Big Bad Wolf Books វិលត្រលប់មកកម្ពុជាជាថ្មីម្តងទៀតនៅឆ្នាំ២០២៤ ជាមួយនឹងជម្រើសសៀវភៅថ្មីៗដ៏អស្ចារ្យ

  • 2024-10-26 05:30:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍លក់សៀវភៅដ៏ធំបំផុតលំដាប់ពិភពលោក Big Bad Wolf Books នឹងវិលត្រលប់មកប្រទេសកម្ពុជាជាថ្មីម្តងទៀតនៅឆ្នាំ២០២៤ នេះ។ បន្ទាប់ពីទទួលបានភាពជោគជ័យកាលពីឆ្នាំកន្លងទៅនេះ Big Bad Wolf នឹងវិលត្រលប់មកជាថ្មីម្តងទៀត ដើម្បីរួមចំណែកជំរុញចំណង់ចំណូលចិត្តអានសៀវភៅ និងអាចផ្តល់បទពិសោធន៍ទិញសៀវភៅថ្មីៗដែលមិនអាចប្រៀបបានសម្រាប់ប្រជាជនកម្ពុជា។

ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅផ្សាររុងរឿង រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១២យប់។ ព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះនឹងមានការបន្ថែមសៀវភៅថ្មីៗជាច្រើន និងភាពភ្ញាក់ផ្អើលសម្រាប់អ្នកស្រឡាញ់សៀវភៅគ្រប់វ័យទាំងអស់។

នៅឆ្នាំនេះ Big Bad Wolf Books នឹងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៩៥% លើសៀវភៅជាភាសាអង់គ្លេសថ្មីៗជាង ១លានក្បាល ដែលមានប្រភេទសៀវភៅជាច្រើន ដូចជា សៀវភៅកុមារ ប្រលោមលោកសម្រាប់យុវវ័យ និងប្រភេទរឿងពិត រឿងប្រឌិត សៀវភៅធ្វើម្ហូប និងប្រភេទសៀវភៅជំនួយខ្លួនឯង។ មិនថាអ្នកជាអ្នកចូលចិត្តអានសៀវភៅ សិស្សសាលា ឬឪពុកម្តាយដែលចង់ជំរុញទឹកចិត្តកូនឱ្យស្រឡាញ់ចូលចិត្តការអានសៀវភៅ នោះ Big Bad Wolf Books ពិតជាអាចផ្តល់ជូនតាមតម្រូវការបាន។

លោក Jacqueline Ng ជាសហស្ថាបនិក និងជានាយកប្រតិបត្តិ Big Bad Wolf Books បានថ្លែងថា "យើងមានសេចក្តីរំភើបរីករាយក្នុងការវិលត្រឡប់មកប្រទេសកម្ពុជាជាថ្មីម្តងទៀតនៅឆ្នាំ ២០២៤ នេះ" ។ "ប្រជាជនកម្ពុជាបានបង្ហាញពីភាពរីករាយមិនគួរឱ្យជឿសម្រាប់ការអាន ហើយយើងប្តេជ្ញាបន្តបេសកកម្មរបស់យើងក្នុងការផ្តល់ជូនសៀវភៅដែលមានតម្លៃសមរម្យ និងអាចជាវយកទៅប្រើប្រាស់បានសម្រាប់អ្នកគ្រប់គ្នា។ នៅឆ្នាំនេះ យើងនឹងណែនាំប្រភេទជម្រើសថ្មីៗ និងការផ្តល់ជូនដ៏គួរឱ្យរំភើបភ្ញាក់ផ្អើល ដើម្បីជួយដល់អ្នកអានឱ្យទទួលបានសៀវភៅរឿងល្អៗជាច្រើនក្នុងតម្លៃដ៏ទាបបំផុត។

