២៥ ឆ្នាំនៃសមិទ្ធផល៖ លោកអ្នក ឧកញ៉ា បណ្ឌិត ពុង ឃាវសែ និងការរីកលូតលាស់របស់ អូស៊ីអាយស៊ី (OCIC)
- 2025-03-25 03:01:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២៥ ឆ្នាំនៃសមិទ្ធផល៖ លោកអ្នក ឧកញ៉ា បណ្ឌិត ពុង ឃាវសែ និងការរីកលូតលាស់របស់ អូស៊ីអាយស៊ី (OCIC)
ចន្លោះមិនឃើញ
អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) កំពុងលេចរូបរាងយ៉ាងឆាប់រហ័ស ដែលជាដំណាក់កាលសំខាន់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។ ថ្មីៗនេះ អ្នកដឹកនាំធុរកិច្ចកំពូលមកពីសភាពាណិជ្ជកម្មអាមេរិក បារាំង និងអឺរ៉ុប បានអញ្ជើញទស្សនកិច្ចដំណើរការសាងសង់មុនពេលបើកដំណើរការនៅឆ្នាំនេះ ដោយផ្តោតទៅលើការលូតលាស់នៃការអភិវឌ្ឍរបស់កម្ពុជាក្នុងគម្រោងទ្រង់ទ្រាយធំ។
សាងសង់ឡើងដោយក្រុមហ៊ុន ខេមបូឌ៊ា អ៊ែរផត អ៊ិនវេសមិន ឯ.ក (Cambodia Airport Investment, Co. Ltd.) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង អូស៊ីអាយស៊ី គ្រុប (OCIC) និង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ការអភិវឌ្ឍនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងសមត្ថភាពរបស់លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ក្នុងការសាងសង់ និងបញ្ចប់គម្រោងធំៗ។
«គោលដៅរបស់យើងគឺតែងតែសាងសង់ឲ្យលើសពីទិដ្ឋភាពបច្ចុប្បន្ននេះ ដើម្បីបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់អ្នកជំនាន់ក្រោយ។ គ្រប់គម្រោងដែលយើងអនុវត្តគឺជាជំហ៊ានឆ្ពោះទៅកាន់ប្រទេសកម្ពុជាដែរកាន់តែរឹងមាំនិងមានការតភ្ជាប់។» – លោកអ្នក ឧកញ៉ា បណ្ឌិត ពុង ឃាវសែ
អ្នកជំនួញកម្ពុជារូបនេះ បានចាប់ផ្តើមអាជីពធនាគាររបស់គាត់ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដោយបានបើកដំណើរការធនាគារ កាណាឌីយ៉ា និងរួមចំណែកក្នុងការស្ថាបនាឡើងវិញនូវវិស័យហិរញ្ញវត្ថុរបស់ប្រទេស។ នៅឆ្នាំ ២០០០ គាត់បានបង្កើត អូស៊ីអាយស៊ី គ្រុប (OCIC) ដោយពង្រីកទៅលើវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ដែលការអភិវឌ្ឍរបស់គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ពីការអភិវឌ្ឍទីក្រុង ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ
អូស៊ីអាយស៊ី គ្រុប (OCIC) បានចាប់ផ្តើមដំណើររបស់ខ្លួនក្នុងទសវត្សរ៍ឆ្នាំ ២០០០ ដោយការអភិវឌ្ឍគម្រោងអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា។ គម្រោងដំបូងមួយរបស់អូស៊ីអាយស៊ី គឺបុរី ចំការមន។ ដោយផ្អែកលើជោគជ័យនេះ អូស៊ីអាយស៊ី គ្រុប (OCIC) បានពង្រីកគោលដៅរបស់ខ្លួនទៅលើហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តល់នូវគម្រោងសំខាន់ៗដូចជាផ្លូវថ្នល់ ស្ពាន និងស្ពានអាកាស ដែលលើកកម្ពស់ការតភ្ជាប់ក្នុងទីក្រុង។ អូស៊ីអាយស៊ី គ្រុប (OCIC) បានធ្វើពិពិធកម្មទៅក្នុងវិស័យថ្មីៗ រួមទាំងវិស័យអប់រំ វិស័យកសិកម្ម និងវិស័យសុខាភិបាល ដោយពង្រឹងតួនាទីរបស់ខ្លួនក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
ការអភិវឌ្ឍលំនៅដ្ឋាន - លំនៅដ្ឋានជាង ១០,០០០ ត្រូវបានសាងសង់នៅទូទាំងប្រទេសតាមគម្រោងផ្សេងៗ ដោយបានបំពេញតម្រូវការរបស់ទីផ្សារអចលនទ្រព្យកម្ពុជា និងរួមចំណែកដល់ការពង្រីកទីក្រុងចាប់តាំងពីទសវត្សរ៍ឆ្នាំ ២០០០។
