របៀប​ស្វែងរក​ពាក្យ​នៅ​លើ​ទំព័រ​ណាមួយ

  • 2014-12-03 15:45:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អត្ថបទ​ជា​ច្រើន​នៅ​លើ​គេហទំព័រ​មាន​ប្រវែង​​ វែងៗ ជា​ហេតុ​​ពិបាក​ក្នុង​ការ​រក​មើល​ពាក្យ​ដែល​ចង់​រក។ ដូច្នេះ​ដើម្បី​ស្វែង​រក​ពាក្យ​​គន្លឹះ​​លើ​ Browser ចំនួន ៣ មាន៖ Internet Explorer 9 , Mozilla Firefox 12.0 និង Google Chrome ឲ្យ​កាន់​តែ​ងាយ​ស្រួល និង​ចំណេញ​ពេលវេលា សូម​ស្វែងយល់​ដូច​ខាង​ក្រោម៖

 

សម្រាប់​ប្រិយមិត្ត​ប្រើ Internet Explorer 9

 

ជំហាន​ទី១៖ ចូល​ទៅ​ម៉ឺនុយ​ Edit រួច​រើស​យក Find on this page…ឬ​ចុច Ctrl + F (ចុច Alt ដើម្បី​បង្ហាញ​ Menu bar)

ជំហាន​ទី២៖ បន្ទាប់​មក​យើង​នឹង​ឃើញ​មាន​ ប្រអប់​​ស្វែង​រក​នៅ​ផ្នែក​ខាង​លើ​នៃ Browser នេះ បន្ទាប់​មក យើង​គ្រាន់​តែ​វាយ​បញ្ចូល​ពាក្យ​ដែល​ចង់​ស្វែង​រក​​នៅ​ក្នុង​ប្រអប់ Search នោះ​ជា​ការ​ស្រេច។ ក្រោយ​ពី​​វាយ​បញ្ចូល​​យើង​ឃើញ​បង្ហាញ​ស្នាម Select ព័រ​លឿង​ពី​លើ​ពាក្យ​ទាំង​អស់​នោះ។ (យើង​ក៏​អាច​ស្វែង​រក​ពាក្យ​ដដែល​នៅ​លើ​គេហទំព័រ​តែ​មួយ ដោយ​ចុច​លើ​ពាក្យ Previous និង​ពាក្យ Next)

 

សូម​មើល​រូប​Print screen របស់​Internet Explorerជា​ឧទាហរណ៍៖

ឧទាហរណ៍​ថា​អ្នក​ចង់​ស្វែងរក​ពាក្យ «ថ្មី» នោះ​លទ្ធផល​ពាក្យ​ថ្មី​ដែល​មាន​ក្នុង​ទំព័រ​ណាមួយ​ នឹង​highlight ពណ៌​ដូច​ខាងក្រោម
សល់​Broswer ២​ផ្សេង​ទៀត សូម​សាក​ល្បង​ដោយ​ខ្លួន​ឯង។

 

សម្រាប់​ប្រិយមិត្ត​ប្រើ Google Chrome

 

ជំហាន​ទី១៖ ចុច​លើ​រូប​កូន​សោ​ដែល​នៅ​ផ្នែក​ខាង​លើ រួច​រើស​យក​ពាក្យ Find…ឬ​ចុច Ctrl + F

 

ជំហាន​ទី២៖ វាយ​បញ្ចូល​ពាក្យ​ដែល​យើង​ចង់​ស្វែង​រក​ជា​ការ​ស្រេច ក្រោយ​ពី​បញ្ចូល​រួច​នឹង​បង្ហាញ​ស្នាម​ Select ពណ៌​លឿង​នៅ​លើ​ពាក្យ​នោះ​។

 

សម្រាប់​ប្រិយមិត្ត​ប្រើ Mozilla Firefox 12.0

 

ជំហាន​ទី១៖ ចូល​ទៅ​ម៉ឺនុយ Edit រួច​រើស​យក Find ឬ​ចុច Ctrl + F (ចុច​ Alt ដើម្បី​បង្ហាញ Menu bar)

 

ជំហាន​ទី២៖ បន្ទាប់​ពី​បាន​ធ្វើ​តាម​ជំហាន​ខាង​លើ​រួច​មក​ នឹង​ឃើញ​ប្រអប់​ Search នៅ​ផ្នែក​ខាង​ក្រោម ត្រង់​នេះ​យើង​គ្រាន់​តែ​វាយ​បញ្ចូល​ពាក្យ​ដែល​យើង​ចង់​ស្វែង​រក​ជា​ការ​ ស្រេច, ក្រោយ​ពី​បញ្ចូល​រួច​នោះ​នឹង​ឃើញ​មាន​ស្នាម​ Select ព័រ​បៃតង​លើ​ពាក្យ​គន្លឹះ​ដែល​អ្នក​ចង់​ស្វែងរក​(ប្រសិន​បើ​មាន)៕

 

អាន៖ Apple ​ប្ដូរ​យុទ្ធសាស្ត្រ​ចេញ​ iPhone ​មួយ​ឆ្នាំ​ ២ ​ដង

អត្ថបទថ្មី