DJ កណ្ដុរ ទុក្ខធំព្រោះបងស្រីស្លាប់ពេលសម្រាលកូន
- 2014-12-04 23:57:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
DJ កណ្ដុរ ទុក្ខធំព្រោះបងស្រីស្លាប់ពេលសម្រាលកូន
ចន្លោះមិនឃើញ
DJ កណ្ដុរ កំពុងជួបទុក្ខធំ ព្រោះបងស្រីបង្កើតរបស់នាយ បានទទួលអនិច្ចកម្ម កាលពីយប់មិញ ពេលសម្រាលកូននៅមន្ទីរពេទ្យមួយ នារាជធានីភ្នំពេញ ដោយបន្សល់ទុកកូនស្រីទើបនឹងកើត និង កូនស្រី២នាក់ទៀត រស់នៅកំព្រាម្ដាយ។
DJ កណ្ដុរ បាននិយាយប្រាប់ Sabay ទាំងក្ដុកក្ដួលថា ប្រហែលជាបងស្រីរបស់នាយ មិនបានទៅពិនិត្យផ្ទៃពោះទៀងទាត់ នៅមណ្ឌលសុខភាពជាប្រចាំ ទើបបណ្ដាលឲ្យពេលសម្រាលជួបបញ្ហាដូច្នេះ។ នាយបន្តថា ពេលនេះសពបងស្រីរបស់នាយ កំពុងតម្កល់ និង ធ្វើបុណ្យនៅខេត្តកំពង់ស្ពឺ ស្រុកកំណើតខាងប្ដីរបស់សព។
នាយបន្តទាំងក្រៀមក្រំថា អ្វីដែលត្រូវគិតក្នុងពេលបន្ទាប់ គឺរៀបចំកន្លែងរស់នៅសម្រាប់ក្មួយៗរបស់នាយ ធ្វើយ៉ាងណា ឲ្យពូកគេបានរៀនសូត្រ ដូចក្មេងដទៃទៀត ព្រោះពូកគេមិនមានម្ដាយថែរក្សាទៀតទេ ខណៈឪពុកក៏មានជីវភាពលំបាក។ ដោយឡែក កូនង៉ែតទើបនឹងកើតបាន១ថ្ងៃនោះ នឹងពិភាក្សាជាមួយបងស្រីផ្សេងទៀត ដើម្បីយកទៅចិញ្ចឹម៕
កូនស្រីច្បងអាយុ ១២ ឆ្នាំ និងប្អូនបន្ទាប់អាយុ៧ឆ្នាំ
ទារិកាអភ័ព ទើបកើតបាន១ថ្ងៃ
អានអត្ថបទ៖ សូម្បីអ្នកនិពន្ធបទ"ស្មោះបងអូនស្លាប់អី" ក៏មោទនភាពចំពោះ ប៊ុត សីហា ដែរ! ទស្សនាវីដេអូ៖ មោទនភាពទង់ជាតិខ្មែរលេចលើឆាកប្រកួតDJនៅអាស៊ី
អត្ថបទ៖ សំ ជំនាញ