សកលវិទ្យាល័យ HKUST ដ៏ឈានមុខគេរបស់ហុងកុង ចាប់ដៃគូជាមួយសកលវិទ្យាល័យ ខេមតិច ដើម្បីសហប្រតិបិត្តការលើកម្មវិធីសិក្សានៅកម្ពុជា
- 2025-07-22 06:17:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សកលវិទ្យាល័យ HKUST ដ៏ឈានមុខគេរបស់ហុងកុង ចាប់ដៃគូជាមួយសកលវិទ្យាល័យ ខេមតិច ដើម្បីសហប្រតិបិត្តការលើកម្មវិធីសិក្សានៅកម្ពុជា
ចន្លោះមិនឃើញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា - សកលវិទ្យាល័យខេមតិច (CamTech) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសកលវិទ្យាល័យពាណិជ្ជសាស្រ្ត HKUST ជាស្ថាប័នទទួលស្គាល់ទូទាំងពិភពលោកដែលមានគ្រឹះស្ថាននៅទីក្រុងហុងកុង និងជាសកលវិទ្យាល័យឈានមុខគេ សម្រាប់ថ្នាក់អនុបណ្ឌិត (MBA) ដែលជាប់ចំណាត់ថ្នាក់ទី 7 នៅអាស៊ី។ កិច្ចសហការនេះមានគោលបំណងបង្កើតកម្មវិធីប្រតិបត្តិដែលស្របតាមអ្នកជំនាញកម្ពុជា និងលើកកម្ពស់ភាពជាអ្នកដឹកនាំ អាជីវកម្ម និងភាពជាសហគ្រិន។
ការពង្រីកបន្ថែមឱកាសសិក្សាផ្នែកធុរកិច្ចសម្រាប់អ្នកជំនាញកម្ពុជា បន្ថែមពីលើកិច្ចសហការនេះ ក៏មានគំនិតផ្តួចផ្តើមជំរុញការស្រាវជ្រាវ និងផ្តល់ការគាំទ្រសម្រាប់អាជីវកម្មខ្នាតតូច ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់វិស័យឯកជនរបស់កម្ពុជា ដោយមានសិក្ខាសាលារយៈពេលកន្លះថ្ងៃ ដែលរៀបចំដោយសកលវិទ្យាល័យ CamTech និង សកលវិទ្យាល័យ HKUST ស្តីពី "អាជីវកម្មគ្រួសារនៅប្រទេសកម្ពុជា៖ ការកសាងកេរ្តិ៍ដំណែលច្រើនជំនាន់"។ សិក្ខាសាលានេះមានការចូលរួមពីអ្នកជំនាញមកពីក្រុមហ៊ុនធំៗ សាស្ត្រាចារ្យ និស្សិត និងអ្នកស្រាវជ្រាវ ដើម្បីស្វែងយល់ពីលើបញ្ហាប្រឈម និងយុទ្ធសាស្ត្រសម្រាប់ទ្រទ្រង់អាជីវកម្មគ្រួសារឲ្យមាននិរន្តភាពទៅជំនាន់ក្រោយ និងខណៈពេលទីផ្សារក្នុងតំបន់ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
លោកសាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី សកលវិទ្យាលធិការនៃសកលវិទ្យាល័យ CamTech មានប្រសាសន៍ថា “ការពង្រឹងបន្ថែមអ្នកដឹកនាំអាជីវកម្មនាពេលអនាគត មានការទាមទារលើសពីទ្រឹស្តី ពោលគឺទាមទារឱ្យមានលទ្ធភាពទទួលបានជំនាញជាសកលនិងការយល់ដឹងជាក់ស្តែង”។ “តាមរយៈភាពជាដៃគូនេះជាមួយសកលវិទ្យាល័យ HKUST យើងកំពុងបោះជំហានក្នុងការរៀបចំអ្នកជំនាញកម្ពុជាសម្រាប់ភាពជាអ្នកដឹកនាំនៅក្នុងសេដ្ឋកិច្ចក្នុងតំបន់ប្រកបដោយសមត្ថភាព”។
សកលវិទ្យាល័យ CamTech កំពុងអភិវឌ្ឍផែនការនវានុវត្តន៍អាជីវកម្ម ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងការស្រាវជ្រាវដោយអនុវត្ត ដោយផ្អែកលើបទពិសោធន៍របស់សកលវិទ្យាល័យ HKUST គឺជាស្ថាប័នឧត្តមសិក្សាឈានមុខគេមួយលើពិភពលោក ដែលបានជាប់ចំណាត់ថ្នាក់លេខ 66 សកលក្នុងឆ្នាំ 2025 ដោយ Times Higher Education World University Rankings។ សកលវិទ្យាល័យនេះបានគាំទ្រដល់ការបង្កើតនិងការវិនិយោគក្នុងសហគ្រាសចំនួនជាង 1,800 រួមទាំង unicorns ចំនួន 10 និង exit ដោយជោគជ័យចំនួន 16 ដែលសរុបរួមចំណែកដល់សេដ្ឋកិច្ចលើសពី 400 ពាន់លានដុល្លារហុងកុង។ ការសហការរបស់ខ្លួនជាមួយ សកលវិទ្យាល័យ CamTech គាំទ្រដល់គោលដៅរួមនៃការពង្រឹងភាពជាអ្នកដឹកនាំ និងការអប់រំអាជីវកម្មនៅទូទាំងតំបន់។
លោកសាស្ត្រាចារ្យបណ្ឌិត Hui Kai Lung ព្រឹទ្ធបុរសនៃមហាវិទ្យាល័យពាណិជ្ជសាស្រ្ត HKUST មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សក្នុងការចាប់ដៃគូជាមួយសកលវិទ្យាល័យ CamTech ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំអាជីវកម្ម និងសមត្ថភាពសហគ្រិននៅក្នុងប្រទេសកម្ពុជា”។ “ភាពខ្លាំងរបស់យើងក្នុងការអប់រំផ្នែកប្រតិបត្តិ និងការស្រាវជ្រាវអនុវត្ត ស្របទៅនឹងចក្ខុវិស័យរបស់ CamTech ក្នុងការកសាងទេពកោសល្យក្នុងស្រុក និងគាំទ្រដល់កំណើនសហគ្រាសប្រកបដោយនិរន្តរភាព”។
ការភ្ជាប់វិស័យអប់រំជាមួយហេដ្ឋារចនាសម្ព័ន្ធ និងនុវានុវត្តន៍ជាអាទិភាពសំខាន់សម្រាប់កម្ពុជា សាកលវិទ្យាល័យ CamTech បានផ្តោតលើការអភិវឌ្ឍជំនាញសមស្របនឹងបរិបទឧស្សាហកម្ម 4.0 (Industry 4.0) ដែលជាវិស័យស្នូលជាចម្បងរបស់ប្រទេសដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍទីក្រុង វិស្វកម្ម និងបច្ចេកវិទ្យាឌីជីថល។ ដោយផ្អែកលើវិធីសាស្ត្រសិក្សាដែលផ្តោតលើការអនុវត្ត សកលវិទ្យាល័យ CamTech ផ្តល់ឱកាសដល់និស្សិតក្នុងការចូលរួមដោយផ្ទាល់ក្នុងគម្រោងអភិវឌ្ឍន៍ជាក់ស្តែង ដឹកនាំដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) រួមមានការសាងសង់ស្ពាន ស្ពានអាកាស និងអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)។
កិច្ចសហការនេះមិនត្រឹមតែបញ្ជាក់ពីតួនាទីឈានមុខគេរបស់សកលវិទ្យាល័យ HKUST ក្នុងការអប់រំព្រមជាមួយបទពិសោធន៍អនុវត្តនៅក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជម្រុញទំនាក់ទំនងអប់រំ និងពាណិជ្ជកម្មជាបន្តបន្ទាប់រវាងកម្ពុជា និងហុងកុង តាមរយៈសហការយុទ្ធសាស្ត្រជាមួយស្ថាប័នដូចជាសកលវិទ្យាល័យ CamTech និងក្រុមហ៊ុន OCIC៕