៦យ៉ាង ​ស្រី​ៗ​ប្រាថ្នា​ចង់​បាន​ពី​មនុស្ស​ប្រុស​​ដែល​ខ្លួន​​ស្រលាញ់

  • 2014-10-23 16:33:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្រលាញ់ និង​ការ​បង្កើត​ស្នេហា​រវាង​មនុស្ស​ពីរ​នាក់​មិន​មែន​ជា​រឿង​ពិបាក​ពេក​ទេ ប៉ុន្តែ​អាច​ថែរក្សា​ស្នេហា​នោះ​ឲ្យ​ឋិតថេរ​បាន​ដល់​ពេល​ណា​ទើប​ជា​រឿង​ពិបាក​ខ្លាំង។ ដើម្បី​ថែរក្សា​ចំណង​ស្នេហ៍​មួយ​ឲ្យ​នៅ​យូរ​អង្វែង លុះ​ត្រា​តែ​មនុស្ស​ពីរ​នាក់​ចេះ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ច្រើន។ ខាង​ក្រោម​នេះ គឺ​ជា​ចំណុច ៦​យ៉ាង ដែល​ស្រី​ៗ​តែង​ប្រាថ្នា​ចង់​បាន​ពី​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រលាញ់៖ ​

 

១. ភាព​ស្មោះត្រង់

 

 

មនុស្ស​ស្រី​គ្រប់​រូប​ចង់​បាន​ពាក្យ​ពិត​ពី​បុរស​ដែល​ខ្លួន​ស្រលាញ់ បើ​ទោះ​ជា​រឿង​នោះ​ល្អ ឬ អាក្រក់​យ៉ាង​ណា​ក៏​ដោយ។ នាង​ចង់​ឲ្យ​គូ​អនាគត​ជឿជាក់​លើ​នាង និង​ចែក​រំលែក​រឿង​គ្រប់​យ៉ាង​ជាមួយ​គ្នា ប្រៀប​ដូច​មនុស្ស​ពីរ​នាក់​មាន​ចិត្ត​តែ​មួយ។ ទោះ​យ៉ាង​ណា មិន​មែន​ត្រង់​ទៅ​ត្រង់​មក សុទ្ធតែ​ល្អ​ទាំង​អស់​ទេ។ នាង​មិន​ស្អាត​ក៏​ដោយ ក៏​មិន​ត្រូវ​និយាយ​បង្អាប់​តាម​ត្រង់​ដែរ។ រឿង​ខ្លះ​គួរ​លាក់​ទុក​ក្នុង​ចិត្ត​ និង​ពោល​ពាក្យ​សរសើរ​វិញ​ទើប​ជា​ការ​ល្អ ព្រោះ​នារី​ទាំង​ឡាយ​មិន​ចូល​ចិត្ត​គេ​រិះ​គន់​រឿង​សម្រស់​ទេ។

 

២. ការ​យោគយល់

 

មនុស្ស​ស្រី​ឆាប់​អន់​ចិត្ត​ណាស់ ដូច​នេះ​ហើយ​ទើប​នាង​ត្រូវការ​មនុស្ស​ប្រុស​យល់​ចិត្ត​ឲ្យ​បាន​ច្រើន។ នារី​គ្រប់​រូប​ចង់​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ មើល​ឃើញ​នាង​ជា​ខ្លួន​នាង មិន​មែន​ប្រៀប​ធៀប​ទៅ​អ្នក​ដទៃ​នោះ​ទេ។ បើ​ស្រលាញ់​នាង​ហើយ កុំ​ព្យាយាម​ផ្លាស់​ប្ដូរ​នាង​ច្រើន​ពេក ចំណុច​ណា​អាច​ទទួល​បាន​គួរ​យោគយល់​ទើប​ស្នេហា​បាន​យូរ​អង្វែង។

 

៣. ការ​យក​ចិត្ត​ទុក​ដាក់

 

 

នារី​ទាំង​ឡាយ​ត្រូវ​ការ​ភាព​កក់​ក្ដៅ​ច្រើន​ជាង​បុរស។ ពេល​នាង​មាន​រឿង​អ្វី​មួយ នាង​ចង់​ឲ្យ​បុរស​ដែល​នាង​ផ្ញើ​បេះដូង​នៅ​ក្បែរ យក​ចិត្ត​ទុក​ដាក់ លួង​លោម និង​ចែក​រំលែក​ការ​លំបាក​ទាំង​នោះ។ បើ​គិត​ទៅ​ វា​ដូច​ជា​ទើស​ចិត្ត​បន្តិច​ក្នុង​ការ​គិតគូរ​ពី​នារី​ដែល​ខ្លួន​ស្រលាញ់​គ្រប់​ពេល ប៉ុន្តែ​ពេល​អ្នក​ជួប​ស្ថានភាព​នេះ អ្នក​ក៏​ត្រូវ​ការ​នាង​ដែរ ហើយ​នាង​នឹង​នៅ​ក្បែរ​អ្នក លួង​លោម​អ្នក​ដូច​គ្នា។​​

