Ronaldo ប្រកាស​ថា នេះ​ជា​ EURO លើក​ចុង​ក្រោយ​របស់​ខ្លួនហើយ​

  • 2024-07-01 23:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​បាន​ប្រកាស​ថា នេះ​ជា​ការ​ចូលរួម​ព្រឹត្តិការណ៍ EURO លើក​ចុង​ក្រោយ​របស់​លោក​ហើយ។ ​ការ​លើក​ឡើង​នេះ​ក្រោយ​ការ​ប្រកួត​ចប់​រវាង​ ​ព័រទុយហ្គាល់ និង​ក្រុម​ជម្រើស​ជាតិ​ ស្លូវើនៀ ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ ០-០ ហើយ​ឈាន​ដល់​​ការ​​បាល់​កាត់​សេចក្ដី​១១​ម៉ែត្រ​ ​ព័រទុយហ្គាល់​ ឈ្នះ​ ៣-០ ។

​Cristiano Ronaldo បាន​និយាយ​ថា «​បាទ​!​វា​ច្បាស់​ណាស់​នេះ​ជា​​ការ​ប្រកួត​ក្នុង EURO ​ចុង​ក្រោយ​បង្អស់​របស់​ខ្ញុំ​ហើយ​។ ខ្ញុំ​នឹង​​មិន​ចាកចេញ​​​​ដោយ​​បែប​នេះ​ទេ និយាយ​រួម​ខ្ញុំ​នឹង​ចាក​ចេញ​ដោយ​ភាព​រីករាយ។ សម្រាប់​កា​រ​ប្រកួត​នេះ​ខ្ញុំ​ពិត​ជា​សុំ​ទោស​ចំពោះ​អ្នក​គាំទ្រ​ ខ្ញុំ​តែង​តែ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មាន​សម្រាប់​​ជម្រើស​ជាតិ​របស់​ខ្ញុំ​ ​និង​សម្រាប់​ទង់ជាតិ​ ព័រទុយហ្គាល់ ដែល​មាន​នៅ​លើ​អាវ​​ខ្ញុំ​កំពុង​តែ​ពាក់​​នេះ​»។ ​

«​​ក្នុង​ជីវិត​ជា​កីឡាករ​បាល់ទាត់​របស់​ខ្ញុំ​ ខ្ញុំ​​តែង​តែ​ប្រាប់​ខ្លួន​ឯង​ថា ធ្វើ​អ្វី​​ឲ្យ​អស់​សមត្ថភាព បើ​ទោះ​ជា​ការ​ប្រកួត​របស់​ខ្ញុំ​មាន​​ពេល​ខ្លះ​ខក​ខានឱកាស​ ឬ​មិន​​ខក​ខាន​​ឱកាស​ក៏​ដោយ​​។ ​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ​សម្រាប់​កីឡាករ​មិន​ថា​តែ​ខ្ញុំ​ឬ​អ្នក​ផ្សេង​ក៏​ដោយ​»។ នេះ​ជា​ការ​បន្ថែម​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​​៣៩​ឆ្នាំ​។

​គិត​​ត្រឹម​​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០២៤ មុន​ការ​ប្រកួត​ជា​មួយ​បារាំង​​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ថ្ងៃ​ទី​៦ ខែ​​កក្កដា ឆ្នាំ​២០២៤ Ronaldo នៅ​តែ​រក្សា​កំណត់​ត្រា​នាម​ជា​​អ្នក​រក​គ្រាប់​បាល់​​​បាន​ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍ EURO ​ពោល​គឺ​១៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ​៦​លើក​ជាប់​ៗ​គ្នាគិត​ចាប់​ពី​ឆ្នាំ​២០០៤​​មក​ដល់​២០២៤​៕

Daro Ly