Man Utd ជា​ក្លឹប​ដែល​មាន​អ្នកចូលទស្សនាផ្ទាល់ច្រើន​បំផុត​

  • 2024-03-28 12:32:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United ជា​ក្លឹប​ដែល​មាន​អ្នកគាំទ្រ​ចូល​រួម​ច្រើន​បំផុត​រាល់​ការ​ប្រកួត​នៅ​ប្រទេស​អង់គ្លេស​ក្នុង​រដូវកាល​នេះ​។

រាល់​ការ​ប្រកួត​នៅ​ Old Trafford ក្លឹប​នេះ​មាន​អ្នកគាំទ្រ​ចូល​រួម​រហូត​ទៅ​ដល់​ ៧៣,៥២៣នាក់​ឯណោះ​ជា​មធ្យម​ ខណៈ​ទីលាន​នេះ​អាច​ផ្ទុក​អ្នក​ចូល​រួម​សរុប​បាន​ ៧៤,៣១០នាក់​។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្លឹប​នេះ​អាច​ក្លាយ​ជា​ក្លឹប​ដែល​មាន​អ្នក​គាំទ្រ​ចូល​រួម​ច្រើន​បំផុត​រាល់​ការ​ប្រកួត​នៅ​អង់គ្លេស​នេះ​ព្រោះ​តែ​ទីលាន​ក្លឹប​នេះ​មាន​ទីលាន​ដែល​អាច​ផ្ទុក​មនុស្ស​បាន​ច្រើន​ជាង​គេ​។

នៅ​ខណៈ​នេះ​ Man Utd កំពុង​ឈរ​នៅ​លេខ​៦ ក្នុង​តារាង​ប្រកួត​ PL ដោយ​មាន​ ៤៧ពិន្ទុ​ ខណៈ​ Arsenal នាំ​មុខ​គេ​មាន​ ៦៤ពិន្ទុ​៕

ប្រភព៖ transfermarkt   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម