លេច​វីដេអូ​បង្ហាញ​ឡានក្រុង​ភ្នំពេញ​ដំបូង​គេ​ដើរ​ដោយ​​ថាមពល​ព្រះ​អាទិត្យ!

  • 2014-09-27 14:55:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ក្រុង​ដ៏​តូច​ច្រឡឹង​មួយ​គ្រឿង​ពណ៌ត្រួយចេក​លាយ​ស​ ខាង​មុខ​ផ្នែក​ខាង​ក្រោម​មាន​ស្លាក​យីហោ​ Star8​ និង​ខាង​លើ​មាន​បិទ​ឡូហ្គោ​របស់​សាលា​ក្រុង​ និង​លេខ​០១​ ត្រូវ​បាន​គេ​បញ្ឈរ​បង្អួត​រាង​តាំង​ពី​ព្រលឹម​ស្រាង​​នៅ​ចំណត​ ក្បែរ​ស្ថានទូត​​បារាំង។ បើ​ក្រឡេក​មក​មើល​​ខាង​ក្រោយ​ គេ​នឹង​ឃើញ​ម៉ាស៊ីន​ត្រជាក់​ ដូច​ម៉ាស៊ីន​ត្រជាក់​បំពាក់​តាម​ផ្ទះ​ដែរ។

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​បើក​បរ​ រថយន្ត​នេះ​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​១៨​នាក់​ ដំណើរ​ការ​ដោយ​ថាមពល​ព្រះ​អាទិត្យ​ ដោយ​មាន​បំពាក់​បន្ទះ​ស្រូប​ថាមពល​លើ​ដំបូល​ស្រាប់។ រថយន្ត​នេះ​ទើប​យក​មក​ថ្ងៃ​នេះ​ដើម្បី​សាក​ល្បង។

 

 

 

 

វីដេអូ៖

 

http://youtu.be/tZpUd3PzP-w