បុរស​៥​ប្រភេទ​ដែល​នារី​មិន​គួរ​យក​ជា​គូ​អនាគត​

  • 2014-11-28 17:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

 

មិន​មែន​ឲ្យ​មាន​បុរស​មក​សារភាព​ស្នេហ៍​ នារី​សុទ្ធ​តែ​អាច​ទទួល​យក​ការ​ស្រលាញ់​ទាំងនោះ​ទេ​។ នាង​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដើម្បី​ពិនិត្យ​ និង​សម្រេច​ចិត្ត​ឲ្យ​បាន​ច្បាស់​លាស់ ព្រោះ​រឿង​គូ​ស្រករ​នារី​តែង​តែ​ប្រយ័ត្ន​ប្រយែង​ខ្លាំង ខ្លាច​រើស​មនុស្ស​ប្រុស​ខុស​។ មាន​បុរស​៥​ប្រភេទ​ដែល​នារី​ៗ​មិន​គួរ​យក​ជា​គូ​​អនាគត​៖

 

១. បុរស​ដាក់​ខ្លួន​ពេក​៖

 

ការ​ដែល​ចេះ​ដាក់​ខ្លួន​គឺ​ជា​រឿង​ល្អ​មួយ តែ​បើ​គាត់​ជា​មនុស្ស​ដែល​ដាក់​ខ្លួន​ជ្រុល​ពេក​អាច​ថា​ក៏​មិន​ល្អ​ដែរ ព្រោះ​មនុស្ស​ប្រុស​កម្រ​បង្ហាញ​ថា​ខ្លួន​អន់​ណាស់ ជា​ពិសេស​ចំពោះ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់​។ អាច​និយាយ​ថា​បើ​គាត់​ដាក់​ខ្លួន​ជ្រុល​ពេក វា​អាច​បញ្ជាក់​ថា​គាត់​មាន​ចរិត​ដូច​ស្រី​ និង​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ទៅ​វិញ​។

 

២. បុរស​អួត​ជ្រុល​ពេក​៖

 

នេះ​រឹត​តែ​គួរ​ឲ្យ​ជៀសវាង ជាង​មនុស្ស​ប្រុស​ដែល​ចេះ​ដាក់​ខ្លួន​។ សម្រាប់​មនុស្ស​ប្រុស​ដែល​ពូកែ​អួត​គឺ​ជា​ប្រភេទ​ដែល​នារី​មិន​គួរ​យក​ខ្លួន​បៀត​ ព្រោះ​បុរស​ជំពូក​នេះ​បាន​ត្រឹម​តែ​អួត​ដើម្បី​ឲ្យ​នារី​ៗ​ឃើញ​ពី​ភាព​អស្ចារ្យ​របស់​ខ្លួន​ប៉ុណ្ណោះ ឯ​ការពិត​យ៉ាង​ណា​នោះ ​ហេង​ស៊យ​គ្មាន​អ្វី​សូម្បី​តែ​មួយ​ចម្រៀក​ក៏​ថា​បាន​។

 

៣. បុរស​ខ្វះ​ទំនួល​ខុស​ត្រូវ​៖

 

មិន​ថា​លំបាក​យ៉ាង​ណា បុរស​ចាំបាច់​បំផុត​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​។ បើ​អ្នក​បាន​ជួប​បុរស​ដែល​មាន​ទំនួល​ខុស​ត្រូវ បាន​ន័យ​ថា​គេ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​អ្នក​នឹង​គេ​មាន​សេចក្ដី​សុខ ពោល​គឺ​គេ​មើល​ឃើញ​សុភមង្គល​រួម​ ជាជាង​ក្ដី​សុខ​របស់​គេ​ផ្ទាល់​ខ្លួន​។ ផ្ទុយ​ទៅ​វិញ បើ​គេ​ជា​បុរស​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ​វិញ មិត្ត​នារី​នឹង​ត្រូវ​ជួប​បញ្ហា​ច្រើន​ដោយ​សារ​តែ​គេ​នឹង​រត់​យក​រួច​ខ្លួន មិន​បាន​នៅ​រួម​សុខ​ទុក្ខ​ ឬ​មើល​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អ្នក​ឡើយ​។​

 

៤. បុរស​ដែល​និយាយ​តែ​ពី​រឿង​លុយ​៖

 

ភាគ​ច្រើន​មាន​តែ​នារី​ៗ​ប៉ុណ្ណោះ​ដែល​ខ្វល់​ខ្វាយ​ពី​រឿង​លុយ​កាក់ តែ​បើ​អ្នក​ប៉ះ​បុរស​ដែល​ផ្ដោត​សំខាន់​លើ​រឿង​លុយ​នោះ អ្នក​ប្រហែល​ជា​ស៊យ​ហើយ​។ ម្យ៉ាង​ទៀត​បុរស​ដែល​តែង​តែ​សួរ​គ្រប់​ការ​ចំណាយ ស្ទើរ​តែ​គ្រប់​សេន ក៏​ជា​បុរស​មិន​គួរ​យក​ខ្លួន​បៀត​ដែរ ព្រោះ​បើ​រស់នៅ​ជាមួយ​គ្នា​ក៏​គ្មាន​ក្ដី​សុខ​ដែរ​ដោយសារ​តែ​ការ​ដេញ​ដោល​ហួស​ហេតុ​នេះ​។

 

៥. បុរស​ចូលចិត្ត​និយាយ​ពី​រឿង​ផ្លូវ​ភេទ​៖

 

បើ​គេ​ជា​ប្រភេទ​បុរស​ដែល​ចូល​ចិត្ត​រឿង​សិច អ្នក​ច្បាស់​ជា​រក​ពេល​សម្រាក​មិន​បាន​ឡើយ​។ ក្រៅ​ពី​ហត់​នឿយ​រឿង​ការងារ​ក្នុង និង​ក្រៅ​ផ្ទះ​ហើយ អ្នក​នឹង​ត្រូវ​ចំណាយ​ពេល​ដែល​នៅ​សល់​មក​បម្រើ​ការ​ចង់​បាន​ផ្នែក​ផ្លូវ​ភេទ​របស់​គេ​ទៀត​។ បុរស​ប្រភេទ​នេះ​មិន​សូវ​ខ្វល់​ខ្វាយ​ច្រើន​អំពី​សុខភាព​របស់​អ្នក​ទេ​៕

 

ចុច​អាន៖ ៦យ៉ាង ​ស្រី​ៗ​ប្រាថ្នា​ចង់​បាន​ពី​មនុស្ស​ប្រុស​​ដែល​ខ្លួន​​ស្រលាញ់

 

អត្ថបទ​៖ សរ សុគន្ធី​

អត្ថបទថ្មី