Honda នឹង​ចេញ​ឡានវ៉ែនខ្នាតតូច កៅអី៣ជួរ ចាប់ផ្តើម​លក់នៅខែក្រោយនេះហើយ

  • 2024-05-10 04:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បាន​បញ្ចេញ​រថយន្ត minivan កៅអី៣ជួរម៉ូឌែល Freed ជំនាន់ទី៣ និងត្រៀមដាក់លក់​ក្នុងទីផ្សារជប៉ុន នៅខែមិថុនា ឆ្នាំ​២០២៤​ខាងមុខនេះ។

រថយន្តនេះ មានប្រវែង ៤៣១០មម (វែងជាងមុន ៤៥មម) ទទឹង ១៦៩៥មម កម្ពស់ ១៧៥៥មម និង​ប្រវែងពីកង់មុខទៅកង់ក្រោយ ២៧៤០មម។ ដោយសារតែទំហំវាតូច ម្លោះហើយរាល់កៅអីជួរនីមួយៗ គឺមានតែ ២កៅអី ពោលគឺរថយន្តនេះ​មានកៅអីសរុបចំនួន៦។ កៅអីជួរទី៣ អាចបត់បាន ដើម្បីដាក់​ឥវ៉ាន់បានច្រើន។

ចំពោះម៉ាស៊ីននេះ រថយន្តវ៉ែនខ្នាតតូច Freed នេះ មានជម្រើសប្រើសាំងសុទ្ធ និង Hybrid ប៉ុន្តែក្រុមហ៊ុនពុំទាន់បញ្ជាក់លម្អិតនៅឡើយ។ គេប៉ាន់ស្មានថា សម្រាប់ជម្រើស Hybrid វាអាចនឹងមានចំណុះ ១,៥លីត្រ ដំណើរការ​ជាមួយម៉ូទ័រអគ្គិសនី២។

ក្នុងផ្នែកកាប៊ីនវិញ តាមរយៈរូបភាពដែលបង្ហាញ គឺ​វាបំពាក់កុងទ័រឌីជីថល និងអេក្រង់ថាច់ស្រ្គីន​ដ៏ធំនៅចំកណ្តាល ជាមួយនឹង​ប្រអប់លេខ CVT។

សម្រាប់​តម្លៃ ​និង​ Spec លម្អិតរបស់រថយន្ត​នេះ ក្រុមហ៊ុន Honda នឹង​បង្ហាញ​នៅថ្ងៃដាក់លក់​ជាផ្លូវការតែម្តង៕

អត្ថបទ៖ សំភី