Passerelles Numeriques Cambodia រៀបចំ ពិធីអបអរ បញ្ចប់ការសិក្សា ជូនដល់ និស្សិត ៣ ជំនាន់

  • 2025-02-03 04:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន Passerelles Numeriques Cambodia (PNC) នឹងរៀបចំពិធីទទួលសញ្ញាប័ត្រ បញ្ចប់ការសិក្សាជូនដល់និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ៣ ជំនាន់ចុងក្រោយ។ កម្មវិធីដ៏វិសេសវិសាលនេះ នឹងរៀបចំធ្វើឡើងនៅ វិមាន មហាមង្គល សែនសុខ នៅថ្ងៃសៅរ៍ ទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក រហូតដល់ម៉ោង ១ រសៀល។

កម្មវិធីបញ្ចប់ការសិក្សារបស់ PNC នឹងមានការចូលរួមដោយនិស្សិត ២១៦ នាក់ ក្នុងនោះមានស្រ្តី ១១២ នាក់ និងមានការចួលរួមផងដែរពីក្រុមគ្រួសាររបស់ពួកគេ ដៃគូសហការ តំណាងសកលវិទ្យាល័យ និង អង្គការក្រៅរដ្ឋាភិបាល។ ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ស៊ុម រតនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា។

នៅក្នុងប្រទេសកម្ពុជា មានប្រជាជន ៤៥ ភាគរយ រស់នៅជាមួយការចាយវាយតិចជាង ៣ ដុល្លារក្នុងមួយថ្ងៃ។ នេះបើយោងតាមស្ថិតរបស់ UNDP នៅក្នុងឆ្នាំ ២០២៣។ ការបន្តការសិក្សាទៅកម្រិតខ្ពស់ នៅតែឧបសគ្គសម្រាប់ប្រជាជនក្រីក្រ ជាមួយនឹងចំនួនសិស្សចុះឈ្មោះចូលសិក្សា ១៤,៧ ភាគរយ ដែលជាទិន្នន័យរបស់ក្រសួងអប់រំ យុវជន និង កីឡា នៅក្នុងឆ្នាំ ២០២៣៕ ភាគរយនៃនិស្សិត ដែលបានចុះឈ្មោះចូលសិក្សានៅក្នុងកម្មវិធី STEM ក្នុងថ្នាក់បរិញ្ញាបត្រ មានចំនួនកើនឡើង ៣១,២ ភាគរយ នៅក្នុងឆ្នាំសិក្សា ២០២២-២០២៣។ ប៉ុន្តែ ចំនួននិស្សិតស្រី ដែលបានចុះឈ្មោះសិក្សាក្នុងកម្មវិធី STEM នៅតែស្ថិតនៅទាបជាង និស្សិតបុរស។ ចាប់ពីឆ្នាំ ២០១៩ ដល់ ឆ្នាំ ២០២១ មានចំនួនសិស្សប្រុស ចុះឈ្មោះចូលរៀនមុខវិជ្ជា STEM ច្រើនជាងសិស្សស្រី ដល់ទៅ ២,៥ ដង។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងអប់រំ ក្នុងឆ្នាំ ២០២៣។ បើយោងទៅតាមធនាគារពិភពលោក (World Bank) ក្នុងឆ្នាំ ២០២៤ មានប្រជាជន ៧៤ ភាគរយ មកពីតំបន់ជនបទ ដាច់ស្រយាល ហើយលទ្ធភាពក្នុងការបន្តថ្នាក់សិក្សាទៅកាន់កម្រិតខ្ពស់ របស់ពួកគេកាន់តែលំបាក។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យាឌីជីថល បានរីកចម្រើនខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយតម្រូវការនៃអ្នគជំនាញផ្នែកនេះ មានការកើនឡើងខ្ពស់ជាលំដាប់។ ប្រជាជនមួយផ្នែក នឹងត្រូវការលទ្ធភាពដើម្បីអាចគេចចេញពីភាពក្រីក្រ តាមរយៈវិស័យអប់រំ និង លទ្ធភាពទទួលបានការងារ ខណៈដែលទីផ្សារផ្នែក IT មានតម្រូវការកើនឡើងខ្ពស់។

មូលហេតុនេះហើយ ទើបបានជាចាប់តាំងពីឆ្នាំ ២០០៥ មក PNC ដែលជាអ្នកទទួលប្រតិបត្តិការលើ សាលា Passelles Numeriques ដែលជាអង្គការក្រៅរដ្ឋាភិបាល អន្តរជាតិរបស់ប្រទេសបារាំង បានផ្តល់ឱ្យយុវជនកម្ពុជា នូវជំនាញផ្នែក IT ដ៏ជាក់លាក់ ដោយមិនគិតប្រាក់ ដើម្បីអាចឱ្យពួកគេធានាបាននូវលទ្ធភាពទទួលបានឱកាសការងារ។ ស្របជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាល ចំពោះវិស័យអប់រំ ដែលបានចែង នៅក្នុងគម្រោងយុទ្ធសាស្រ្ត វិស័យអប់រំ ឆ្នាំ ២០២៤ ដល់ ២០២៨ បញ្ជាក់ថា រាល់ប្រជាជនកម្ពុជាទាំងអស់ អាចទទួលបានការសិក្សា ប្រកបដោយគុណភាព ស្មើភាព ជាមួយនឹងចំណេះដឹង ជំនាញ វិន័យ អត្តចរិត សុខភាព រាងកាយមាំមួន និង ការរៀនដែលគ្មានទីបញ្ចប់។

សិស្សនិស្សិតរបស់ PNC មួយផ្នែកធំ មកពីតំបន់ជនបទ ដាច់ស្រយាល ហើយត្រូវបានជ្រើសរើសឱ្យចូលសិក្សា ដោយយោងទៅលើស្ថានភាពគ្រួសារ និង ជីវភាពរបស់ពួកគេ។ បន្ទាប់ពីបានបញ្ចប់ការសិក្សាមុខជំនាញ រយៈពេល ២ឆ្នាំ ពួកគេបានទទួលសញ្ញាប័ត្រ បរិញ្ញាប័ត្ររង ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និង កីឡា។ ចំណោះដឹង ជំនាញ ជាមួយនឹងការអនុវត្តផ្ទាល់ ដែលសិស្សនិស្សិតទទួលបាន បានផ្តល់លទ្ធភាពឱ្យពួកគេ អាចឈានចូលទៅកាន់ទីផ្សារការងារ បានដោយរលូន ក្រោមរូបភាពបរិយាកាសការងារ ស្មើភាពគ្នា ហើយអាចឱ្យពួកគេគេចចេញពីភាពក្រីក្រ ក៏ដូចជាអាចជួយដល់ជីវភាពក្រុមគ្រួសាររបស់ពួកគេ បានផងដែរ។ សិស្ស PNC ១០០ភាគរយ គឺអាចរកការងារបានធ្វើ នៅក្នុងផ្នែក IT បន្ទាប់ពីបានបញ្ចប់ការសិក្សារយៈពេល ៣ ខែ ជាមួយប្រាក់ខែខ្ពស់។

ដើម្បីអាចផ្តល់នូវជំនាញសិក្សាមួយ ប្រកបដោយគុណភាព ហើយធានាបាននូវឱកាសការងារល្អបំផុតចំពោះសិស្សនិស្សិត PNC បានសហការជាមួយដៃគូសំខាន់ៗ ដែលបានដូចជា អង្គការក្រៅរដ្ឋាភិបាល សកលវិទ្យាល័យ ស្ថាប័នជាតិ និង អន្តរជាតិ (AFD, OIF, SDF) រួមទាំង ក្រសួង មន្ទីរ ជាដើម។ រាល់ដៃគូសហការរបស់ PNC បានដើរតួយ៉ាងសំខាន់ នៅក្នុងការផ្តល់ជំនាញសិក្សាដល់សិស្សនិស្សិត។

កម្មវិធីអបអរការបញ្ចប់ការសិក្សា របស់ PNC ជាឱកាសមួយដើម្បីអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែង រហូតទទួលបានជោគជ័យ របស់សិស្សនិស្សិត និង ជំនឿចិត្តដែលគ្រួសាររបស់សិស្ស បានផ្តល់មកកាន់ PNC រួមទាំងក្រុមការងារ បុគ្គលិក និង គ្រូបង្រៀន របស់សាលាផងដែរ។ ក្នុងនោះយើងមិនភ្លេចទេ ចំពោះការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ដៃគូសហការរបស់យើងគ្រប់ផ្នែកទាំងអស់។ អ្នកទាំងអស់គ្នាមានចំណែកក្នុងការធ្វើឱ្យបេសសកម្មរបស់ពួកយើងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕

ទំនាក់ទំនង:

Lucie GOGNY

PNC External Relations Manager

lucie.gogny@passerellesnumeriques.org

+855 12 611 497