វិទ្យាស្ថានខេមអេដ៖​ បើក​ការ​ប្រកួត​ CamEd Men's Futsal Tournament ពង្រឹង​សុខភាព​សិស្ស​និស្សិត​

  • 2024-08-11 08:28:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន​ខេមអេដ​ កាល​ពី​ថ្ងៃ​ទី១០​ ខែ​សីហា​ ឆ្នាំ​២០២៤​ ម្សិលមិញ​នេះ​បាន​ធ្វើ​ពិធី​បើក​ការ​ប្រកួត​ CamEd Men's Futsal Tournament ប្រចាំ​ឆ្នាំ​២០២៤​ របស់​ខ្លួន​ជា​ថ្មី​នៅ​តារាង​បាល់ទាត់​ T-Soccer​ ដែល​មាន​សិស្ស​កំពុង​សិក្សា​បរិញ្ញាបត្រ​ និង​ អតីត​និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចូលរួម​ជា​ច្រើន។​

ទិដ្ឋភាពម្សិលមិញ

ថ្លែង​ក្នុង​ពិធី​បើក​ការ​ប្រកួត​លោក​បណ្ឌិត​សាស្ត្រាចារ្យ ព្រុំ វិរៈ និង លោក​បណ្ឌិត​សាស្ត្រាចារ្យ Kenneth Paul Charman​ ទាំង​ពីរ​បាន​លើក​ឡើង​ពី​សារប្រយោជន៍​របស់​កីឡា​ចំពោះ​សិស្ស​និស្សិត​គ្រប់​គ្នា​ដែល​ផ្តល់​ផល​ប្រយោជន៍​ណាស់​ចំពោះ​សុខភាព​រាងកាយ​ និង​ផ្លូវ​ចិត្ត​ផង​ដែរ។ CamEd​ មិន​ត្រឹម​តែ​ផ្ដល់​នូវ​ចំណេះដឹង​ដល់​សិស្ស​និស្សិត​នោះ​ឡើយ​ ពោល​សាលា​តែងតែ​គិតគូរ​ និង​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​និស្សិត​ចូលរួម​លេង​កីឡា​ ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជាជា​បន្តបន្ទាប់។​

ទិដ្ឋភាពម្សិលមិញ

ជា​មួយ​គ្នា​នេះ​ដែរ​ក្រៅ​ពី​ការ​ប្រកួត​បាល់ទាត់​បុរស​ វិទ្យា​ស្ថាន​ក៏​បាន​រៀបចំ​ការ​ប្រកួត​កីឡា​ផ្សេងៗ​ផង​ដែរ​ ដូច​ជា​បាល់ទាត់​នារី​ក្នុង​សាល ​បាល់បោះ​បុរស-នារី ​និង​ការ​ប្រកួត​កីឡា​អត្តពលកម្ម​ជា​ដើម​នា​ពេល​កន្លង​ទៅ​ដែល​ទទួល​បាន​នូវ​លទ្ធផល​យ៉ាង​គាប់ប្រសើរ។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ CamEd Men's Futsal Tournament​ នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១០ ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី៧ ខែ​កញ្ញា​ ឆ្នាំ​២០២៤។​ ឆ្នាំ​២០២៤​ នេះ​មាន​សិស្ស​និស្សិត​ចូលរួម​ចំនួន​ ១៩ក្រុម​ក្នុង​នោះ​សិស្ស​កំពុង​សិក្សា​បរិញ្ញាបត្រ​ចំនួន ១០​ក្រុម​ និង​អតីត​និស្សិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ​សិស្ស​សិក្សា​កម្មវីធី ACCA/CAT ចំនួន ៩ក្រុម៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី