ក្លឹប​បាល់ទាត់​វិសាខា​ ទទួល​បាន​ដៃគូ​ថ្មី​ដើម្បី​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​

  • 2024-08-17 04:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់វិសាខា ម្សិលមិញ​នេះ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MOU) ជាមួយភេសជ្ជ:ប៉ូវកម្លាំង M-150 ដើម្បីចូលរួមឧបត្ថម្ភគាំទ្រ និងរួមចំណែកអភិវឌ្ឍធនធានកីឡាករជាមួយក្លឹប​ ក៏ដូចជាវិស័យកីឡាបាល់ទាត់​នៅ​កម្ពុជា ។

ទិដ្ឋភាពម្សិលមិញ

លោក សូរ មុនីរតន៍ អនុប្រធាន​ក្លឹប​បាល់ទាត់​វិសាខា និងលោក សុខ ចេមី នាយកគ្រប់គ្រងក្រុមហ៊ុនអេច អេស ស៊ី​ ត្រេឌីង ​ដែល​ជា​ក្រុម​ហ៊ុន​នាំ​ចូល​ចែក​ចាយផ្តាច់មុខភេសជ្ជ:ប៉ូវកម្លាំង M-150 ​ក៏​មាន​ការ​ចូលរួម​ជា​សក្ខីភាព​ពី​គណៈ​គ្រប់គ្រង​ និង​កីឡាករ-កីឡាការិនី​ជា​ច្រើន​ផង​ដែរ។

ទិដ្ឋភាពម្សិលមិញ

នាឱកាសនោះ កញ្ញា អ៊ូ បញ្ញាសុកិត្យា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដៃគូសហការឧបត្ថម្ភថ្មី M-150 តាម​រយៈ​កិច្ចសហការយូរអង្វែងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤-២០២៩ ស្រប​ពេល​ក្លឹប​កំពុង​ស្វែង​រក​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដើម្បី​ជួយ​ទ្រទ្រង់​ក្លឹប​ រួម​ចំណែក​អភិវឌ្ឍ​ធនធាន​កីឡាករ​គ្រប់​កម្រិត​ពី​ក្រុម​យុវជន​ថ្នាល​រហូត​ដល់​ក្រុម​ឈុត​ធំ​ព្រម​ទាំង​ក្រុម​បាល់ទាត់​នារី។​

ទិដ្ឋភាពម្សិលមិញ

ថ្នាក់ដឹកនាំ​ក្លឹប​ខាង​លើ​បន្ដថា​ ការបណ្ដាក់ទុនពីវិស័យឯកជន គឺជាការរួមចំណែកដ៏ធំ ក្នុងការអភិវឌ្ឍក្លិប និងវិស័យបាល់ទាត់ ។ ដូច្នេះកញ្ញាសង្ឃឹមថា នឹងមានក្រុមហ៊ុនផ្សេងៗទៀត ដែលមានចំណាប់អារម្មណ៍ចង់សហការជាមួយវិស័យកីឡា មិនថាក្លិបបាល់ទាត់ ឬវិស័យកីឡាផ្សេងៗនោះទេ នឹងចូលរួមគាំទ្រឲ្យបានច្រើន ដើម្បីផលិតបាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗ សម្រាប់ចូលរួមជាមួយក្រុមជម្រើសជាតិ ក៏ដូចជាប្រកួតប្រជែងលើឆាកអន្ដរជាតិជាដើម។

បញ្ជាក់​ដែរ​ថា​ កិច្ច​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MOU) ជា​មួយ​ភេសជ្ជ:ប៉ូវ​កម្លាំង ​M-150 នេះ​ធ្វើ​ឡើង​នៅ​កីឡដ្ឋានព្រីនស៍​ កាល​ពី​ថ្ងៃ​ទី១៦​ ខែ​សីហា​ ឆ្នាំ​២០២៤៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី