Nagelsmann ៖ Lamine Yamal ជា​ក្មេង​ដែល​មាន​ទេពកោសល្យ​តែ​ខ្ញុំ​ផ្ដោត​លើ​គេ​ពេក​ទេ​

  • 2024-07-05 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​គ្រូ​បង្វឹក​របស់​​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​លោក Julian Nagelsmann ​សម្ដែង​ការ​ពេញ​ចិត្ត​​ស្ងើចសរសើរ​ដល់​យុវជន​វ័យ​១៦​ឆ្នាំ​របស់​អេស្ប៉ាញ Lamine Yamal ​ថា​ជា​ក្មេង​ដែល​មាន​ទេពកោសល្យ និង​មាន​ភាព​ប៉ិន​ប្រសព្វ​​​។

​ការ​លើក​មក​និយាយ​ពី​ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​របស់​ក្រុម​អេស្ប៉ាញ​របស់​លោក​​ Julian Nagelsmann ​ ធ្វើ​ឡើង​ក្នុង​សន្និសីទកាសែត​​មុន​កា​រប្រកួត​ក្រុម​ទាំង​ពីរ​ប៉ះ​គ្នា​នា​យប់​ថ្ងៃ​ទី​​៥​ខែ​កក្កដា ឆ្នាំ​២០២៤​​នេះ​នា​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​​ក្នុង​ព្រឹត្តិការណ៍ EURO 2204 ដែល​កំពុង​​ធ្វើ​ឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​។

​​​ Lamine Yamal ​ជា​យុវជន​ដែល​បញ្ជូន​បាល់ (Assist ) ​​​ឲ្យ​មិត្ត​រួម​ក្រុម​របស់​គេ​រក​បាន​២​គ្រាប់​​ហើយ​។ គេ​ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​​ និង​អ្នក​តាម​ដាន​បាល់ទាត់​ចាប់អារម្មណ៍​ និង​ចុច​ឈ្មោះ​ហាក់​បី​ដូច​ជា​ Key Player សម្រាប់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នា​យប់​ថ្ងៃ​សុក្រ​នៃ​ដូច្នេះ​ដែរ​។

មុន​ការ​ប្រកួត​គ្រូ​បង្វឹក​​របស់​អាល្លឺម៉ង់​សរសើរ​ Lamine Yamal ​មាន​ទេពកោសល្យ​​ល្អ ប៉ុន្តែ​លោក​មិន​គិត​​ផ្ដោត​លើ​គេ​ពេក​ទេ​ ដោយ​លោក​បាន​និយាយ​ថា «​,,,សូម​រង់ចាំ​មើល​ទាំង​អស់​គ្នា​​នៅ​ពេល​ប៉ះ​ក្រុម​ដែល​ធំ​ ហើយ​ខ្លាំង​​ប្រហាក់ប្រហែល​គ្នា​តើ​គេ​អាច​បង្ហាញ​ឲ្យ​គ្រប់​គ្នា​ឃើញ​កម្រិត​ណា​។ ​យើង​មិន​អាច​ទៅ​បិត​គាត់​ ( Lamine Yamal )ឲ្យ​បាន​១០០​%​ទេ ព្រោះ​ការ​គិត​របស់​គ្រូ និង​ក្រុម​គឺ​ផ្សេង​គ្នា​ ខ្ញុំ​មាន​ការ​រៀបចំ​របស់​ខ្ញុំ ជា​រួម​គឺ​ខ្ញុំ​គិត​ទៅ​លើ​ការ​រៀបចំ​នៅ​តំបន់​ប្រយុទ្ធ​របស់​ខ្ញុំ​ដែល​មាន Jamal Musiala ថា​យើង​ត្រូវ​លេង​ដោយ​របៀប​ណា​»។

​ការ​លើក​ឡើង​របស់​លោក Julian Nagelsmann ​ ត្រូវ​បាន​ធ្វើ​ឲ្យ​មហាជន​គិ​ត​ថា លោក​នឹង​ប្រើ​ប្រពន្ធ​ប្រយុទ្ធ​ខ្លាំង​មិន​ព្យាយាម​បិទ​ដៃគូ​​ពេក​ទេ។ ការ​រៀបចំ​ដូច្នេះ​ទំនង​ជា​ នឹង​ធ្វើ​ឲ្យ​​ការ​ប្រកួត​ជក់ចិត្ត​ ​និង​មាន​គ្រាប់​ស៊ុត​ច្រើន​​​ជាក់​ជា​មិន​ខាន​ឡើយ​៕ ​​​​​

Daro Ly

អត្ថបទថ្មី