ព័ត៌មានត្រួសៗអំពីព្រឹត្តិការណ៍នេះ៖

  • សៀវភៅជាង ១ លានក្បាលជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៩៥% ។
  • ជម្រើសប្រភេទសៀវភៅដ៏ច្រើនសន្ធឹកសន្ធាប់ រួមមាន សៀវភៅសម្រាប់កុមារ ប្រភេទរឿងប្រឌិត រឿងប្រលោមលោកអមជាមួយរូបភាព មគ្គុទ្ទេសក៍ទេសចរណ៍ សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនទៀត។
  • ការផ្តល់ជូនពិសេស និងសកម្មភាពកម្សាន្តសប្បាយរីករាយក្នុងកម្មវិធី សម្រាប់អ្នកចូលរួមទាំងអស់។
  • ជួរសៀវភៅពិសេសដែលផ្តល់ចំណេះដឹងអប់រំសម្រាប់អ្នកសិក្សាវ័យក្មេង ការលើកកម្ពស់អក្ខរកម្ម និងការច្នៃប្រឌិតសម្រាប់មនុស្សជំនាន់ក្រោយរបស់កម្ពុជា។
  • ជម្រើសសៀវភៅពិសេសៗ ដែលល្អឥតខ្ចោះសម្រាប់អ្នកចូលចិត្តប្រមូលទិញសៀវភៅ ឬផ្តល់ជាអំណោយ។

អ្វីដែលពិសេសគួរឱ្យកត់សម្គាល់សម្រាប់ព្រឹត្តិការណ៍នេះ គឺការបន្ថែមម៉ោងបើកដំណើរការ – ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ១២ ពាក់កណ្តាលអធ្រាត្រ ដែលផ្តល់ឱ្យអ្នកចូលចិត្តសៀវភៅមានពេលបន្ថែមដើម្បី ស្វែងរក និងទទួលបានអត្ថប្រយោជន៍ពីការផ្តល់ជូនដ៏ពិសេសអស្ចារ្យមិនធ្លាប់មាន។ បេសកកម្មរបស់យើងនៅតែបន្តដើម្បីរួមចំណែកជំរុញការផ្លាស់ប្តូរពិភពលោក តាមរយៈការអានសៀវភៅ ដោយធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាទាំងអស់អាចទទួលបានឱកាសក្នុងការអានសៀវភៅ មិនថាជាអ្នកអាន និងអ្នកដែលមិនអានសៀវភៅដើម្បីផ្សារភ្ជាប់ទៅនឹភាពរីករាយនៃសៀវភៅ។

វិលត្រលប់ទៅកាន់ផ្សារបុរីរុងរឿងជាថ្មីម្តងទៀត ដែលជាទីតាំងដ៏ពេញនិយមសម្រាប់ការទិញទំនិញក្នុងតម្លៃទាប នៅក្នុងរាជធានីភ្នំពេញ ដោយពិព័រណ៍លក់សៀវភៅ Big Bad Wolf មួយនេះ នឹងនាំយកសៀវភៅដ៏ច្រើនសន្ធឹកសន្ធាប់មកកាន់ទីតាំងដ៏មមាញឹកមួយនេះ ដែលត្រូវបានគេហៅថាជាទីតាំងប្រកបដោយបរិយាកាសរស់រវើក និងការផ្តល់ជូនពិសេសដ៏អស្ចារ្យ។

សម្រាប់អ្នកដែលចង់ចូលរួមក្នុងពិព័រណ៍លក់សៀវភៅ Big Bad Wolf Cambodia ២០២៤ អាចចូលរួមទស្សនាដោយសេរី ដើម្បីផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់អាចចូលរួមនៅក្នុងព្រឹត្តិការណ៍នេះបាន។ ព័ត៌មានលម្អិតបន្ថែមអំពីពេលវេលានៃព្រឹត្តិការណ៍នេះ និងការផ្តល់ជូនពិសេសនឹងត្រូវបានផ្សព្វផ្សាយនៅក្នុងសប្តាហ៍ដែលឈានចូលទៅដល់ព្រឹត្តិការណ៍នេះ។ ត្រូវប្រាកដថាបានចុចចូលតាមដាន Big Bad Wolf Books នៅលើហ្វេសប៊ុក និងអ៉ីនស្តាក្រាមសម្រាប់ព័ត៌មានអាប់ដេតថ្មីៗ។

ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍៖

  • កាលបរិច្ឆេទ៖ ថ្ងៃទី២៤ ខែតុលា រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤
  • ទីតាំង៖ ផ្សាររុងរឿង ភ្នំពេញ
  • ម៉ោងបើក៖ ១០ព្រឹក ដល់ ១២យប់
  • ច្រកចូល៖ ចូលរួមដោយសេរី