កោះពេជ្រ និងការពង្រីកទីក្រុង - ជាតំបន់មួយដែលមានភាពរស់រវើកនៅចំកណ្តាលទីក្រុងភ្នំពេញ ដែលស្ថិតនៅតាមដងទន្លេមេគង្គ កោះពេជ្របានប្រែក្លាយទៅជាតំបន់ពាណិជ្ជកម្មដែលកំពុងរីកចម្រើន ដែលមានអាជីវកម្មជាង ១,០០០ កន្លែង រួមទាំង សាលារៀនអន្តរជាតិ និងខុនដូខ្ពស់ៗ។ ជាមួយនឹងការបន្ថែមជម្រើសហាងទំនិញ និងភោជនីយដ្ឋាន រួមមានម៉ាកយីហោល្បីៗដែលនឹងបើកក្នុងពេលឆាប់ៗនេះ ដូចជា Breadtalk, Koi Thé និង Kyō Shabu កោះពេជ្របានក្លាយជាគោលដៅសំខាន់សម្រាប់អាជីវកម្ម និងការរស់នៅថ្មី។ ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ ២០០៦ កោះពេជ្រឥឡូវនេះជាតំបន់ពាណិជ្ជកម្មដែលកំពុងរីកចម្រើនជាកន្លែងសម្រាប់ក្រុមហ៊ុនអន្តរជាតិដូចជា Unilever, Nestle, DKSH, KPMG, Baker Tily, Jotun, Legrand, AIA, Minibea, CMA CGM, Starbucks និង FoodPanda ជាមួយនឹងក្រុមហ៊ុនក្នុងស្រុកដូចជា Sok Siphana & Associates, AI Farm Robotics, KlapYaHandz, Orchid Hospital, Sabay, Rising Giants, និង សហព័ន្ធធុរកិច្ចថ្មីនៃកម្ពុជា។ កោះពេជ្រគឺជាលំនាំមួយនៃការអភិវឌ្ឍតំបន់ទីក្រុងធំៗផ្សេងទៀតរបស់ អូស៊ីអាយស៊ី គ្រុប (OCIC) ដោយបង្កើតមូលដ្ឋានគ្រឹះសម្រាប់គម្រោងជាបន្តបន្ទាប់ រួមមានទីក្រុងរណបជ្រោយចង្វារ (២០១១) ដឹ អូឡាំព្យា ស៊ីធី (២០១២) និង ទីក្រុង នរា (២០១៨)។
តំបន់ទីក្រុងដែលមានសោភ័ណភាពបៃតង - អូស៊ីអាយស៊ី គ្រុប (OCIC) បានអភិវឌ្ឍតំបន់កម្សាន្ត ដូចជា សួនឧទ្យាន Coconut Park នៅកោះពេជ្រ និង Norea Parkway ដែលមាន Brown Café, Riverlight, និង សួនឧទ្យាន Coconut Park Norea ដែលទើបនឹងបើកដំណើរការថ្មីៗ ដោយផ្តល់ជាទីកន្លែងសម្រាក់លំហែកាយសម្រាប់សហគមន៍។
អាពាហ៍ពិពាហ៍ ការប្រគុំតន្ត្រី និងការតាំងពិព័រណ៏ពាណិជ្ជកម្ម - ចាប់ពីសាលប្រជុំ កោះពេជ្រ រហូតដល់សាលប្រជុំ OCIC CCV ទីកន្លែងទាំងនេះបានរៀបចំព្រឹត្តិការណ៍រាប់ម៉ឺន ដោយស្វាគមន៍អ្នកគ្រប់គ្នាពីគូស្វាមីភរិយាថ្មី រហូតដល់ថ្នាក់ដឹកនាំពិភពលោក។ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសនិ្នបាត និងពិព័រណ៏អន្តរជាតិជ្រោយចង្វារ ដោយមានការចូលរួមពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងអតីតនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau។
ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ - អូស៊ីអាយស៊ី គ្រុប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការធ្វើដំណើរនៅរាជធានី ភ្នំពេញ ដោយបានសាងសង់ស្ពានអាកាសចំនួនប្រាំបី និងស្ពានសំខាន់ៗចំនួន ៣ ដែលធៀបបានដល់ជិត ៨០% នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពានក្នុងទីក្រុង ដែលបានកាត់បន្ថយការកកស្ទះ និងធ្វើឲ្យការតភ្ជាប់មានការប្រសើរឡើង។
២៥ ឆ្នាំនៃការរីកចម្រើន៖ សមិទ្ធផលសំខាន់ៗរបស់ អូស៊ីអាយស៊ី ក្នុងប្រទេសកម្ពុជា
ពីភាពជាដៃគូដំបូងរបស់ខ្លួនជាមួយ ក្រុមហ៊ុន ម៉ាឡេស៊ី «Malaysian Group Sunway» សម្រាប់ការអភិវឌ្ឍលំនៅដ្ឋាននៅចុងទសវត្សរ៍ឆ្នាំ ២០០០ ដល់កិច្ចសហការជាមួយក្រុមហ៊ុនអន្តរជាតិដូចជា Foster + Partners, Changi Airport, Singapore Airlines និង Lagardère Travel Retail ការរីកចម្រើនរបស់ អូស៊ីអាយស៊ី គ្រុប (OCIC) បង្ហាញពីភាពអំណត់ ការរៀនសូត្រពីបញ្ហាប្រឈម និងការឆ្ពោះទៅមុខជំនះរាល់ឧបសគ្គ។
ដំណើររបស់សហគ្រិននេះត្រូវបានកំណត់ដោយការផ្លាស់ប្តូរកែលម្អទីក្រុង និងការអភិវឌ្ឍគម្រោងធំៗ។ ពីការអភិវឌ្ឍដំបូងដូចជា បុរី ឧទ្យាន បាសាក់ (Borey Bassac Garden) និងអគារកាណាឌីយ៉ា ដល់ការបង្កើតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងតំបន់ពាណិជ្ជកម្ម អូស៊ីអាយស៊ី គ្រុប (OCIC) បានកសាងឱកាសសេដ្ឋកិច្ចរយៈពេលវែង បង្កើតការងាររាប់ម៉ឺនកន្លែង និងអភិវឌ្ឍកន្លែងសម្រាប់សហគមន៍ និងគ្រួសារអាចរីកចម្រើន។