អនាគត Toni Kroos នៅ Real Madrid នៅតែមិនទាន់ច្បាស់លាស់
- 2024-03-25 11:03:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនាគត Toni Kroos នៅ Real Madrid នៅតែមិនទាន់ច្បាស់លាស់
ចន្លោះមិនឃើញ
ខ្សែបម្រើ Toni Kroos នៅក្លឹប Real Madrid នៅតែមិនទាន់ច្បាស់លាស់ ខណៈគេនៅតែនិយាយទៅកាន់សារព័ត៌មាន TVE កាលពីពេលថ្មីៗនេះថា គេនឹងសម្រេចចិត្តនៅពេល ១ខែ ឬ២ខែខាងមុខនេះ។
Kroos បាននិយាយថា៖" ខ្ញុំនឹងសម្រេចចិត្តនឹងអនាគតរបស់ខ្ញុំនៅរយៈពេល ១-២ខែខាងមុខនេះ បន្ទាប់មកយើងចាំមើលៗ "។
បើតាមប្រភពជាច្រើនបានឲ្យដឹងថា Real Madrid នៅតែមានភាពវិជ្ជាមានថា កីឡាកររូបនេះនឹងនៅបន្តជាមួយក្លឹបរបស់ខ្លួន។
Kroos បានមកលេងឲ្យ Real Madrid តាំងពីរដូវកាលឆ្នាំ២០១៤/១៥មក ដោយចូលរួមលេងបាន ៤៥៥ប្រកួត និងស៊ុតចូល ២៨គ្រាប់ ដោយគេនឹងចប់កុងត្រានឹងក្លឹបនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ៕