ប៉ះ ហ្សកហ្ស៊ី​ យប់​នេះ​! តើ​យុវជន​ឆ្នើម​ Real Madrid អាច​លុប​​សុបិន​​អាក្រក់​​​ទួរគី​កាល​ UERO 2020 ​បានទេ​?

  • 2024-06-18 06:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បើក​ឆាក​ដ៏​សំខាន់​ក្នុង​ពូល​ F យប់​នេះ​​ ទួរគី នឹង​ត្រូវ​ជួប​ក្រុម​​ជម្រើស​ជាតិ ហ្សកហ្ស៊ី វេលា​ម៉ោង​១១​យប់​​នេះ​នៅ​កីឡដ្ឋាន​ Dortmund ក្នុង​ពាន​រង្វាន់ EURO 2024 នៅ​លើ​ទឹក​ដី​ប្រទេស​អាល្លឺម៉ង់។ ក្នុង​ការ​ប្រកួត​គេ​​មើល​ឃើញ​ថា​ តារា​ឆ្នើម​របស់ Real Madrid ​​គឺ Arda Guler ​​នឹង​ក្លាយ​ជា​​​កូនសោ​ដ៏​សំខាន់​​ ប៉ុន្តែ​តើ​​គេ​អាច​លុប​បំបាត់​សុបិន​ដ៏​អាក្រក់​របស់ ទួរគី កាល​ UERO 2020 ដែល​ចាញ់​ទាំង​​បី​ប្រកួត​ក្នុង​ពូល​បាន​ដែរ​ឬ​ទេ​?

​កាល EURO 2020 គេ​នៅ​ចាំ​ថា ទួរគី ​ស្ថិត​នៅ​ពូល A ហើយ​កាល​នោះ​គេ​​បាន​​​​ប្រកួត​​ចាញ់​ទាំង​៣​ប្រកួត​ពោល​គឺ​ចាញ់ ស្វីស ៣-១ ចាញ់​ ប្រទេស​វែលស៍​ ២-០ និង​ចាញ់​អ៊ីតាលី ៣-០។ ការ​បរាជ័យ​នេះ​​​​បាន​ដក់​ជាប់​ក្នុង​ចិត្ត​​ពួក​គេ​ ហើយ​វា​បាន​ក្លាយ​ជា​សុបិន​មួយ​ដ៏​អាក្រក់​ ​ខណៈ​​ពេល​នេះ​គឺ​​​​ដល់​​​ព្រឹត្តិការណ៍ EURO ​ជា​ថ្មី​ម្ដង​ទៀត​ ​ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា Arda Guler នឹង​អាច​ក្លាយ​ជា​តារា​ម្នាក់​ដ៏​សំខាន់ ​ដើម្បី​កែប្រែ​ប្រវត្តិសាស្ត្រ​របស់​ ទួរគី តាម​រយៈ​យក​៣​ពិន្ទុ​ពី ហ្សកហ្ស៊ី នៅ​យប់​នេះ​។

Arda Guler ទើប​តែ​វ័យ​១៩​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​​គេ​បាន​បង្ហាញ​ទម្រង់​លេង​​យ៉ាង​ល្អ​ពោល​គឺ​​រក​បាន​៦​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​​ក្នុង La Liga ត្រឹម​១០​ប្រកួត​បន្ទាប់​ពី​ជា​សះស្បើយ​ពី​របួស​​ត្រឡប់​ចូល​ទីលាន​វិញ។ សូម​បញ្ជាក់​ថា ​ទួរគី​ ស្ថិត​នៅ​ពូល​ជា​មួយ​ក្រុម​ខ្លាំង ព័រទុយហ្គាល់ ​, ឆែក និង ហ្សកហ្ស៊ី។ ដូច្នេះ​គេ​ចាំ​មើល​ថា​តើ Arda Guler នឹង​ធ្វើ​​បាន​ល្អ​កម្រិត​ណា​ដើម្បី​ជួយ​​​ជម្រើស​ជាតិ​ខ្លួន​​​​​ឲ្យ​ឆ្លង​ផុត​ពូល F ៕

អត្ថបទ៖ Daro Ly

អត្ថបទថ្មី