ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចាប់ដៃគូជាមួយក្រុមហ៊ុន TADA Cambodia ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ

  • 2025-04-10 04:53:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៥ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន TADA Cambodia បានប្រកាសពីភាពជាដៃគូដើម្បីលើកកម្ពស់ការទទួលទានប្រកបដោយការទទួលខុសត្រូវ និងអាកប្បកិរិយាប្រកបដោយសុវត្ថិភាពដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការរៀបចំការធ្វើដំណើរទៅលំនៅឋានដោយសុវត្ថិភាព ព្រមទាំងពង្រឹងនូវសារ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ»។

ការចាប់ដៃគូសហការរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង TADA Cambodia ក្នុងឆ្នាំ២០២៥នេះ នឹងមានការផ្តល់ជូននូវការបញ្ចុះតម្លៃចំពោះការធ្វើដំណើរក្នុងទឹកប្រាក់សរុបចំនួន ១៨០ លានរៀល ដែលជាការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ក្នុងការផ្តល់ជាជម្រើសធ្វើដំណើរប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្ត។ ការចាប់ផ្តើមភាពជាដៃគូរនេះបានធ្វើឡើងនៅរោងចក្រស្រាបៀរ ហ៊ិននីគែន ខេមបូឌា ដែលមានទីតាំងនៅទីក្រុងភ្នំពេញ ហើយការសហការនេះចាប់បផ្តើមមុនការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរក្នុងគោលបំណងលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ធ្វើដំណើរទៅ និងត្រឡប់មកវិញពីការប្រារព្ធពិធី និងការជួបជុំ នានាប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។

ថ្លែងនៅក្នុងកម្មវិធីភាពជាដៃគូរនេះ លោកស្រី Anne de Graaf នាយិការផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងជឿជាក់ថា ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវមិនមែនគ្រាន់តែជាសារមួយនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តចំពោះសុខុមាលភាពរបស់ប្រជាជន និងសហគមន៍របស់យើង។ តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុន TADA Cambodia ដែលមានការប្តេជ្ញាចិត្តចំពោះសុវត្ថិភាព និងភាពច្នៃប្រឌិតដែលមានដូចជា ការផ្តោតលើការផ្តល់សេវាដឹកជញ្ជូនប្រកបដោយទំនួលខុសត្រូវ និងប្រកបដោយចីរភាព។ ការប្តេជ្ញារបស់ក្រុមហ៊ុននេះស្របនឹងសារ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» របស់យើង ដែលជំរុញឱ្យមានវប្បធម៌នៃការទទួលខុសត្រូវ និងភាពសប្បាយរីករាយដើរទន្ទឹមគ្នា ដូច្នេះការប្រារព្ធពិធីនានាតែងតែបញ្ចប់ទៅដោយសុវត្ថិភាព»។

តាមរយៈការសហការនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង TADA Cambodia នឹងនាំយកសារ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ទៅកាន់អ្នកប្រើប្រាស់តាមរយៈកម្មវិធីចំនួន ៥០ នៅទីតាំងដែលពេញនិយម និងតាមរយៈយុទ្ធនាការអប់រំនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ភាពជាដៃគូនេះមានឥទ្ធិពលលើមូលដ្ឋានអតិថិជនដ៏ធំទូលាយរបស់ TADA និងបណ្តាញអ្នកបើកបរនៅក្នុងប្រទេសកម្ពុជាផងដែរ។

អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន TADA Cambodia លោក ទី លីមកុសល បានមានប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា លើគំនិតផ្តួចផ្តើមដ៏មានអត្ថន័យនេះគឺស្របតាមការប្តេជ្ញាចិត្តចំពោះសុវត្ថិភាពអតិថិជនរបស់យើង។ នៅ TADA Cambodia យើងយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅអំពីសុខុមាលភាពរបស់អ្នកប្រើប្រាស់ ហើយយើងធានាថា អតិថិជនគ្រប់គ្នាមានមធ្យោបាយធ្វើដំណើរដោយសុវត្ថិភាព និងអាចទុកចិត្តបាន។ ការធ្វើការរួមគ្នានេះ ពួកយើងកាន់តែបង្កើតជម្រើសប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវខ្ពស់សម្រាប់ប្រទេសកម្ពុជា។

កាលពីឆ្នាំ ២០២៤ យុទ្ធនាការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានអ្នកមើលនិងទទួលបានការយល់ដឹងចំនួន ១០,៤ លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ យុទ្ធសាស្ត្រ «ធ្វើឱ្យពិភពលោកកាន់តែប្រសើរ» របស់ក្រុមហ៊ុនផ្តោតសំខាន់បីគឺ បរិស្ថាន សង្គម និងទំនួលខុសត្រូវ។ ក្រុមហ៊ុន ហ៊ិននីគែន វិនិយោគ ១០% នៃការចំណាយលើប្រព័ន្ធផ្សព្វផ្សាយរបស់ម៉ាក Heineken® លើយុទ្ធនាការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវដោយមានគោលបំណងឈានដល់អ្នកប្រើប្រាស់ ១ ពាន់លាននាក់នៅទូទាំងពិភពលោកដើម្បីតស៊ូមតិលើការប្រើប្រាស់ប្រកបដោយការទទួួលខុសត្រូវ ។

តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន TADA Cambodia កំពុងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលជាងពេលណាៗទាំងអស់ក្នុងការប្រើប្រាស់ដោយទំនួលខុសត្រូវ ពីព្រោះការប្រារព្ធពិធីនានាគួរតែបញ្ចប់ដោយការធ្វើដំណើរទៅកាន់លំនៅឋានប្រកបដោយសុវត្ថិភាពជានិច្ច។

ចប់

អំពី ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ផលិតផលរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលមានស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជា ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ក្រុមហ៊ុនមានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦.០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាមានបំណង «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវ។ ស្វែងរកព័ត៌មានក្រុមហ៊ុនបន្ថែមតាមរយៈ heinekencambodia.com

អំពីក្រុមហ៊ុន TADA Cambodia

TADA គឺជាសេវាកម្មដឹកជញ្ជូនតាម blockchain លើពិភពលោកដំបូងគេបង្អស់ ដែលបច្ចុប្បន្នកំពុងដំណើរការនៅក្នុងប្រទេសសិង្ហបុរី វៀតណាម កម្ពុជា ថៃ និងហុងកុង។ ក្រុមហ៊ុននេះបានបើកដំណើរការនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ នៅប្រទេសសិង្ហបុរី បន្ទាប់មកក្រុមហ៊ុន TADA បានពង្រីកយ៉ាងឆាប់រហ័សទៅកាន់ទីក្រុងហូជីមិញ និងទីក្រុងភ្នំពេញនៅឆ្នាំបន្ទាប់ ក៏ដូចជាប្រទេសថៃ និងហុងកុងកាលពីឆ្នាំ ២០២៣ និង ២០២៤។ សម្រាប់ព័ត៌មានបន្ថែម៖ ទាញយក TADA ឥឡូវនេះ៖ https://tada-rider.app.link/EfiodWETpBb https://www.facebook.com/TADAKHM ការិយាល័យកណ្តាល៖ ក្រុមហ៊ុន MVL TADA (CAMBODIA) Co., Ltd. អាស័យដ្ឋានផ្ទះ លេខ 93 B ផ្លូវ 590 សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា លេខទំនាក់ទំនង៖ 081 987 657 / 061 987 658

ដោយ ៖ គីម ណារ៉ាក់