ស្ដាប់បងប្រុសៗទម្លាយរឿងព្រាននារីល្បួងយកខ្លួនប្រាណ
- 2014-12-04 14:50:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដាប់បងប្រុសៗទម្លាយរឿងព្រាននារីល្បួងយកខ្លួនប្រាណ
ចន្លោះមិនឃើញ
ជាទូទៅ ព្រាននារីអត់មានពាក់ស្លាកសម្គាល់ទេ តែការក្លែងធ្វើជាសុភាពបុរសគឺ មានជាទូទៅក្នុងចំណោមបុរសៗដូច្នេះ នេះអាចចាត់ថាជាហានិភ័យដ៏ ធំសម្រាប់យុវតីទាំងឡាយដែល ចង់សិក្សាចិត្ត មុនកសាងគ្រួសារ។
ទោះ បីសម័យកាលកុំព្យូទ័របានលុបចោលនូវទម្លាប់ចាស់មួយចំនួនប៉ុន្តែ ការបាត់បង់ព្រហ្មចារីមុនពេលរៀបការនៅតែជាបញ្ហាសំខាន់មួយក្នុង សង្គម ខ្មែរ។
ការស្ទង់មតិក្នុងចំណោមយុវវ័យបង្ហាញថា ការលះបង់ខ្លួនប្រាណទៅអោយសង្សារអាចដោយការស្ម័គ្រចិត្តនិងមិនស្ម័គ្រចិត្ត(បង្ខំចិត្តរឺចាញ់បញ្ឆោត)។
ប្រធានបទថ្ងៃនេះ គឺស្ដាប់យុវជននិយាយប្រាប់ពីល្បិចមិត្ត ប្រុសក្នុងការបោកយកខ្លួនប្រាណសង្សារ។
យុវជន ម៉ុក សុភក្តអះអាងថា យុវនារីមានចំណុចខ្សោយសំខាន់មួយគឺមិនងាយ ស្រលាញ់ ទេតែបើជ្រុលស្រលាញ់ច្រើនតែ ងប់ងុល រឺស្មោះអស់ពីចិត្ត ពេកដែល នេះជាចំណុចខ្សោយមួយត្រូវបានបុរសៗដឹងតៗមក។
” នារី ហ៊ានលះបង់ខ្ពស់ណាស់ ហើយច្រើនប្រើអារម្មណ៍ខ្លាំង អោយតែបុរសនោះបង្ហាញភាពរ៉ូមែនទិកយកចិត្តទុកដាក់បន្តិចគឺនាងអាច ងាយជឿភ្លាម។នារីខ្លះ ព្រមប្រគល់ព្រហ្មចារីបុរសដែលខ្លួនស្រលាញ់មុន រៀបការទោះបីជាដឹង លឺជាញយៗពីរឿងបោកប្រាស់យកប្រាណហើយ បោះបង់ចោលក៏ដោយ។នេះមកពីស្រីៗចិត្តទន់។ ភាគច្រើនបុរសដែលស្រលាញ់នាង ស្មោះក៏ដោយបើ គេមិនសូវចេះនិយាយផ្អែមមិនសូវរ៉ូមែនទិកនាងមិន សូវស្រលាញ់វិញ ទេ តែពួកព្រាននារីដែលពូកែយកចិត្ត អាចយកឈ្នះចិត្តនាងបាន។ត្រង់ហ្នឹងស្រីៗត្រូវប្រយ័ត្ន។”
រូបតំណាង
ប៉ុន្តែ ទស្សនៈយុវជនម៉េង គីមសួផ្ទុយពីនេះ។ក្នុងនាមជាយុវវ័យដែលធ្លាប់មានសង្សារដែរគេ អះអាងថានេះជាសម័យដែលស្រីៗក្លាហានជាងបុរស។គេបញ្ជាក់ថា ភាគីទាំងពីរគួរទទួលខុសត្រូវដូចគ្នាក្នុងរឿងបាត់បង់ខ្លួនប្រាណ។