 

៤. ភាព​រឹង​មាំ

 

គ្មាន​នារី​ណា​ម្នាក់​ចង់​ឃើញ​បុរស​ដែល​មាន​ភាព​ទន់ខ្សោយ​នោះ​ទេ ព្រោះ​វា​ប្រឆាំង​នឹង​ធម្មជាតិ​របស់​នាង។ ជា​ទូទៅ នារី​ខ្លាំង​ចិត្ត តែ​ខ្សោយ​កម្លាំង ដូច​នេះ​ហើយ​ទើប​នាង​ត្រូវ​ការ​ដៃគូ​ដែល​ជា​បង្គោល​រឹងមាំ​សម្រាប់​នាង។ នាង​ចង់​បាន​មនុស្ស​ប្រុស​រឹងប៉ឹង ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ដែល​អាច​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា​សុវត្ថិភាព ហើយ​អ្នក​អាច​មាន​សមត្ថភាព​ការពារ​នាង​បាន​គ្រប់​ពេល។

 

៥. ទំនួល​ខុស​ត្រូវ

 

មនុស្ស​ស្រី​មិន​មែន​ចង់​បាន​ត្រឹម​ការ​ស្រលាញ់​សម្រាប់​នាង​ប៉ុណ្ណោះ​ទេ នាង​ចង់​បាន​ការ​ទទួល​ខុស​ត្រូវ​លើ​ជីវិត​នាង។ នាង​ចង់​បាន​មនុស្ស​ប្រុស​ល្អ​ម្នាក់ ដែល​អ្នក​ដទៃ​តែង​កោត​សរសើរ និង​អាច​ឲ្យ​នាង​មាន​ទំនុក​ចិត្ត​ថា​ពេល​អនាគត​នឹង​មាន​អ្នក​នៅ​ក្បែរ​រហូត។ មនុស្ស​ស្រី​មិន​ងាយ​លង់​ស្រលាញ់​ងាយៗ​ដូច​មនុស្ស​ប្រុស​ទេ ប៉ុន្តែ​បើ​ជ្រុល​ស្រលាញ់​ហើយ​ភាគ​ច្រើន​គិត​ពី​រឿង​អនាគត​ជា​ធំ។ បើ​ស្រលាញ់​នាង​ហើយ ត្រូវ​ផ្ដល់​ភាព​កក់ក្ដៅ និង​ជំនឿ​ចិត្ត​ដល់​នាង​ថា​អ្នក​នឹង​អាច​នៅ​មើល​ថែ​នាង​រហូត។ ​​​

 

៦. កម្មសិទ្ធិផ្ដាច់មុខ

 

នារី​ម្នាក់​ដែល​ស្រលាញ់​គូស្នេហ៍​ខ្លាំង តែង​ចង់​ឲ្យ​គេ​មើល​ឃើញ​តែ​នាង​ម្នាក់​គត់​ក្នុង​កែវ​ភ្នែក និង​ស្រលាញ់​នាង​ជាង​គេ​បំផុត។ នាង​ចង់​ឲ្យ​បុរស​ម្នាក់​នោះ​មើល​ឃើញ​ថា ក្នុង​ពិភពលោក​នេះ នាង​គឺ​ជា​នារី​ស្រស់​ស្អាត​ជាង​គេ។ បើ​ទោះ​នាង​និយាយ​ថា មិន​ប្រចណ្ឌ​ពេល​បុរស​ដែល​ខ្លួន​ស្រលាញ់​នៅ​ក្បែរ​អ្នក​ផ្សេង ប៉ុន្តែ​ធាតុ​​ពិត​នាង​ខំ​លាក់​ចិត្ត​ខ្លួន​ឯង​ទេ។ គ្មាន​នារី​ណា​ម្នាក់ អាច​ទប់​ចិត្ត​បាន ពេល​ឃើញ​សង្សារ​ខ្លួន​ទៅ​និយាយ​សាសង​នឹង​អ្នក​ផ្សេង​នោះ​ទេ។ និយាយ​រួម​គឺ​នាង​ចង់​បាន​សង្សារ​មួយ​ម្នាក់​ឯង ចង់​បាន​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ។

 

ចុចអាន៖ ៨​យ៉ាង​ស្រីៗ​ចំណាំ​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន​ ពេល​គេ​ស្រលាញ់​យើង

 

ចុចអាន៖ ចំណុច​៨​លើ​ដង​ខ្លួន​នារី ដែល​​​បុរស​​​សម្លឹង​មើល​​​​ពេល​ជួប​​ដំបូង

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ elitedaily

អត្ថបទថ្មី