ស្ថានកុងស៊ុលនៃព្រះរាជាណាចក្រថៃឡង់ដ៏តែមួយគត់នៅសៀមរាប នឹងមានទីតាំងនៅ Rose Apple Square

  • 2024-09-10 08:09:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានកុងស៊ុលនៃព្រះរាជាណាចក្រថៃឡង់ដ៏ នឹងមានវត្តមាននៅក្នុងក្រុងសៀមរាបក្នុងពេលឆាប់ៗនេះហើយ ដោយមាន​ទីតាំង​ស្ថិតនៅក្នុងអគារការិយាល័យរបស់ Rose Apple Square។ នេះបើតាមសេចក្តីប្រកាស​ព័ត៌មានរបស់ Rose Apple Sqaure។ ស្ថានកុងស៊ុលនៃព្រះរាជាណាចក្រថៃឡង់ដ៏ ស្ថិតនៅជាន់ទី៦ នៃគម្រោង Rose Apple Square ដែលមានផ្ទៃក្រឡាសរុប 700ម៉ែត្រការ៉េ។

ការសម្រេចចិត្ត​របស់​ស្ថានកុងស៊ុលនៃប្រទេសថៃ ក្នុងការដាក់ទីតាំង​របស់ខ្លួន​នៅ Rose Apple Square នេះ​គឺដោយសារមើលឃើញ​នូវគុណសម្បត្តិ​ជាច្រើន​របស់អគារនេះរួមមាន​ដូចជា គ្រឿងបរិក្ខារទំនើបៗ វិធានការសន្តិសុខតឹងរឹង និងសក្តានុពល​ទីតាំងដ៏ល្អឥតខ្ចោះ។ ជាមួយគ្នានោះ Rose Apple Square ត្រូវបាន​ចាត់ទុកថាជាគោលដៅ​ប្រកបអាជីវកម្មឈានមុខគេ និងបានបំពាក់​មុខងារ​សុវត្ថិភាព​ទំនើបៗ ដែលរួមមានទាំង ប្រព័ន្ធចតយានយន្ត​ដំណើរការដោយ​បច្ចេកវិទ្យា AI ផងដែរ។

សូមជម្រាបជូនថា Rose Apple Square ក្នុងនាមជាគម្រោងអភិវឌ្ឍន៍ពហុមុខងារដែលទទួលបានពានរង្វាន់ផ្ទួនៗ ​គឺបានផ្តល់នូវបរិយាកាសដ៏រស់រវើកជាមួយនឹងខុនដូទំនើប ទីតាំងប្រកបអាជីវកម្ម និងអគារការិយាល័យកម្រិតគុណភាពដ៏ល្អប្រសើរ។ ទន្ទឹមនឹងនេះ វត្តមាន​របស់ស្ថានកុងស៊ុលថៃ គឺជាលទ្ធផល​ដ៏ជោគជ័យមួយ​នៃកិច្ចសហប្រតិបត្តិការ​រវាង ULS Cambodia និង IPS-Siem Reap ក្នុងរយៈពេល ៦ខែ ក្រោមការដឹកនាំ​របស់លោក David Granger។

ដូច្នេះ ស្ថាប័ននានាដែលកំពុងស្វែងរកទីស្នាក់ការប្រកបដោយបរិយាកាសទំនើប និងមានទីតាំងចំកណ្តាលក្រុងសៀមរាប សូមអញ្ជើញ​មកស្វែងរកការិយាល័យថ្មីរបស់លោកអ្នកនៅ Rose Apple Square។

សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ 099 225 588 ឬ sales@roseapplesquare.com ដើម្បីព័ត៌មានបន្ថែម។