កម្រិតបំពុលខ្យល់ខ្ពស់នៅកម្ពុជា នៅតែបន្តកើនឡើង យោងតាមការវាយតម្លៃរបស់ IQAir
- 2025-03-26 03:46:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្រិតបំពុលខ្យល់ខ្ពស់នៅកម្ពុជា នៅតែបន្តកើនឡើង យោងតាមការវាយតម្លៃរបស់ IQAir
ចន្លោះមិនឃើញ
ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ - យោងតាមការវាយតម្លៃឯករាជ្យរបស់ IQAir កម្រិតបំពុលខ្យល់នៅកម្ពុជាបានបន្តកើនឡើងខ្លាំងនៅថ្ងៃនេះ។ ក្រុងសៀមរាបត្រូវបានចាត់ថ្នាក់ជាទីក្រុងដែលមានបំពុលខ្យល់ខ្លាំងជាងគេលំដាប់ទី៣ នៅលើពិភពលោកនៅព្រឹកនេះ ខណៈដែលរាជធានីភ្នំពេញត្រូវបានវាយតម្លៃថាមានគុណភាពខ្យល់ក្នុងកម្រិត "មិនល្អសម្រាប់សុខភាព"។
បើតាមការវាស់វែងរបស់ IQAir កំហាប់ PM2.5 (ភាគល្អិតតូចៗក្នុងខ្យល់) នៅភ្នំពេញបច្ចុប្បន្នគឺខ្ពស់ជាងតម្លៃកំណត់ប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក (WHO) ដល់ទៅ ១១ ដង។ នេះបង្ហាញពីគ្រោះថ្នាក់ដល់សុខភាពប្រជាជនដែលរស់នៅក្នុងតំបន់នេះ។
ទន្ទឹមនឹងនេះ នៅក្រុងសៀមរាប កម្រិតបំពុលខ្យល់ត្រូវបានកត់ត្រាថាស្ថិតនៅក្នុងកម្រិត "មិនល្អសម្រាប់សុខភាព" ជាមួយនឹងតួលេខ ១៩៧ នៅព្រឹកនេះ ដែលនៅសល់តែ ៣ ពិន្ទុទៀតប៉ុណ្ណោះនឹងឈានដល់កម្រិត "បំពុលខ្លាំងណាស់"។ កំហាប់ PM2.5 នៅទីនោះគឺខ្ពស់ជាងតម្លៃកំណត់ប្រចាំឆ្នាំរបស់ WHO ដល់ទៅ ២៤.២ ដង ដែលជាសញ្ញាគួរឱ្យបារម្ភយ៉ាងខ្លាំង។
អាជ្ញាធរនិងអ្នកជំនាញកំពុងតាមដានស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់ ខណៈប្រជាជនត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នចំពោះសុខភាព ជាពិសេសកុមារ មនុស្សចាស់ និងអ្នកមានជំងឺផ្លូវដង្ហើម៕