលទ្ធផលអ្វីទាំងអស់!

  • 2024-03-19 08:51:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់​ TikTok នៅកម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​ថា ពួកគេ​មិនអាចស្វែងរក​លទ្ធផល នៃការវាយពាក្យ «សៀមរាប» ក្នុងគូឡោន search របស់ TikTok បានឡើយ។

នៅពេលអ្នកប្រើប្រាស់​វាយពាក្យ «សៀមរាប» ឬ «ខេត្តសៀមរាប» វាបែរជាចេញ​ផ្ទាំងដាក់ថា «គ្មានលទ្ធផលរកឃើញ» ហើយថា ពាក្យនេះ គឺ​បង្ហាញ​ពីឥរិយាបថ​ស្អប់ខ្ពើមទៅវិញ។ ប៉ុន្តែបើវាយពាក្យ​ជាភាសាអង់គ្លេស «siemreap» ឬសរសេរថា «សៀបរាប» គឺ​ចេញលទ្ធផលធម្មតា។ សូមមើលរូបបន្ថែមខាងក្រោមនេះ៖

អ្នកប្រើប្រាស់​ TikTok នៅកម្ពុជា ជាច្រើន​បានអះអាងថា ពួកគេបាន​ផ្ញើ​របាយការណ៍ករណីនេះ ទៅកាន់ក្រុមហ៊ុន TikTok រួចហើយដើម្បី​កុំឱ្យយល់ច្រឡំ ព្រោះពាក្យ «សៀមរាប» នោះ គ្រាន់តែ​ជាឈ្មោះខេត្តមួយ​របស់កម្ពុជាប៉ុណ្ណោះ មិនមែនជាពាក្យរើសអើងស្អប់ខ្ពើម ដូចការលើកឡើង​ដែល​មានក្នុងផ្ទាំង TikTok នោះឡើយ៕

អត្ថបទ៖ សំភី