G-Dragon បាន​និយាយពីកិត្តិនាម ការតស៊ូ និងការស្វែងរកខ្លួនឯង​ឡើងវិញម្ដងទៀតនៅលើកម្មវិធី You Quiz on the Block

  • 2024-11-04 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅលើមកម្មវិធី You Quiz on the Block នាថ្ងៃទី 30 ខែតុលា​ តារា K-Pop G-Dragon បានបើកចំហអំពីការតស៊ូរបស់គាត់ និងដំណើរស្វែងរកខ្លួនឯងឡើងវិញ។ G-Dragon ត្រូវបានគេស្គាល់ក្នុងអាជីព 20 ឆ្នាំរបស់គាត់ក្នុងនាមជាតារារ៉េបកូរ៉េ តារាចម្រៀង អ្នកនិពន្ធបទចម្រៀងនិងអ្នកបង្ហាញម៉ូដដ៏ល្បីម្នាក់បានចែករំលែកពីដំណើជីវិតរបស់ គាត់ដោយគាត់បាននិយាយថាគាត់មានពេលវេលាតិចតួចបំផុតក្នុងការធ្វើអ្វីជា ខ្លួនឯងពិតប្រាកដ (Kwon Ji Yong) ទោះបីជាជីវិតរបស់គាត់ទទួលបានជោគជ័យយ៉ាងធំធេងក៏ដោយ។ ក្រឡេកមកមើលពីជីវិតពិត G-Dragonបាននិយាយថាពេលខ្លះគាត់បានសាកសួរខ្លួនឯងពីសុភមង្គលពិតប្រាកដនិងអារម្មណ៍ឯកោរបស់គាត់ ដែលជារឿយៗតែងតែបង្អាក់ដោយភាពមមាញឹកនៃការងាររបស់គាត់។ G-Dragonបានកត់សម្គាល់ថា កិត្តិនាម ភាពល្បីឈ្មោះរបស់គាត់បាននាំមកនូវអារម្មណ៍ឯកកោ និងភាពតានតឹងជាមួយនឹងសម្ពាធក្នុងការថែរក្សាកិត្តិនាមរបស់គាត់ ដែលជារឿយៗមានការ ពិបាកក្នុងការស្វែងរកការគាំទ្រ។

G-Dragon បានបង្ហើបថាក្នុងអំឡុងពេលដែលគាត់ជួបការលំបាកនោះ គាត់មានអារម្មណ៍ថាដូចជាជាប់គាំងមួយកន្លែងនៅក្នុងទីងងឹតមួយ។ គាត់បានពណ៌នាអំពីអារម្មណ៍ទាំងនេះថាដូចត្រូវបានបិទជិតទៅជ្រុងមួយ ហើយគាត់ក៏បាន ចែករំលែកពីរបៀបដែលគាត់បានជួយខ្លួនឯងឲ្យធ្វើយ៉ាងណា ជៀសវាងកុំឲ្យដាក់សម្ពាធខ្លួនឯងខ្លាំងពេក។ ឥឡូវនេះ G-Dragonកំពុងព្យាយាមធ្វើឱ្យមានតុល្យភាពពេលវេលាសម្រាប់ខ្លួនឯងដើម្បីធ្វើជា Kwon Ji Yong បន្តិចម្តងៗ​និងត្រលប់ទៅកាន់ឆាកតន្ត្រីរបស់គាត់ជាមួយនឹងផ្នត់គំនិតថ្មី និងបទចម្រៀងថ្មីរបស់គាត់ដែលមានចំណងជើងថា "POWER"។ រឿងរ៉ាវរបស់G-Gragonបានដក់ជាប់យ៉ាងខ្លាំងជាមួយអ្នកគាំទ្រដោយបង្ហាញពីការរីកចម្រើនជាបន្តបន្ទាប់ និងការប្តេជ្ញាចិត្តរបស់គាត់ចំពោះការថែទាំសុខភាពផ្លូវចិត្តឲ្យបានប្រសើរឡើងជាងមុន។

អត្ថបទ៖ Tan Dalya