“ខ្លះ គឺគេចង់សាក ចង់ដឹងខ្លួនឯងតែម្ដងទេបង។នេះជាឥទ្ធិពលកុនថៃនិងកូរ៉េ។យោបល់ ខ្ញុំ គឺស្រីៗគួរតែកំណត់ខ្លួនឯងថាគួរមានសង្សារត្រឹមសិក្សាចិត្តរឺ សិក្សាខ្លួនប្រាណទៀត?ពិសេស គឺមិន គួរយក ទេអាជម្រើសទី២ដែលខ្ញុំទើបតែនិយាយនេះ។សិក្សាចិត្តគឺ គ្រប់គ្រាន់ហើយ។សង្គម ខ្មែរយើងជឿនលឿនយ៉ាងណាក៏បុរសមិន ងាយបោះចោលប្រពន្ធដោយសារតែរឿងSexដែរ។ស្រីៗមិនបាច់រៀន ទេរឿងហ្នឹង។ពិសេសយើងត្រូវគោរពអនាគតប្តីយើង យើងគួររក្សាខ្លួនប្រាណ ភាព ថ្លៃថ្នូរអោយបានបើយើងគ្មានអីផ្សេងទៀត។ពិសេសបើ មានសង្សារត្រូវប្រយ័ត្នកុំដើរលេងជាមួយគេផ្ដេសផ្ដាសពីរ នាក់រឺបណ្ដោយខ្លួនក្នុងស្ថានភាពមិនអាចគ្រប់គ្រងអារម្មណ៍ បាន។ខ្ញុំក៏ជាប្រុសខ្ញុំផ្ដាំថា កុំព្យាយាមលះបង់ដើម្បីសង្សារតាមរយៈ ការអោយខ្លួនប្រាណ វាគ្មានតម្លៃទេ ព្រោះបុរសភាគច្រើនមិនអោយតម្លៃទេ“។
គេ បន្តទៀតថាមានយុវជនខ្លះដោយសារចាញ់ការសុំអង្វរពីសង្សារគំរាមឈប់ ទាក់ទងបើមិនព្រមតាមគេ ដូច្នេះហេតុតែភាគីស្រីស្រលាញ់ គេពេក នាងខ្លាចគេទៅ រកមួយទៀតនាងក៏បង្ខំចិត្តព្រម។
“នេះ ជាចំណុចខ្សោយមួយ។ប្រុសខ្លះមានលុយមានឡានគេដឹងថានាងខ្លាច បាត់គេ គេក៏ប្រើវិធីមានស្រីច្រើនចោមរោមដើម្បីអោយនាងកាន់តែចង់បានគេ ទុក ដូច្នេះគេឆ្លៀតគំរាមនាង កុំចាញ់បោកគេអោយសោះ។បើយើងនៅសល់ខ្លួនប្រាណនិងសេចក្ដីថ្លៃថ្នូរ គេគង់តែមក រកយើងវិញទេ។ត្រូវអោយតម្លៃខ្លួនយើងជានិច្ច។ត្រូវចាំថាពាក្យ ស្នេហាគឺជាការលះបង់គេនិយមយកមកនិយាយណាស់ តែមិនមែនលះបង់ខ្លួនប្រាណទេ ។ត្រូវអោយនិយមន័យពាក្យ ហ្នឹងអោយត្រូវតាមសង្គមដែលយើងរស់នៅ។”
ចំណែក និស្សិតឡាច តូឌីណាបែរជាយល់ថាការសន្យារៀបការជាលេសមានប្រសិទ្ធភាពជាងគេក្នុង ការបញ្ឆោតយកព្រហ្មចារិនី។”បុរសខ្លះគេគ្រាន់តែទៅផ្ទះជម្រាបសួរ ម្ដាយខាង ស្រី នាងក៏ទុកចិត្តគេភ្លាម។នាងអាងថាចាស់ៗបានដឹងលឺង នាងក៏ចាប់ប្រហែសខ្លួន។បុរសក៏ដឹងចំណុចខ្សោយនេះដែរ។ព្រាននារីខ្លះ និយមប្រើវិធីនេះ។គេធ្វើជាយកចិត្តម្ដាយ រឺឪពុកនាងមួយ រយៈ។តែអ្នកណាទៅ ដឹងថាក្រោយពេលដែលបានខ្លួននាងហើយ គេ ប្រែប្រួលទៅជាយ៉ាងណាទៀត?”
ចុះការប្រើថ្នាំសណ្ដំ តើនៅមានឬទេក្នុងករណីបាត់បង់ខ្លួនប្រាណរបស់នារីខ្មែរមួយចំនួន ?ចូលរួមយោបល់អ្នកព្រោះមានសុភាពនារីច្រើន ណាស់កំពុងរង់ចាំស្ដាប់រៀមច្បងពន្យល់ណា៎!
ស្ត្រី៧ប្រភេទដែលធ្វើឲ្យបុរសលង់ស្នេហ៍
បុរស៥ប្រភេទដែលនារីមិនគួរយកជាគូអនាគត
អត្ថបទ៖ វិបុត្រ