វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ២០២៤

  • 2024-10-20 01:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេទិកាឧត្តមសិក្សានិងពិព័រណ៍អប់រំកម្ពុជា ឆ្នាំ ២០២៤ ឬ “CAMEX’24” គឺជាកម្មវិធីដែលបង្កើតឡើងដោយក្រុមអ្នកស្ម័គ្រចិត្ត CAMEX ដោយសហការយ៉ាងជិតស្និទ្ធជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និង ក្រុមហ៊ុនគ្លូប៊ល ថេឡឹន ឯ.ក ក្រោមកិច្ចគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ព្រមទាំង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោក ហុង សុវណ្ណតារា ជាប្រធានគម្រោង វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ២០២៤ បានចង្អុលបង្ហាញអំពីចក្ខុវិស័យ ក្នុងគោលបំណងតែមួយ គឺជម្រុញនិងលើកទឹកចិត្តដល់សិស្សានុសិស្សដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឲ្យទទួលបានព័ត៌មានត្រឹមត្រូវ និងចំណេះដឹងគ្រប់គ្រាន់ ក្នុងការសម្រេចចិត្តប្រកបដោយភាពជឿជាក់ទៅលើការបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ និងការជ្រើសរើសអាជីពរបស់ពួកគេ។

ជាពិសេស កម្មវិធីនេះ ជាវេទិកាដែលចែករំលែកបទពិសោធន៍ក្នុងការជ្រើសរើសជំនាញសិក្សា និងផ្សារភ្ជាប់ព័ត៌មានរវាងប្អូនៗ សិស្សានុសិស្ស និងសាកលវិទ្យាល័យនានាក្នុង និងក្រៅប្រទេស និងបន្តការសិក្សាអប់រំពេញមួយជីវិត។

កាលពីថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន លោកបានមានប្រសាសន៍ថា កាលពីប្រឡងបាក់ឌុបកន្លងទៅនេះថា សិស្សដែលរៀន វិទ្យាសាស្រ្តសង្គម មានចំនួនច្រើនជាងសិស្សដែលរៀន វិទ្យាសាស្រ្តពិត ដែលអាចបណ្ដាលមកពីពួកគាត់មិនបានស្វែងយល់ គ្រប់គ្រងថាតើ វិទ្យាសាស្រ្តពិត និង វិទ្យាសាស្ត្រសង្គមអាចធ្វើអ្វីបានខ្លះ ត្រង់នេះហើយ ដែលជា ចក្ខុវិស័យវែងឆ្ងាយរបស់យើង គឺ :

“ដើម្បីជម្រុញ យុវជនកម្ពុជា ឱ្យទទួលបានព័ត៌មានអប់រំត្រឹមត្រូវ ច្បាស់លាស់ និងស្វែងរកនូវភាពជាខ្លួនឯង ដើម្បីភាពជោគជ័យក្នុងការបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ និងអាជីពនាពេលអនាគត”។

បេសសកម្ម: យើងចូលរួមផ្សារភ្ជាប់គម្លាតរវាងការអប់រំថ្នាក់មធ្យមសិក្សា និងថ្នាក់ឧត្តមសិក្សានៅកម្ពុជា

គូសបញ្ជាក់ផងដែរថា កម្មវិធីនេះមានការដាក់តាំងពិព័រណ៍ពីដៃគូ ដូចជា

  • សាកលវិទ្យាល័យរដ្ឋ ចំនួន: 7
  • សាកលវិទ្យាល័យឯកជន ចំនួន: 13
  • បញ្ជរ ផ្នែកបច្ចេកវិទ្យា ទាក់ទងទៅនឹងវិស័យអប់រំ ចំនួន: 6
  • បញ្ជរ ទីភ្នាក់ងារប្រឺក្សាយោបល់សិក្សាក្រៅប្រទេស ចំនួន: 4
  • បញ្ជរ របស់ក្រសួង ស្ថាប័នសាធារណៈ និងសមាគម ចំនួន: 3

វេទិការបស់យើង ផ្តោតទៅលើ ៤ មុំសំខាន់ៗ :

  • មុំទី១: “ការស្វែងយល់ពីឱកាសបម្រើការងារជាមន្រ្តីសាធារណះ និងស្វែងយល់ពីទីផ្សារការងារ ទាំងក្នុងនិងក្រៅប្រទេស”
  • មុំទី២: “ការស្វែងរកខ្លួនឯង និងការជ្រើសរើសជំនាញដោយ ស្របតាមបរិបទសង្គមហើយ និងឆន្ទះរបស់ខ្លួន”
  • មុំទី៣: “ការចែករំលែកគន្លឹះផ្សេងៗ លើសពីការរៀនក្នុងសាកលវិទ្យាល័យ ដូចជា គន្លឹះទទួលបាន អាហារូបករណ៍ និងជីវិតសិក្សានៅ សហរដ្ឋអាមេរិក ប្រទេសអង់គ្លេស និងតំបន់សហភាពអឺរ៉ុប”
  • មុំទី៤: “សារៈប្រយោជន៍ និងគន្លឹះក្នុងការប្រើប្រាស់ បច្ចេកវិទ្យា នៅក្នុងសិក្សានិងការងារ ព្រមទាំងសហគ្រិនភាពនៅក្នុង វិស័យការងារនិងវិស័យអប់រំ”

ក្រៅពីនេះកម្មវិធីក៏មាន ការចាប់រង្វាន់ផ្សងសំណាង និងការសម្តែងពីសិល្បករស្ម័គ្រចិត្ត ជាច្រើនរូបផងដែរ៕

អត្ថបទពេញនិយម