ដោយ​ក្ដី​ស្រឡាញ់​ និង​យក​ចិត្ត​ទុកដាក់​ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ប្រមូល​ថវិកា​ជួយ​សិស្ស​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ថ្មីៗ​នេះ​

  • 2024-06-04 03:50:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​ទី២​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នេះ​លោក​ គង់​ ចាន់ធីណា​ និង​សិស្សៗ​មួយ​ចំនួន​បាន​នាំ​ថវិកា​របស់​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ និង​ថវិកា​ប្រមូល​បាន​ពី​មិត្ត​រួម​ក្លឹប​ផង​នោះ​យក​ទៅ​ប្រគល់​ដល់​កីឡាករ​ថ្នាល​ សារ៉ាត់ មុន្នីឧត្តម​ ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្មីៗ​នេះ។​

ទិដ្ឋភាពប្រគល់ថវិកា

លោក​ គង់​ ចាន់ធីណា​ បន្ទាប់​ពី​ទទួល​ដំណឹង​ថា​សិស្ស​គុន​របស់​ហាប់គីដូ​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​ត្រូវ​វះកាត់​ផង​នោះ​ក៏​បាន​កៀរគរ​ថវិកា​បាន​ចំនួន​ ១,២៧០,០០០រៀល​ និង​ ២៧០​ដុល្លារ​អាមេរិក​ជួយ​សម្រួល​ដល់​ការ​ព្យាបាល​នេះ​ផង​ដែរ​ ព្រោះ​ក្រុម​គ្រួសារ​កីឡាករ​ថ្នាល​រូប​នេះ​មាន​ជីវភាព​ខ្វះខាត។​ នេះ​ជា​ការ​យកចិត្ត​ទុកដាក់​ពី​ប្រធាន​សហព័ន្ធ​ លោក​ឧកញ៉ា​ សៅ​ សេងហាក់​ និង​លោក​គ្រូ​ គង់​ ចាន់ធីណា​ រួម​និង​ថ្នាក់ដឹកនាំ​ផ្សេងៗ​ទៀត​ចំពោះ​កីឡាករ​ កីឡា​ការិនី​របស់​ខ្លួន​មិន​ថា​នៅ​ពេល​ហ្វឹកហាត់​ ឬ​ការ​រស់នៅ​ក្នុង​សង្គម​ខាង​ក្រៅ​នោះ​ទេ។​

ទិដ្ឋភាពប្រគល់ថវិកា

បញ្ជាក់​ដែរ​ថា​ សារ៉ាត់ មុន្នីឧត្តម​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​មួយ​ខាង​បុគ្គលិក​ដឹកជញ្ជូន​ម្ហូបអាហារ​កាល​ពី​ថ្ងៃ​ទី១​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ ឥលូវ​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។​ រូប​នេះ​ជា​កីឡាករ​ថ្នាល​របស់​កីឡា​ហាប់គីដូ​ និង​កំពុង​ហ្វឹកហាត់​ត្រៀម​ចេញ​ទៅ​ប្រកួត​ជើងឯក​ពិភពលោក​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​