ស ស យ ក បង្ហើបពីគម្រោងរៀបចំព្រឹត្ដិកាណ៍ដ៏ធំមិនធ្លាប់មាន ចំថ្ងៃឆ្លងឆ្នាំសកល ២០២៤

  • 2024-10-09 03:20:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់ឆ្នាំ នៅថ្ងៃទី៣១ ខែធ្នូ ឬថ្ងៃបុណ្យឆ្លងឆ្នាំសកល ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញ តែងតែចេញមកកម្សាន្ដតាមមាត់ទន្លេ និងនៅមុខព្រះបរមរាជវាំងយ៉ាងច្រើនកុះករ ដើម្បីអបអរឆ្នាំថ្មី ឬរាប់ថយក្រោយ ជាមួយនឹងការទស្សនាកាំជ្រួចដ៏ស្រស់ស្អាត។

ប៉ុន្ដែនៅឆ្នាំ២០២៤ នេះ លើសពីព្រឹត្ដិកាណ៍បាញ់កាំជ្រួច និងការប្រគុំតន្ដ្រីដូចរាល់ឆ្នាំ ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្ដម ហ៊ុន ម៉ានី បង្ហើបថា នឹងមានព្រឹត្ដិការណ៍ដ៏ធំ ហើយប្លែកមិនធ្លាប់មានត្រូវប្រារព្វឡើងនៅខាងមុខព្រះបរមរាជវាំង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ប្រធាន ស ស យ ក កម្ពុជា ហ៊ុន ម៉ានី បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចសម្ភាសបានឱ្យដឹងថា នៅចុងខែធ្នូរឆ្នាំ២០២៤ ខាងមុននេះកម្ពុជានឹងរៀបចំកម្មវិធីដ៏ធំមួយដែលមិនធ្លាប់មានពីមុនមក

កម្មវិធីដែលបានគ្រោងទុក និងកំពុងត្រៀមរៀបចំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៣១ ខែធ្នូរ ដែលធ្វើឡើងនៅទីតាំងផ្នែកខាងមុខនៃព្រះបរមរាជវាំងតែម្ដង។ ក្នុងកិច្ចសម្ភាសនេះដែរ ឯកឧត្ថម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ស ស យ ក រៀបចំកម្មវិធីលើកនេះគឺធានាថាប្លែកពីកម្មវិធីផ្សេងៗដែលធ្លាប់មានកន្លង ពោលគឺមិនធ្លាប់មានតែម្ដង

ឯកឧត្ថម បានបន្ថែមទៀតថា កម្មវិធី ដ៏មហាអស្ចារ្យនេះ គឺធ្វើឡើងដើម្បីប្រជាជនកម្ពុជាទាំងមូល ឱ្យចូលរួមទាំងអស់គ្នា។ ជាថ្មីម្ដងទៀត ក្នុងអំឡុងពេលផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មានអំពីគម្រោងរៀបចំកម្មវិធីថ្មី នេះលោកឯកឧត្ថម ប្រធាន ស ស យ ក ផ្ញើរសារទៅកាន់យុវជន យុវនារីជំនាន់ ភ្ជាប់ជាមួយពីរសំនួរដ៏មានអត្តន័យថែមទៀតផង។

ខ្ញុំសូមលើកទឹកចិត្តដល់យុវជន យុវនារីសាកល្បងបិទភ្នែកបន្តិចហើយសាកស្រមៃសួរខ្លួនឯងមួយសំណួរថា «ក្នុងនាមជាខ្មែរមួយរូប តើអ្វីដែលនាំមកនូវស្នាមញញឹម មោទនភាព និងក្តីស្រឡាញ់សម្រាប់កម្ពុជាជាទីស្រឡាញ់របស់យើង? ហើយក្នុងនាមយើងជាកូនខ្មែរ តើយើងអាចបង្ហាញក្តីស្រឡាញ់សម្រាប់កម្ពុជាដូចម្ដេចខ្លះ?»” ៖ ហ៊ុន ម៉ានី ថ្លែង។

យ៉ាងណាមិញបើយើងក្រឡេកទៅមើលជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៣១ ខែ ធ្នូរ កម្ពុជាតែងតែមានកម្មវិធីបាញ់កាំជ្រួចនៅពីមុខព្រះបរមរាជរាំង ដើម្បីអបអរសាទរឆ្នាំសកល លើសពីនេះនៅតាមតំបន់ រមណីយដ្ឋានធម្មជាតិ មួយចំនួន និងតាមបណ្ដារខេត្តក្រុងក្នុងប្រទេសកម្ពុជា ក៏មានកម្មវិធីបាញ់កាំជ្រួចអបអរឆ្នាំសកលនេះផងដែរ។

ដោយឡែកនៅក្នុងឆ្នាំ២០២៤នេះ បន្ថែមពីលើកម្មវិធីបាញ់កាំជ្រួច នឹងមានកម្មវីធីថ្មីប្លែកមិនធ្លាប់មាន ដែល ស ស យ ក កំពុងត្រៀមរៀបចំ ដើម្បីឱ្យប្រជាជនកម្មវិធីបានចូលរួមទាំងអស់គ្នា។ ទាក់ទងកម្មវិធីនេះធ្វើឡើងក្រោមប្រធានបទអ្វី និងដំណើរការយ៉ាងណានោះ Sabay នឹងធ្វើការជម្រាបជូនបន្ថែមទៀត បន្ទាប់ពីទទួលបានពីឯកឧត្ថម ហ៊ុន ម៉ានី ប្រធាន ស ស យ ក កម្ពុជា៕

អត្ថបទ៖ កេសរ