គាស់មកអស់ហើយ! សុទ្ធតែសិល្បករ និងបុគ្គលល្បីៗបង្ហាញខ្លួនក្នុងពិធីមង្គលការ ហេង វិសាល និង ស្រីនា

  • 2024-03-28 03:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីមង្គលការ influencer វ័យក្មេង លោក ហេង វិសាល និង ជា ស្រីនា កំពុងជាទីចាប់អារម្មណ៍ពីមជ្ឈដ្ឋានជុំវិញខ្លួន ព្រោះអ្នកទាំងពីរបានម៉ៅអគារដឺព្រីមៀសេនធ័រ សែនសុខ ដល់ទៅ ៥ ដើម្បីរៀបចំពិធីមង្គលការ និងត្រៀមទទួលភ្ញៀវកិត្តិយសមកពីគ្រប់ទិសទី។

រូបភាព៖ fb page Nara wedding

អ្នកចូលរួមពិធីមង្គលការថ្ងៃទី១ នាំគ្នាលាន់មាត់សរសើរភាពធំសម្បើមនៃពិធីមង្គលការរបស់ influencer វ័យក្មេងទាំងពីរ ដែលរៀបចំតុបតែងយ៉ាងប្រណីតលម្អដោយគ្រឿងផ្កាភ្ញីយ៉ាងស្រស់ត្រកាល។

រូបភាព៖ fb page Nara wedding

បើនិយាយពីសម្រស់របស់កូនកំលោះកូនក្រមុំវិញនោះ ពិតជាស្រស់ស្អាតហើយសមគ្នាខ្លាំងណាស់ មើលទៅគួរឱ្យស្រលាញ់ខ្លាំងមែនទែនតែម្តង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍មង្គលការរបស់ Content Creator សានា ពោរពេញដោយម្ហូបអាហារ និងបង្អែមឆ្ងាញ់ ប្រៀបីដូចជា street food ដូច្នោះដែរ។

រូបភាព៖ fb page Nara wedding

តាមរយៈរូបភាព និងវីដេអូផ្សេងៗ ដែលបង្ហោះចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok បង្ហាញឱ្យឃើញថា ពិធីមង្គលការរបស់ កំលោះសង្ហា ហេង វិសាល និងសោភារូបស្រស់ ជា ស្រីនា ពិតជាអធិកអធមខ្លាំង ព្រោះគេឃើញអ្នកចូលរួមពិធីមង្គលការនេះសុទ្ធសឹងតែជាបុគ្គលល្បីៗដែលមានឈ្មោះបោះសម្លេងនៅកម្ពុជា រាប់ចាប់តាំងពីភ្ញៀវកិត្តិយស, អ្នកជំនួញអនឡាញ, តារាចម្រៀង, តារាសម្តែង, Influencer, អ្នកផលិតមាតិកាចម្រុះប្រភេទ, តារា Tik Tok និងអ្នក review ម្ហូបអាហារ ជាដើម សូម្បី ព្រះនាងតូច នរោត្តម ជេនណា ក៏បានយាងទៅពញ្ញាក់អារម្មណ៍ វិសាល និង ស្រីនា ដល់រោងជ័យផងដែរ ថែមទាំងមានអំណោយនាឡិកាដៃជូនដល់គូរស្វាមីភរិយាថ្មីថ្មោងទាំងពីរទៀតផង៕

រូបភាព៖ fb page Nara wedding

អត្ថបទ៖ Ah Mouy