តួឯកស្រីចេញមុខមកលួងលោម Brad Pitt ស្របពេលកំពុងតានតឹងខ្លាំងជាមួយ Angelina

  • 2024-04-10 04:22:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈកំពុងពេលមានជម្លោះផ្លូវច្បាប់ជាមួយ Angelina Jolie លោក Brad Pitt បានរកឃើញអ្នកស្អំបេះដូង មិត្តស្រីអាយុ ២៩ ឆ្នាំ Ines de Ramon ហើយនាងបានបង្ហាញការលួងលោមទៅកាន់ Brad យ៉ាងផ្អែមល្ហែមចំពេលមានរឿងអាស្រូវពាក្យបណ្ដឹងដែល Brad កំពុងតានតឹងខ្លាំងជាមួយ Angelina។

រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពី Angelina Jolie បានដាក់ញត្តិទៅតុលាការជាន់ខ្ពស់ទៅក្រុង Los Angeles ដោយអះអាងថាត្រូវបានរំលោភលើរាងកាយដោយអតីតស្វាមី។ ប្រភពបានប្រាប់តាមរយៈបណ្ដាញសារព័ត៌មានបរទេសបានឱ្យដឹងថា Brand Pitt តានតឹងបន្តិចមែនតែបានសង្សារថ្មី Ines de Ramon តែតតែនៅក្បែរចាំផ្ដល់កំលាំងចិត្ត និងលួងលោមជានិច្ច។

តារាហូលីវូដឥឡូវនេះកំពុងផ្តោតលើអនាគតជាជាងខ្វល់ខ្វាយពីអតីតកាល។ ហើយបញ្ហាកំពុងបន្តជាមួយ Angelina ពិតជាធ្វើឱ្យ Brad ពិបាកចិត្ត ជាពិសេសបញ្ហាឃុំឃាំង និងការចោទប្រកាន់ពីការរំលោភបំពាន វាតានតឹងខ្លាំងណាស់សម្រាប់ Brad ដែលត្រូវការពារតតាំងម្តងហើយម្តងទៀត ដើម្បីបន្តជីវិតរស់នៅ។

តារាសម្តែងវ័យ ៦១ ឆ្នាំរូបនេះ មានការប្រយ័ត្នប្រយែងចំពោះជីវិតស្នេហា ទោះមានមិត្តភក្តិច្រើនប៉ុន្តែលោក មិនអាចទុកចិត្តលើនរណាម្នាក់បានមួយរយភាគទេ។ ប៉ុន្តែចាប់តាំង Ines de Ramon បានឈាន ចូលក្នុងជីវិត Brad ហាក់សប្បាយចិត្ត និងជីវិតស្រស់ថ្លាជាងមុន៕

ប្រភព៖ Kenh14   អត្ថបទ៖ កេរស

អត្ថបទថ្មី