Arnold មិនសប្បាយចិត្ត​ក្រោយ​​ប្ដូរ​ចេញ​នាទី​ទី​៧២​ក្នុង​ប្រកួត​​ Brentford យប់មិញ

  • 2024-08-26 00:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ខ្សែការពារ​ស្លាប​កំពូល​ល្បឿន​របស់ Liverpool ​កីឡាករ Trent Alexander Arnold បាន​​ប្ដូរ​ចេញ​នៅ​នាទី​​​៧២ ដោយ​ដាក់​ជំនួស​ដោយ Bradley ​ក្នុង​ជំនួប​ដែល​យក​ឈ្នះ​ទៅ​លើ​ក្រុម Brentford ២-០ កាល​ពី​យប់មិញ​។

​ក្នុង​កំឡុង​ប្ដូរ​ចេញ​ Arnold បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​ Arne Slot ដែល​ជា​អ្នក​ចាត់​ការ​ថ្មី​របស់ Liverpool ។ យ៉ាង​ណា​អ្នក​ចាត់​ការ​ថ្មី​រូប​នេះ​បាន​ដឹង​​ដូច​គ្នា​​នូវ​រឿង​ដែល​​ Arnold មិន​ពេញ​ចិត្ត​នេះ​។​ ​ខ្សែ​ការពារ​រូប​នេះ​មិន​បាន​លេង​​ពេញ​៩០​នាទី​ទេ​២​ប្រកួត​កន្លង​មក​ក្នុង​ EPL ​​​​កាល​ប៉ះ​ Ipswich Town ​ដែល​ឈ្នះ ២-០ ​នោះ​ក៏​គេ​ត្រូវ​បាន​ប្ដូរ​ចេញ​នាទី​ទី​៧៧ និង​កាល​ពី​យប់មិញ​គេ​ក៏​ប្ដូរ​ចេញ​នាទី​ទី​៧២​ទៀត​។ ​

​​ក្រោយ​ឃើញ​បែ​​ប​នេះ​​អ្នក​ចាត់ការ​សញ្ជាតិ​ហុល្លង់​បាន​និយាយ​ថា « ...​ខ្ញុំ​ពិត​ជា​យល់​ កីឡាករ​គ្រប់​គ្នា​​ចង់​លេង​ពេញ​៩០​នាទី​។ ខ្ញុំ​មិនដែល​គិត​ថា​​​អ្នក​អង្គុយ​នៅ​កៅ​អី​បម្រុង​សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​របស់​ខ្ញុំ​ទេ​»។

«​ Trent ទើប​តែ​ត្រឡប់​ពី​ក្រុម​ជម្រើស​ជាតិ​ ហើយ​គេ​បាន​​​បំពេញ​តួនាទី​របស់​គេ​នៅ​ក្រុម​ជម្រើស​ជាតិ​​ខ្លាំង​ណាស់​។ ដូច្នេះ​គេ​គួរតែ​សម្រាក​ខ្លះ​ពេល​មក​ដល់​ក្រុម​វិញ​ ។ ​ចូល​មក​សប្ដាហ៍​ក្រោយ​វិញ​ទើប​តែ​​ EPL ទើប​តែ​ចាប់​ផ្ដើម​​៣សប្ដាហ៍​ប៉ុណ្ណោះ​»។ នេះ​ជា​ការ​បន្ថែម​របស់​អ្នក​​ចាត់​ការ​ហង្ស​ក្រហម​៕​​​​

ប្រភព៖ Dailymail   Daro Ly

អត្ថបទថ្មី