Lamine Yamal ៖ ចង់ប្រៀបធៀបខ្ញុំជាមួយអ្នកណាក៏បានតែសូមកុំប្រៀបធៀបខ្ញុំជាមួយម្នាក់នេះអី
- 2024-07-08 11:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lamine Yamal ៖ ចង់ប្រៀបធៀបខ្ញុំជាមួយអ្នកណាក៏បានតែសូមកុំប្រៀបធៀបខ្ញុំជាមួយម្នាក់នេះអី
ចន្លោះមិនឃើញ
Lamine Yamal ជាកូនសោដ៏សំខាន់នាពេលបច្ចុប្បន្នរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ និងជាអ្នកដែលបង្កើតឱកាសដែលមិនអាចខ្វះបានរបស់ Barcelona ផងដែរ។ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានខ្សែបម្រើវ័យ១៦ឆ្នាំម្នាក់នេះត្រូវបានគេប្រៀបធៀបខ្លួនទៅ Lion Messi ។
បន្ទាប់ពីបានឮសំនួរដែលគេបានប្រៀបធៀបខ្លួនទៅហ្នឹង Messi កីឡាករម្នាក់នេះបានឆ្លើយថា «ក្នុងបាល់ទាត់គ្រប់គ្នាចូលចិត្តតែប្រៀបធៀបអ្នកនេះអ្នកនោះ ប៉ុន្តែចង់ប្រៀបធៀបខ្ញុំជាមួយអ្នកណាក៏បានសូមតែម្នាក់នេះកុំប្រៀបធៀបជាមួយគាត់អី (Messi ) គាត់ជា Idol របស់ខ្ញុំ និងជា Idol ជារៀងរហូត។ គាត់ជាមនុស្សពិសេសក្នុងចិត្តរបស់ខ្ញុំ និងជាមនុស្សពិសេសក្នុងលោក»។
កីឡាករដដែលបន្ថែមថា «បាទខ្ញុំពិតជាចាត់ទុក Messi ជាមនុស្សពិសេសជាងគេក្នុងលោកបើនិយាយពីបាល់ទាត់ ហើយជាមនុស្សដ៏អច្ចារ្យផងដែរ ប៉ុន្តែបើសួរខ្ញុំថា ខ្ញុំចូលចិត្ត Style របស់អ្នកណា! ពិតណាស់គឺ Neymar ជារៀមច្បងដែលខ្ញុំចូលចិត្តរបៀបលេងរបស់គាត់»។
Lamine Yamal ជាយុវជនឆ្នើមរបស់ អេស្ប៉ាញ នាពេលបច្ចុប្បន្ន ហើយគេកំពុងតែលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញក្នុងព្រឹត្តិការណ៍ EURO 2024 ដែលបានជួយឲ្យក្រុមរបស់ខ្លួនឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ គិតចាប់ពីវគ្គជម្រុះតាមពូលមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ដែលកំពុងធ្វើឡើងនៅប្រទេសអាល្លឺម៉ង់មួយនេះ គេចូលលេងបាន៥ប្រកួតដោយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមរកបានគ្រាប់បាល់ចំនួន៣លើកផងដែរ៕