មូលនិធិព្រីនស៍ ប្រារព្ធពិធីបញ្ចប់ការសិក្សានិស្សិតជំនាន់ទី ២ ពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅ កម្ពុជា តាមការឆ្លុះបញ្ចាំងពីចក្ខុវិស័យ របស់អ្នកឧកញ៉ា ចេន ហ្ស៊ី ក្នុងការផលិតនាឡិកាដៃស្វីស

  • 2024-10-25 07:07:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ, ប្រទេសកម្ពុជា, ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ — មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញផ្នែកនាឡិកាឈានមុខគេនៅកម្ពុជា មានមោទនភាពជាខ្លាំងក្នុងប្រកាសអំពីការបញ្ចប់ការសិក្សារបស់និស្សិតជំនាន់ទីពីររបស់ខ្លួន។ កម្មវិធីនេះបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ហើយបានបង្កើតនូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍន៍ជំនាញផលិតនាឡិកានៅកម្ពុជា។ អស់រយៈពេល ២ ឆ្នាំពេញ និង ៣,៤០០ម៉ោងនៃការទទួលបានការបង្ហាត់បង្រៀនរបស់គ្រូដែលមានជំនាញវិជ្ជាជីវៈពីប្រទេសស្វីស និងហាត់រៀនជាមួយសម្ភារៈទំនើបៗ និស្សិតទាំងពីររូបដែលមានក្តីស្រមៃចង់ក្លាយជាអ្នកជំនាញក្នុងវិស័យផលិតនាឡិកា បានចូលរួមជាមួយនឹងក្រុមគ្រួសារដើម្បីអបអរនូវសមទ្ធិផលនេះ។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា មានការគាំទ្រពី មូលនិធិព្រីនស៍ ត្រូវបានបង្កើតឡើងដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាអ្នកស្រលាញ់នាឡិកាដៃ និងមានការស្រឡាញ់ចូលចិត្តខ្លាំងលើសិល្បៈខាងធ្វើនាឡិកា។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ មានការរីកចម្រើនយ៉ាងខ្លាំង តាមរយៈការចូលរួមដោយផ្ទាល់របស់លោក។ អ្នកឧកញ៉ា ចេន ហ្ស៊ី មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ ការបញ្ចប់ការសិក្សារបស់និស្សិតប្រកបដោយចំណេះដឹង ព្រមទាំងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដែលមានភាពចាំបាច់ដើម្បីធានាបានភាពរីកចម្រើន នៅក្នុងឧស្សាហកម្មសិល្បៈនៃការធ្វើនាឡិកាយ៉ាងពិតប្រាកដ។

នៅក្នុងពិធីនេះដែរ លោក Maarten Pieters ជាទីប្រឹក្សាបច្ចេកទេស នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជា ជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា បានបង្ហាញការអបអរសាទរដល់និស្សិតដែលបានបញ្ចប់ការសិក្សា និងកោតសរសើរចំពោះការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់ពួកគេ។ លោកបានថ្លែងថា៖ “និស្សិតរបស់យើងបានខិតខំហាត់រៀនដោយមិនខ្លាចនឿយហត់ដើម្បីសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យនេះ ហើយយើងមានមោទនភាពយ៉ាងខ្លាំង ចំពោះស្នាដៃដែលសឹងតែមិនគួរឱ្យជឿរបស់ពួកគេ។” លោកក៏បានបន្តទៀតថា៖ “យើងក៏សូមថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ចេន ហ្ស៊ី និង មូលនិធិ ព្រីនស៍ សម្រាប់ការជួយជ្រោមជ្រែងដ៏ខ្លាំងក្លាដែលជាកត្តាដ៏សំខាន់ក្នុងការធ្វើឱ្យសមិទ្ធិផលនេះអាចដំណើរការទៅមុខបាន។

"មិនតែប៉ុណ្ណោះ លោក Gabriel Tan ប្រធានមូលនិធិព្រីនស៍បានបន្ថែមថា៖ “យើងមានកិត្តិយសដែលបានគាំទ្រមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ក្នុងការបណ្តុះបណ្តាលអ្នកផលិតនាឡិកាជំនាន់ក្រោយដែលពោរពេញទៅដោយទេពកោសល្យ។” លោកបានមានប្រសាសន៍បន្តទៀតថា៖ “និស្សិតដែលបានបញ្ចប់ការសិក្សាទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងគួរឱ្យកត់សម្គាល់ ហើយយើងពិតជារំភើបណាស់ដែលឃើញពីផ្លែផ្កានៃជំនាញរបស់ពួកគេ ហើយពួកគេនឹងបង្កើតផ្លែផ្កាទាំងនេះក្នុងឧស្សាហកម្មនៃការផលិតនាឡិកា ជាងនេះទៅទៀត មូលនិធិព្រីនស៍ ប្តេជ្ញាចិត្តក្នុងការលើកស្ទួយ ឱកាសសម្រាប់យុវជនកម្ពុជានៅក្នុងវិស័យឯកទេសអន្តរជាតិនានា ទូទាំងសកលលោក។”

មូលនិធិព្រីនស៍ សូមជូនពរដល់និស្សិតដែលបញ្ចប់ការសិក្សាទាំងពីររូប ដោយនៅពេលដែលពួកគេចាប់ផ្តើមដំណើរអនាគតដ៏ត្រចះត្រចង់ប្រកបដោយវិជ្ជាជីវៈនេះ យើងជឿជាក់ថាការបណ្តុះបណ្តាលលំដាប់ថ្នាក់ពិភពលោករបស់ពួកយើង នឹងនាំពួកគេទៅរកភាពជោគជ័យជាក់ជាមិនខាន។

សម្រាប់ព័ត៌មានបន្ថែមពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា និងកម្មវិធីសិក្សា, សូមចូលទៅកាន់ https://princehorology.com/ ឬទំនាក់ទំនងតាម: support@princehorology.com ។

អំពី មូលនិធិព្រីនស៍៖

មូលនិធិព្រីនស៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា ។ ក្នុងនាមជា សមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោលបំណងក្នុងការសហការជាមួយសហគមន៍មូលដ្ឋាននានាដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា» ។

ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍយុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូល និធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននិរន្តរភាព ឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតសហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ។

គម្រោងដ៏លេចធ្លោរបស់មូលនិធិព្រីនស៍ គឺជាគម្រោងកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំដែលផ្តល់ជូនការបង់ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន ឱកាសកម្មសិក្សា និងឱកាសការងារជូនទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ និងមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍នាឡិកា ដែលជាសាលាបណ្ដុះបណ្ដាលតែមួយគត់ក្នុងការផ្ដល់ឱកាសសិក្សាអំពីសិល្បៈនៃការផលិតនាឡិកាស្តង់ដាប្រទេសស្វីស។ មូលនិធិព្រីនស៍ បានផ្តួចផ្តើមកម្មវិធីមនុស្សធម៌ជាង ២៥០ កម្មវិធី ដែលបានជួយទៅដល់ប្រជាជនប្រមាណជាង ១.២លាន នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៦ លានដុល្លារ។

សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖ ឃាង អ៊ួយស៊ីង មន្រ្តីផ្នែកទំនាក់ទំនងសាធារណៈ និងសម្របសម្រួលកម្មវិធី អ៊ីមែល៖ ouysing.kheang@princefoundation.com ទូរស័ព្ទ៖ +៨៥៥ ៦៨០១៩០