នាយក​គ្រប់​គ្រង​របស់ Chelsea ជឿ​ថា Cole Palmer នឹង​ឈ្នះ​ Ballon D'Or ​ថ្ងៃ​ណា​មួយ​

  • 2024-10-16 14:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Paul Winstanley នាយក​គ្រប់គ្រង​របស់​ក្លឹប​បាល់ទាត់​តោ​ខៀវ Chelsea ជឿ​ថា​ថ្ងៃ​ណា​មួយ​ខ្សែ​​បម្រើ​អង់គ្លេស និង​ក្លឹប​របស់​ខ្លួន​ Cole Palmer នឹង​​អាច​ឈ្នះ​ពាន Ballon D'Or នា​ថ្ងៃ​ណា​មួយ​​​មិន​ខាន​។

ការ​លើក​​ឡើង​របស់​នាយក​គ្រប់គ្រង​ខាង​លើ​​ហាក់​សម្ដែង​ភាព​ជឿជាក់ និង​ច្បាស់​លាស់​ខ្លាំង​មែន​ទែន ដែល​ទំនង​ជា​រឿង​នេះ​វា​កំពុង​តែ​កើត​ឡើង​ក្នុង​ចិត្ត​​របស់​លោក​យ៉ាង​ដូច្នេះ​ដែរ​។ បើ​និយាយ​ពី​អត្តចរិត​ Palmer ហាក់​ដូច​ជា​មាន​ភាព​ស្លូតបូត​បន្តិច​ ប៉ុន្តែ​បើ​មើល​ទៅ​លើ​ការ​លេង​របស់​គេ​វិញ​គឺ​បង្ហាញ​ឲ្យ​​គ្រប់​គ្នា​មើល​ឃើញ​ថា គឺ​ពិត​ជា​អស្ចារ្យ​។

​លោក​បន្ថែម​ទៀត​ថា គ្រប់​គ្នា​បានឃើញ​ពី​ចំណុច​វិជ្ជមាន​ទាំង​នោះ​ក្នុង​ពេល​ហ្វឹកហាត់​ និង​បាន​ឃើញ​វា​ក្នុង​ពេល​ដែល​​​ហ្គេម​ចាប់​ផ្ដើម​​ និង​កំពុង​តែ​ដំណើរ​ការ​លើ​ទីលាន​។ សូម​បញ្ជាក់​ថា Palmer ជា​យុវជន​របស់ Manchester City ហើយ​គេ​ត្រូវ​បាន​សុខ​ចិត្ត​ដើរ​ចេញ​ពី​មេឃ​ខៀវ ព្រោះ​តែ​ចង់​បាន​ឱកាស​ចូលលេង​ឲ្យ​បាន​ច្រើន​នៅ​លើ​ទីលាន​ Palmer បាន​ផ្ទេរ​មក​កាន់ Chelsea ជា​ផ្លូវ​ការ​​កាល​ឆ្នាំ​២០២៣ ​ហើយ​បច្ចុប្បន្ន​គេ​កំពុង​វិវឌ្ឍន៍​ខ្លួន​ជា​កូន​សោ​ដ៏​សំខាន់​របស់​តោ​ខៀវ​យ៉ាង​ដូច្នេះ​ដែរ​។ គិត​មក​ដល់​ពេលនេះ​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​រក​បាន​២៨​គ្រាប់​ហើយ​សរុប​ការ​លេង​បាន​៤០​ប្រកួត​បូក​ទាំង​រដូវ​កាល​​មុន និង​រដូវ​កាល​នេះ​៕ ​

Daro Ly