ស្រាបៀរ Tiger បានពង្រីកដៃគូសហការក្នុងវិស័យបាល់ទាត់ជាផ្លូវការជាមួយក្លឹបបាល់ទាត់ Tottenham Hotspur

  • 2024-12-17 08:11:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពជាដៃគូសហការជាមួយក្លឹប Tottenham Hotspur បង្កើនការប្តេជ្ញាយ៉ាងស៊ីជម្រៅរបស់ Tiger ក្នុងការគាំទ្រលើចំណង់ចំណូលចិត្តលើវិស័យកីឡាបាល់ទាត់ និងការរីកចម្រើនរួមគ្នា ដែលស្របតាមការជឿជាក់របស់ស្រាបៀរ Tiger® នោះគឺ “ឆ្ពោះទៅមុខជាមួយគ្នា”។

ស្រាបៀរ Tiger® នៅតែបន្តជោគជ័យប្រកបដោយភាពក្លាហាន និងរីកចម្រើន ដោយការក្លាយជាដៃគូសហការជាផ្លូវការរបស់ក្លឹបបាល់ទាត់លំដាប់កំពូល Tottenham Hotspur ។ នេះជាការសហការជាមួយដៃគូដ៏ធំទីពីររបស់ Tiger ដែលជាក្លឹបដ៏ល្បីមួយនៅក្នុងក្របខ័ណ្ឌ Premier League របស់ប្រទេសអង់គ្លេស បន្ទាប់ពីការប្រកាសជាដៃគូសហការជាមួយ Manchester United ថ្មីៗនេះ។ តាមរយៈភាពជាដៃគូជាច្រើនឆ្នាំទាំងនេះ ក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីល្បាញមួយនៃតំបន់អាស៊ីនឹងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនទំនាក់ទំនងអោយកាន់តែស៊ីជម្រៅ ដែលនាំអ្នកគាំទ្រនៅទ្វីបអាស៊ី និងពីទ្វីបផ្សេងៗទៀត អោយកាន់តែខិតទៅជិតក្លឹបដែលពួកគេស្រឡាញ់។

លោក Sean O'Donnell ដែលជានាយកម៉ាកយីហោសកលនៃស្រាបៀរ Tiger® បាននិយាយថា "នៅខាងស្រាបៀរ Tiger® យើងជឿជាក់ថា ភាពក្លាហានរបស់បុគ្គលម្នាក់ៗគឺកើតចេញពីការគាំទ្រពីអ្នកជុំវិញខ្លួន។ ភាពជាដៃគូសហការរបស់យើងជាមួយក្លឹបដ៏ល្បីដូច Tottenham Hotspur បានបង្ហាញពីការជឿជាក់របស់យើងថាយើងឆ្ពោះទៅមុខជាមួយគ្នា។ យើងអបអរដល់ស្មារតីរួមគ្នាដែលជំរុញឱ្យមានការរីកចំរើនទាំងអស់គ្នា ដោយក្រើនរំលឹកអ្នកទាំងអស់គ្នាថា នៅពេលដែលយើងគាំទ្រគ្នាទៅវិញទៅមក យើងនឹងអាចសម្រេចបាននូវស្នាដៃមួយដែលមិនគួរឱ្យជឿ"។

ការពង្រីកភាពជាដៃគូសហការក្នុងវិស័យកីឡាបាល់ទាត់របស់ស្រាបៀរ Tiger® បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញចំណង់ចំណូលចិត្តផ្នែកកីឡាបាល់ទាត់នៅក្នុងទ្វីបអាស៊ី និងទ្វីបផ្សេងៗទៀត។ ក្លឹបបាល់ទាត់ Spurs មានអ្នកគាំទ្រជាង ១៩៥ លាននាក់នៅតំបន់អាស៊ី ដែលធ្វើអោយពួកគេក្លាយដៃគូសហការដ៏ល្អនៃការប្តេជ្ញាចិត្តរបស់ស្រាបៀរ Tiger® ក្នុងការផ្សព្វផ្សាយចំណង់ចំណូលចិត្តផ្នែកកីឡាបាល់ទាត់នៅទូទាំងតំបន់។

