Joško Gvardiol ​ជា​ខ្សែការពារ​រក​គ្រាប់​​បាន​ច្រើន​​ជាង​គេ​​​នៅ​អង់​គ្លេស​ក្នុង​ឆ្នាំ​២០២៤​​

  • 2024-10-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​ទី​២០​ ខែ​តុលា ឆ្នាំ​២០២៤ ​ខ្សែ​ការពារ​ស្លាប​របស់​ក្រុម​មេឃ​ខៀវ Manchester City គឺ​កីឡាករ Joško Gvardiol ​​រក​​បាន​មួយ​​គ្រាប់​ជួយ​ក្រុម​របស់​ខ្លួន​​យក​ឈ្នះ​ទៅ​លើ​ក្រុម កញ្ជ្រោង Wolverhamton Wanderers ២-១ ​នៅ​ទឹក​ដី​របស់​ក្រុម​កញ្ជ្រោង ។

​​បើ​បូក​ទាំង​១​គ្រាប់​នោះ​ទៀត​ពេល​នេះ Joško Gvardiol​បាន​​ក្លាយ​ជា​ខ្សែការពារ​ដែល​កំពុង​ស្ថិត​នៅ​លើ​គេ​ហើយ ​ដែល​រក​បាន​​គ្រាប់​បាល់​រហូត​ដល់​ទៅ​៦​​​នាម​ជា​ខ្សែ​ការ​ពារ​ក្នុង​ឆ្នាំ​២០២៤​​។ ចំនួន​នេះ​គ្មាន​ខ្សែការពារ​រូប​ណា​​នៅ​អង់គ្លេស​ទាន់​​ធ្វើ​បាន​ទេ​គិត​ត្រឹម​​​ពេល​នេះ​​។

សូម​បញ្ជាក់​ថា ​​គ្រាប់​បាល់៦​គ្រាប់​នេះ​គឺ​បូក​សរុប​​ទាំង​អស់​គ្រប់​កម្មវិធី​ដែល Joško Gvardiol​ ​ចូល​រួម​ប្រកួត​ប្រជែង​ខណៈ​​នៅ​​ English Premier League អ្នក​ដែល​រក​បាន​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​គឺ

១-Erling Haaland របស់ Man City ដែល​រក​បាន​១០​គ្រាប់​​ ២-Cole Palmer របស់ Chelsea រក​បាន​៦​គ្រាប់ ៣-​ Bryan Mbeumo របស់ Brentford រក​បាន​៦​គ្រាប់​​​​​​​​

Daro Ly

អត្ថបទថ្មី