ដឹងអត់? នៅសៀមរាប មានទីតាំងសម្រាប់ឲ្យអ្នកធ្វើកម្មវិធីដោយឥតគិតថ្លៃ

  • 2024-09-09 10:35:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​សហគមន៍ Rose Apple Square តែងតែផ្តល់​ឱកាស​ជួបជុំគ្នា​ជាញឹកញាប់​សម្រាប់​អ្នករស់នៅក្នុង​គម្រោង​របស់ខ្លួន​ដោយឥតគិតថ្លៃ។ ចាប់តាំងពីការបើកស្វាគមន៍​ក្នុងឆ្នាំ​២០២៣មក ក្រុមការងាររបស់ Rose Apple Square បាន​រៀបចំកម្មវិធីជាច្រើននៅចុងសប្តាហ៍ ដែលមានរហូតដល់ 25កម្មវិធី និងមានអ្នកចូលរួម​ជាង 600នាក់។

ក្នុងចំណោម​កម្មវិធី​ជួបជុំ​សហគមន៍​ដែលទទួលបានការគាំទ្រ​យ៉ាងពេញទំហឹង​របស់ Rose Apple Square គឺកម្មវិធី Sunset Yoga, មេរៀនសិល្បៈ​សម្រាប់កុមារ និង​ សិក្ខាសាលាដាំរុក្ខជាតិ​ក្នុងផ្ទះជាដើម។ បន្ថែមលើសនេះ សម្រាប់​ឆ្នាំ​ 2024 នេះ Rose Apple Square ចង់​ផ្តល់​ជូននូវកម្មវិធី​ជាច្រើនទៀត ​សម្រាប់បងប្អូន​ដែល​រស់នៅក្នុងគម្រោងនេះ និងជួយគាំទ្រ​ដល់សហគ្រិន​ដែលមានមូលដ្ឋាន​នៅក្នុងខេត្តសៀមរាបផងដែរ។

Rose Apple Square សូមស្វាគមន៍​ចំពោះ​ការរៀបចំ​កម្មវិធី​ច្នៃប្រឌិតនានា​របស់​លោកអ្នក ដែល​មានទីធ្លារុក្ខជាតិបៃតង​ខាងក្រៅ​ដ៏ធំទូលាយ​ ហើយ​អាចទទួល​អ្នកចូលរួមបានពី 15 ទៅ 30 នាក់​ក្នុងកម្មវិធីនីមួយៗ។ កាន់តែពិសេសទៀតនោះ ក៏មានផ្តល់​ជូន​នូវការប្រើប្រាស់​ឧបករណ៍​សំឡេង​ដោយ​ឥតគិតថ្លៃ និងផ្តល់ការជួយគាំទ្រ​ខាងផ្នែក​ទីផ្សារ​ឌីជីថល​តាមរយៈគេហទំព័រ និង​បណ្តាញសង្គម​របស់ Rose Apple Square ថែមទៀតផង។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់ក្រុមការងាររបស់ Rose Apple Square តាមរយៈលេខទូរស័ព្ទ+855 10 666 319 ឬអ៊ីមែល sales@roseapplesquare.com