ឆ្នាំ​២០២៥ មានថ្ងៃបុណ្យឈប់សម្រាកចំនួន២២ថ្ងៃ តែដឹងអត់ចំថ្ងៃសៅរ៍-អាទិត្យប៉ុន្មានថ្ងៃ?

  • 2024-09-02 02:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាលបាន​ចេញអនុក្រឹត្យ​ស្តីពី ប្រតិទិនឈប់សម្រាក​ការងារ​របស់​មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ​២០២៥ ដោយមាន​ថ្ងៃបុណ្យឈប់សម្រាកចំនួន២២ថ្ងៃ។

ទិវា ឬពិធីបុណ្យដែលត្រូវបានអនុញ្ញាតឱ្យឈប់សម្រាករួមមានដូចជា ទិវាចូលឆ្នាំសកល ១ថ្ងៃ, ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ១ថ្ងៃ, ទិវាអន្តរជាតិនារី ១ថ្ងៃ, ពិធីបុណ្យចូលឆ្នាំខ្មែរ ៣ថ្ងៃ, ទិវាពលកម្មអន្តរជាតិ ១ថ្ងៃ, ពិធីបុណ្យវិសាខបូជា ១ថ្ងៃ, ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ១ថ្ងៃ, ព្រះរាជពិធី​ច្រត់ព្រះនង្គ័ល ១ថ្ងៃ, ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ១ថ្ងៃ, ពិធីបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ, ទិវាប្រកាសរដ្ឋធម្មនុញ្ញ ១ថ្ងៃ, ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាក្ខន្ធព្រះបរមរតនកោដ្ឋ ១ថ្ងៃ, ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់​ព្រះមហាក្សត្រ ១ថ្ងៃ, ព្រះរាជពិធីបុណ្យអុំទូក ៣ថ្ងៃ, ពិធីបុណ្យឯករាជ្យជាតិ ១ថ្ងៃ និងទិវាសន្តិភាពនៅកម្ពុជា ១ថ្ងៃ។

ក្នុងចំណោមថ្ងៃបុណ្យឈប់សម្រាកនេះ ក្នុងនោះចំថ្ងៃសៅរ៍-អាទិត្យ មានចំនួន៤ថ្ងៃ គឺថ្ងៃ៨មីនា ចំថ្ងៃសៅរ៍, ១១ឧសភា ចំថ្ងៃអាទិត្យ, ២១កញ្ញា ចំថ្ងៃអាទិត្យ និង៩វិច្ឆិកា ចំថ្ងៃអាទិត្យ៕

អត្ថបទ៖ សំភី