All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

  • 2025-01-21 06:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អិនស៊ី អិច បានរៀបចំកម្មវិធីដាក់បង្ហាញវត្តមានជាផ្លូវការរបស់ All-New Honda PCX ស៊េរីថ្មី2025 នៅក្នុងផ្សារទំនើប អ៊ីអនមលភ្នំពេញ ចាប់ពីនៅថ្ងៃទី17 ខែមករា ឆ្នាំ2025 រហូតដល់ទី 31 ខែមករា ឆ្នាំ2025 ។ក្នុងការដាក់បង្ហាញនេះផងដែរ ក្រុមហ៊ុនបានរៀបចំនូវកម្មវិធីពិសេសដោយអតិថិជនទាំងអស់អាចធ្វើការកក់ទុកមុននូវ All-New Honda PCX ២០២៥ ក្នុងតម្លៃពិសេសត្រឹមតែ 4,590$ ហើយបានទទួលបានកាដូរពិសេសបន្ថែម កាស SONY និងមួកសុវត្ថិភាព INDEX ដែលសរុបមានតម្លៃស្មើ 150$ (ចំនួនមានកំណត់)។ ហើយការផ្តល់ជូននេះមានតែក្នុងកម្មវិធីដាក់តាំងបង្ហាញតែប៉ុណ្ណោះ។

សម្រាប់ម៉ូឌែលហុងដា PCX កន្លងមកតែងតែទទួលបាន ការគាំទ្រពីសំណាក់អតិថិជនជាច្រើនជំនាន់រួចមកហើយទៅលើគុណភាព ការរចនា និងបច្ចេកវិទ្យាទាន់សម័យឈានមុខគេ។ ហើយសម្រាប់ហុងដា PCX ស៊េរីថ្មី2025 បានផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង កាន់តែប្រសើរជាងមុន ក្រោមគំនិត SYNCING THE FUTURE ដែលទទួលបានការធ្វើវានុវត្តន៌ថ្មីជាមួយ Honda RoadSync ផ្តល់នូវការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែអស្ចារ្យ និងបទពិសោធន៍នាពេលអនាគត។

កុងទ័ររចនាថ្មីទំហំ ៥ អ៊ិញ អេក្រង់ ប្រភេទ TFT LCD បង្ហាញមុខងារពេញលេញនិងច្បាស់ល្អ ភ្ជាប់ជាមួយមុខងារ Honda RoadSync រួមមានការទទួលទូរសព្ទ័ ការខលត្រលប់ មុខងារស្វែងរកទីតាំង មុខងារស្តាប់តន្ត្រី ក៏ដូចជាប្រវត្តនៃការធ្វើដំណើរ និងមុខងារ HSTC (Honda Selectable Torque Control) system, ជាមុខងារការពារនិងគ្រប់គ្រងកង់មុខនិងកង់ក្រោយ ដោយរក្សារលំនឹង បង្កើនសុវត្ថិភាពទ្វេរដងរាល់ពេលធ្វើដំណើរ។

បំពាក់បន្ថែមនូវកុងតាក់សម្រាប់បញ្ជាបែបពហុមុខងារតាមតម្រូវការបំពាក់ជាពិសេសប្រើប្រាស់ជាមួយ Honda Roadsync បង្កើនភាពងាយស្រួលដល់អ្នកបើកបរជាមួយភាពទំនើបចុងក្រោយ ផ្សារភ្ជាប់ទំនាក់ទំនងរបស់អ្នកគ្រប់ទីកន្លែងបានប្រសើរជាងមុនប្រកបដោយភាពជឿជាក់បំផុតលើការគ្រប់គ្រងប្រតិ្តបត្តិការគ្រប់មុខងារ។

ប្រព័ន្ធហ្វ្រាំង ABS ព្រមទាំងបន្ទះហ្រ្វាំឌីសមុខក្រោយ បញ្ឈប់ម៉ូតូបានដោយសុវត្ថិភាពគ្រប់ស្ថានការណ៍ កាន់តែមានទំនុកចិត្ត។

ម៉ាស៊ីន160cc eSP+ បំពាក់មកជាមួយស៊ូប៉ាប់4 និងប្រព័ន្ឋប៊ិចសាំង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរក្នុងក្រុងឬ ទីឆ្ងាយៗ កាន់តែរំជើបរំជួល សន្សំសំចៃប្រេងសាំងបានយ៉ាងល្អឥតខ្ចោះ និងជួយកាត់បន្ថយជាតិពុលទៅក្នុងបរិស្ថាន។

បើក្រឡេកមកមើលការរចនាថ្មីចង្កៀងមុខក្រោយកាន់តែប្រណីត លាយបញ្ចូលគ្នាជាមួយល្អឥតខ្ចោះ។

ឃ្លុបដាក់ឥវ៉ាន់មានទំហំធំទូលាយដែលមានចំណុះរហូតដល់ទៅ 30លីត្រ ដែលអាចទុកមួកសុវត្ថិភាពដែលមានចង្ការ FULL FACE HELMET បានយ៉ាងពេញលេញជាមួយនឹង SEAT STOPPER ជួយសម្រួលដល់ការបើកឬបិទកែបម៉ូតូ មកជាមួយនឹង USB TYPE-C បង្កើនភាពងាយស្រួលទ្វេរដង។

សោរឆ្លាតវៃជំនាន់ចុងក្រោយ បញ្ឆេះម៉ាស៊ីនដោយមិនប្រើកូនសោរ និងប្រព័ន្ឋឆ្លើយតបត្រលប់មកវិញផ្តល់សុវត្ថិភាពខ្ពស់។

កាន់តែពិសេសនោះគឺ All-New Honda PCX ស៊េរីថ្មី មាន៤ ពណ៌សម្រាប់ជ្រើសរើស៖ ពណ៌ស ពណ៌ខ្មៅ ពណ៌ក្រហម និង ពណ៌ខៀវ ហើយមានតែនៅក្រុមហ៊ុន អិន ស៊ី អិច តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម៖០១០៩២២៩២២០

Website: https://www.ncxhonda.com/motorcycles/en/products