Ryan Norys, ដែលជា Chief Revenue Officer របស់ Tottenham Hotspur បាននិយាយថា "វាពិតជាអស្ចារ្យណាស់ក្នុងការក្លាយជាដៃគូសហការជាមួយ Tiger ជាម៉ាកយីហោដ៏ឈានមុខមួយនៅក្នុងឧស្សាហកម្មផលិតស្រាបៀរ ដែលមានគោលបំណងក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់យើងនៅក្នុងទ្វីបអាស៊ីតាមរយៈបទពិសោធពិសេសដែលមានគោលដៅក្នុងការនាំមនុស្សជួបជុំគ្នាតាមរយៈឥទ្ធិពលនៃវិស័យបាល់ទាត់។" ដោយទទួលបានព័ត៌មានដ៏មានន័យពីការស្ទង់មតិថ្មីៗនេះពីអ្នកគាំទ្របាល់ទាត់ចំនួន ២,០០០នាក់ ស្ទើរតែ ៣ ភាគ ៤នៃអ្នកគាំទ្រយល់ឃើញថា សកម្មភាពដែលមានការចូលរួមពីអ្នកគាំទ្រ គឺពិតជាសំខាន់ក្នុងការប្រមូលផ្តុំអ្នកគាំទ្រនៃក្លឹបដែលពួកគេបានជ្រើសរើសអោយមានការជួបជុំគ្នា ជាហេតុដែលស្រាបៀរ Tiger® នឹងប្តេជ្ញាក្នុងការផ្តល់នូវបទពិសោធដ៍រំភើបសម្រាប់អ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ Spurs ដែលរួមបញ្ចូលនូវកម្មវិធីផ្សេងៗ ឱកាសក្នុងការទៅមើលការហ្វឹកហាត់របស់ក្រុមដោយផ្ទាល់ ជាមួយបទពិសោធក្នុងការបណ្តុះបណ្តាលដោយផ្ទាល់ពីគ្រូបង្វឹក។

ឥឡូវនេះ ជាមួយស្រាបៀរ Tiger® អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកអាច uncage their tigers ហើយសាមគ្គីគ្នាជាធ្លុងមួយក្នុងការអបអរនូវការគាំទ្រវិស័យបាល់ទាត់របស់ពួកគេទាំងអស់គ្នា។ អ្នកគាំទ្រត្រូវបានអញ្ជើញឱ្យចូលរួមដំណើរមួយនេះ ដូចពេលដែលស្រាបៀរ Tiger® និងដៃគូរបស់ពួកគេបានចូលរួមគ្នាក្នុងការបង្កើតបទពិសោធដែលមិនធ្លាប់មាន និងមិនអាចបំភ្លេចបាន។ អ្នកគាំទ្រអាចតាមដានបន្ថែមនៅ @tigerbeer នៅក្នុង Instagram សម្រាប់ព្រឹត្តិការណ៍ដ៏ពិសេស ប្រូម៉ូសិនផ្សេងៗ និងឱកាសក្នុងការទាក់ទងជាមួយក្លឹបដែលពួកគេចូលចិត្តដែលមិនធ្លាប់ពីមុនមក។

ព័ត៌មានពីស្រាបៀរថៃហ្គ័រ៖

Tiger® ត្រូវបានផលិតឡើងនៅក្នុងប្រទេសសិង្ហបុរីនាឆ្នាំ ១៩៣២។ បច្ចុប្បន្ននេះ Tiger® គឺជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិមួយនៅតំបន់អាស៊ី ហើយមានវត្តមាននៅលើទីផ្សារជាង៦០ប្រទេស ទូទាំងពិភពលោក។ ស្រាបៀរថៃហ្គ័របានពុះពាររាល់ឧបសគ្គ ដើម្បីនាំយកនូវរសជាតិស្រាបៀរដ៏ស្រស់ស្រាយ និងគុណភាពដ៏ល្អឥតខ្ចោះ រាប់ទសវត្សរ៍មកហើយ។ Tiger® ជឿជាក់ថាមនុស្សគ្រប់រូប គឺតែងតែមានញាណសត្វខ្លា (ភាពអង់អាច) នៅក្នុងខ្លួន ដែលសាកសមក្នុងការបង្ហាញមនុស្សជុំវិញខ្លួន។ យើងឆ្ពោះទៅមុខជាមួយគ្នា ដោយការបញ្ចេញភាពអង់អាចទៅកាន់អ្នកជុំវិញខ្លួន នឹងជម្រុញអោយយើងអាចធ្វើទៅបានគ្រប់រឿងទាំងអស់។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.tigerbeer.com

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី

អត្ថបទពេញនិយម
អត្ថបទថ្មី