ស្ត្រី៧​ប្រភេទ​ដែល​ធ្វើ​ឲ្យ​បុរស​លង់​ស្នេហ៍

  • 2014-12-01 22:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តើ​សុភាព​នារី​ទាំង​ឡាយ​​មាន​ដឹង​​ឬ​អត់​ថា​​ធ្វើ​បែប​ណា​ទើប​មាន​មនុស្ស​ប្រុស​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​អ្នក​បាន? ​បើ​យោង​តាម​អ្នក​ជំនាញ​ខាង​ផ្គូផ្គង​​គូស្នេហ៍​អាជីព អ្នក​ស្រី Samantha Daniels បាន​ឲ្យ​ដឹង​ថា​នារី​៧ប្រភេទ​ខាង​ក្រោម ជា​ប្រភេទ​នារី​ដែល​ធ្វើ​ឲ្យ​ប្រុសៗ​លង់​ស្រលាញ់​ដក​ចេញ​មិន​រួច៖

 

 

១. ស្ត្រី​ដែល​មើល​ទៅ​​ពិសេស​ជាង​គេ។ ​ ដើម្បី​ធ្វើ​ឲ្យ​ពិសេស​ជាង​គេ អ្នក​ត្រូវ​ធ្វើ​អ្វី​ដែល​ប្លែក​ពី​គេ ខុស​ពី​មនុស្ស​ស្រី​ដទៃ ដែល​ជា​ចំណាប់​អារម្មណ៍​នៃ​មនុស្ស​ប្រុស​ទាំង​​ឡាយ។

 

២.​ ​ស្ត្រី​​​ដែល​​ចេះ​គោរព​ខ្លួនឯង និង​​ធ្វើ​ខ្លួន​​ឲ្យ​មាន​ការ​គោរព​ពី​មនុស្ស​ប្រុស។ បុរស​ម្នាក់​អាច​មាន​អារម្មណ៍​ដឹង​បាន​ថា​នារី​ណា​ដែល​ខ្វះ​ការ​គោរព​ចំពោះ​​ខ្លួន​ឯង ទោះ​បីនៅ​ឆ្ងាយ​ពី​នារី​នោះ​ប៉ុណ្ណា​ក៏​ដោយ។

 

៣. ​ស្ត្រី​ដែល​មាន​ការ​សប្បាយ​រីករាយ​ជាមួយ​ខ្លួនឯង។ ត្រូវ​សួរ​ខ្លួន​ឯង​ថា ហេតុអ្វី​​បុរស​ត្រូវ​មក​ស្រលាញ់​អ្នក​ ​បើ​អ្នក​មិន​ចេះ​​ស្រឡាញ់​ខ្លួន​អ្នកផង?

 

៤. ​ស្ត្រី​​ដែល​​បុរស​គ្រប់​រូប​មាន​មោទនភាព​ក្នុង​ការ​ណែនាំ​ឲ្យ​មិត្តភ័ក្ដិ​ និង​គ្រួសារ​បាន​ស្គាល់។ ជា​ស្រ្ដី​ដែល​មាន​ចំណេះដឹង ឆ្លាត និយាយ​​ឲ្យ​ខ្លី​គឺ​មិន​មែន​ជា​ស្រ្ដី​ដែល​ឆ្មើងឆ្មៃ ឬ​ជា​ស្រ្ដី​ចូលចិត្ត​ផឹក​គ្រឿង​ស្រវឹង​ជា​ដើម​នោះ​ឡើយ។​​

 

៥.​ ​ស្រ្ដី​​​ដែល​មិន​ធ្វើឲ្យ​ជីវិត​​បុរស​កាន់​តែ​ពិបាក។ វា​មិន​មែន​ជា​បញ្ហា​នោះ​ទេ បើ​សិន​ជា​ស្រ្ដី​នោះ​ធ្វើ​ឲ្យ​បុរស​ជួប​ពេលវេលា​មួយ​ដ៏​ពិបាក ប៉ុន្តែ​បើ​ធ្វើ​ឲ្យ​ជីវិត​បុរស​នោះ​ពិបាក​ ស្រ្ដី​នោះ​ប្រហែល​ជា​គ្មាន​អ្នក​ណា​លង់​ស្នេហ៍​នោះ​ទេ។

 

៦. ស្រ្ដី​ដែល​ចេះ​ជួយ​ទុក្ខធុរៈ និង​មើល​​ថែរក្សា យក​ចិត្ត​ទុក​ដាក់។ បុរស​គ្រប់​រូប​ចង់​នៅ​ជាមួយ​ស្រ្ដី​ដែល​​ចេះ​ជួយ​ខ្លួន​ឲ្យ​ឆ្លង​ផុត​ទុក្ខ​លំបាក​ និង​ជួយ​ឲ្យ​​ខ្លួន​​​មាន​ជីវិត​ល្អ​ប្រសើរ​ឡើង។

 

៧. ​ស្ត្រី​ដែល​នៅ​តែ​ធ្វើ​អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍។ គ្មាន​នរណា​ម្នាក់​ចង់​រស់នៅ​ជាមួយ​មនុស្ស​​ដែល​គួរឲ្យ​ធុញ ឬ​ធ្វើ​អី​ដដែល​នោះ​ទេ។ ចូរ​ធ្វើ​ខ្លួន​អ្នក​ឲ្យ​នៅ​តែ​ជា​ទី​ចាប់​អារម្មណ៍​របស់​បុរស។

 

 

តើ​អ្នក​​មាន​ចូល​​ក្នុង​ប្រភេទ​មួយ​ណា​ក្នុង​ចំណោម​៧​ប្រភេទ​ខាងលើ​ឬអត់? តើ​ប្រិយមិត្ត​យល់​ស្រប​តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ខាង​លើ​ដែរ​ឬ​ទេ?

 

-ចង់​ដឹង​ថា​​​៨​​ចំណុច​​ណា​ខ្លះ​លើ​ដង​ខ្លួន​នារី ដែល​​​បុរស​​​សម្លឹង​មើល​​​​ពេល​ជួប​​ដំបូង ​ចុច​ត្រង់​នេះ​

 

 

ប្រែ​សម្រួល៖ ទ្រី រ៉ាវី

ប្រភព៖ huffingtonpost

អត្ថបទថ្មី