សូមកុំខកខានឱកាសដ៏ពិសេសនេះ ហើយត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់បទពិសោធន៍នៃការទិញសៀវភៅដែលមិនអាចបំភ្លេចបាន! ពិព័រណ៍លក់សៀវភៅ Big Bad Wolf Cambodia ឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ដែលពោរពេញដោយចំណេះដឹង ការស្រមើស្រមៃ និងភាពរីករាយក្នុងការស្វែងរកសៀវភៅរឿងថ្មីៗក្នុងតម្លៃទាបមិនគួរឱ្យជឿ។

ស្ថាបនិក Big Bad Wolf លោក Andrew Yab ៖ “ខ្ញុំគិតថា ប្រទេសកំពុងអភិវឌ្ឍជាច្រើន ដូចពួកយើងមកពីម៉ាឡេស៊ីអីចឹង យើងដឹងច្បាស់ពីស្ថានភាព នៃអភិវឌ្ឍន៍ប្រទេសជាតិ និងធនធានមនុស្សជាមួយនឹងការអានសៀវភៅ។ តាមរយៈបេសសកម្មរបស់ពួកយើងនៅពេលនេះ ខ្ញុំសង្ឃឹមថានឹងជួយលើកកម្ពស់ការអាននៅកម្ពុជា ព្រមទាំងលើកទឹកចិត្ដដល់គ្រប់ម្ចាស់ហាងលក់សៀវភៅគ្រប់ប្រភេទពង្រីកខ្លួន ឬពង្រីកទីតាំងលក់ឲ្យកាន់តែខិតជិតដៃអ្នកអាន”។

បើតាមលោក Andrew Yab អ្វីដែលក្រុមការងារ Big Bad Wolf កំពុងធ្វើគឺក្នុងគោលបំណងផ្ដល់ឱកាសឲ្យមនុស្សគ្រប់វ័យនៅលើពិភពលោកបានអាននូវសៀវភៅច្រើនប្រភេទ និងរាប់លានក្បាល ដើម្បីមានចំណេះដឹងកាន់តែទូលំទូលាយ និងផ្លាស់ប្ដូរផ្នត់គំនិត។ ជាក់ស្ដែង Big Bad Wolf កំពុងចូលរួមក្នុងបេសកកម្មលើកទឹកចិត្ដ និងផ្ដល់លទ្ធភាពកាន់តែច្រើនឲ្យក្មេងចេះស្រឡាញ់ និងកាន់សៀវភៅអានតាំងពីតូច ដើម្បីអភិវឌ្ឍចំណេះដឹងរបស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់យើង www.bigbadwolfbooks.com ឬតាមដានពួកយើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។


អំពីការលក់សៀវភៅ Big Bad Wolf ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ សៀវភៅ Big Bad Wolf គឺជាគំនិតផ្តួចផ្តើមរបស់ BookXcess ដែលមានលោក Andrew Yap និង Jacqueline Ng ជាស្ថាបនិក ជាមួយនឹងបេសកកម្មក្នុងការផ្តល់ជូនសៀវភៅដែលមានតម្លៃសមរម្យ និងអាចទទួលបានយកទៅប្រើប្រាស់សម្រាប់មនុស្សគ្រប់គ្នា។ ត្រូវបានគេទទួលស្គាល់ថា ជាការលក់សៀវភៅដ៏ធំបំផុតរបស់ខ្លួននៅទូទាំងតំបន់អាស៊ី និងតំបន់ជាច្រើនទៀត ការលក់សៀវភៅ Big Bad Wolf បាននាំយកសៀវភៅរាប់លានក្បាលទៅកាន់អ្នកអានទូទាំងពិភពលោក។ ព្រឹត្តិការណ៍នេះបន្តជំរុញវប្បធម៌នៃការអាន និងលើកកម្ពស់ដល់សហគមន៍តាមរយៈចំណេះដឹង និងការស្រមើស្រមៃ។

ទំនាក់ទំនងផ្សព្វផ្សាយ៖

  • Jovy Jumawan
  • Cake Experiential Communications Co., Ltd.
  • អ៊ីមែល៖ jovy@cakexp.com
  • ទូរស័ព្ទ៖ +85512937065
អត្ថបទថ្មី